ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ជ័យ​លា​ភី​ស្រី​ស្អាត កែវ សេង​លី​ហួ តាំងចិត្ត​តតាំង​ឆាក​ជា​ថ្មី ដើម្បី​មកុដ​ឯក

2 ឆ្នាំ មុន
  • ភ្នំពេញ

បើ​ទោះជា​ពេល​នេះ កញ្ញា កែវ សេង​លី​ហួ បាន​ក្លាយជា​ម្ចាស់​ជ័យ​លា​ភី Miss Grand Cambodia 2021 ចំណាត់ថ្នាក់​លេខ​៤ ក៏​ឃើញ​ថា ម្ចាស់​ជ័យ​លា​ភី​រូប​នេះ នៅ​តែ​តតាំង​ចង់​ចូលរួម​ប្រឡង​ក្នុង​វិស័យ​បវរកញ្ញា​មួយ​នេះ​ជា​ថ្មី​។ បើ​ក្រឡេក​មើល​ពី

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​ពេល​នេះ កញ្ញា កែវ សេង​លី​ហួ បាន​ក្លាយជា​ម្ចាស់​ជ័យ​លា​ភី Miss Grand Cambodia 2021 ចំណាត់ថ្នាក់​លេខ​៤ ក៏​ឃើញ​ថា ម្ចាស់​ជ័យ​លា​ភី​រូប​នេះ នៅ​តែ​តតាំង​ចង់​ចូលរួម​ប្រឡង​ក្នុង​វិស័យ​បវរកញ្ញា​មួយ​នេះ​ជា​ថ្មី​។ បើ​ក្រឡេក​មើល​ពី​មុន​ៗ ស្រី​ស្អាត​កែវ សេង​លី​ហួ ក៏​ធ្លាប់​អុកឡុក​ក្នុង​វិ​ថី​បេក្ខភាព​ជា​ស្រី​ស្អាត​បាន​ប៉ុន្មាន​លើក​មក​ហើយ ។ ប៉ុន្តែ​នាង​នៅ​តែ​មាន​ម​ហិ​ច្ឆិ​តា​ចង់​ដណ្តើម​មកុដ​ជា​តួឯក​អោយ​បាន​ដល់​ដៃ នា​ពេល​ណាមួយ​។

មុន​ពេល​ឡើង​មក​កាន់​វេទិកា ប្រកួត​កម្មវិធី Miss Grand កែវ សេង​លី​ហួ ជា​បវរកញ្ញា​ជាប់​ងារ​ក្នុង​ខ្លួន​រួច​មក​ហើយ​។ លី ហួរ ធ្លាប់​ប្រកួតប្រជែង​នូវ​បណ្តា​កម្មវិធី​ប្រឡង​មួយ​ចំនួន​រហូត​មានការ​ទទួល​បាន​នូវ​បទ​ពិសោធន៍​ជា​ច្រើន ។ ប៉ុន្តែ​អ្វី​ដែល​ទទួល​បាន​នៅ​មិន​ទាន់​ដល់​គោលដៅ ទើប​ស្រី​ស្អាត​រាង​ខ្ពស់​ស្រ​ឡូ​នរូ​ប​នេះ​បន្ត​វាយលុក​ជា​ថ្មី ។

នាង​ធ្លាប់​ជាប់​តំណែង Miss Earth កម្ពុជា ផ្នែក​ប្រជាប្រិយភាព និង​ធ្លាប់​ប្រកួត Miss Cambodia ជាប់​លេខ​២​។ ដូចនេះ​ការ​ជាប់​ងារ​ជាមួយ​គ្រឹះ​បវរកញ្ញា ក៏​នៅ​តែ​ធ្វើ​អោយ លី​ហួ មិន​ប្តូរ​ជំហរ ហើយ​ចង់​ឈ្មុល​ម្តងទៀត ប្រសិនបើ​ឱកាស​បាន​មក​ដល់​ក្នុង​ពេល​ណាមួយ​។

កែវ សេង​លី​ហួ បានអោយ​ដឹង​ថា បន្ទាប់​ពី​ជាប់​ចំណាត់ថ្នាក់​ល្អ ការ​ប្រកួត Miss Grand មក​ឃើញ​ថា នាង​ទទួល​បានការ​ងារ​ធ្វើ​ជា​ច្រើន ហើយ​មានការ​ចាប់អារម្មណ៍​ពី​បងប្អូន​ក៏​ច្រើន​ខុស​ពី​មុន​។ មាន​សំណួរ​ជា​ច្រើន​បាន​មក​សួរ​នាង​ថា មានគំនិត​ចង់​ប្រកួត​ទៀត​ឬ​អត់?

ចំពោះ​នាង​វិញ​បាន​សម្រេច​ថា ខំ​បង្វឹក​ខ្លួនឯង​អោយ​ល្អ​សិន បើ​មិន​ឆ្នាំ​ក្រោយ ឬ​ឆ្នាំ​ក្រោយ​មួយទៀត នាង​នឹង​វិល​មក​វិញ​ជា​ថ្មី ព្រោះ​វិស័យ​នេះ នាង​ស្រឡាញ់ និង​មាន​ប្រវត្តិ​តស៊ូ​ណាស់ មុន​បាន​ឈ្មោះ​មក​ទល់​សព្វ​ថ្ងៃនេះ​។ វិស័យ​បវរកញ្ញា នៅ​កម្ពុជា​សព្វថ្ងៃ កំពុង​ផ្ទុះ​ការ​គាំទ្រ ហើយ​បេក្ខភាព​ដែល​មក​ប្រកួត​ក៏​ឃើញ​ថា មាន​ភាព​ឆ្លាត​វៃ និង​ចំណេះដឹង​។ ឯ​មហាជន​កាន់តែ​បាញ់​ឆ្ពោះ និង​ចូល​ចិត្ត​តាមដាន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ