ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់បានលុយខ្លំាងពេកអ្នកលក់បញ្ចូលចាហួយក្នុង បង្គា បង្កង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វាជាករណីមួយក្នុងចំណោមករណីរាប់មិនអស់ដែលអ្នកលក់ចង់បានលុយខ្លំាងពេករហូតភ្លេចគិតពីអ្វីដែលខ្លួនបានធ្វើ បានបំផ្លាញសុខភាពមនុស្ស និងជាអំពើកេងប្រវ័ញ្ចគេ ។ កាលពីពេលថ្មីៗនេះសមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យរកឃើញ បង្គា និងបង្កងទឹកសាបចំនួន ៥០.៥០…

រាជធានីភ្នំពេញ ៖ វាជាករណីមួយក្នុងចំណោមករណីរាប់មិនអស់ដែលអ្នកលក់ចង់បានលុយខ្លំាងពេករហូតភ្លេចគិតពីអ្វីដែលខ្លួនបានធ្វើ បានបំផ្លាញសុខភាពមនុស្ស និងជាអំពើកេងប្រវ័ញ្ចគេ ។ កាលពីពេលថ្មីៗនេះសមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យរកឃើញ បង្គា និងបង្កងទឹកសាបចំនួន ៥០.៥០ គីឡូក្រាម មានចាក់បញ្ចូលសារធាតុចាហួយដើម្បីកេងប្រវ័ញ្ចលើប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ។ 

មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ របស់ក្រសួងពាណិជ្ជកម្ម បាននាំយករថយន្តពិសោធន៍ចល័តចុះទៅត្រួតពិនិត្យគុណភាពគ្រឿងសមុទ្រនៅផ្សារលក់គ្រឿងសមុទ្រដែលស្ថិតនៅតាមបណ្ដោយផ្លូវត្រឡោកបែក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាកន្លែងចែកចាយគ្រឿងសមុទ្រធំនៅក្នុងក្រុងហើយបានឃើញករណីនេះ ។

 «នៅក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញមិនបានរកឃើញសារធាតុ Formalin លើគ្រឿងសមុទ្រទាំងនោះឡើយ តែបានរកឃើញបង្គា និងបង្កងទឹកសាបចំនួនមានចាក់បញ្ចូលសារធាតុចាហួយ ដើម្បីកេងប្រវ័ញ្ចលើប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ។ ក្រោយពីបានត្រួតពិនិត្យឃើញដូចនេះ មន្ត្រីជំនាញបានធ្វើការពិន័យ និងណែនាំដល់ម្ចាស់អាជីវកម្មឱ្យឈប់ប្រព្រឹត្តល្មើសនឹងច្បាប់» នេះជាការបញ្ជាក់របស់មន្រ្តី ។ 

ទោះនេះមិនមែនជាករណីដាក់សារធាតុ Formalin ដែលគេបានប្រទះឃើញមានជាញឹកញាប់នៅលើត្រី សាច់ជាច្រើន ដែលប៉ះពាល់សុខភាពអ្នកតែទទួលទាននោះ តែករណីបញ្ចូលចាហួយនេះ ជាករណីកេងប្រវ័ញ្ចលើអ្នកទទួលទាន និងបានបង្ហាញពីហានិភ័យពីសុវត្ថុភាពចំណីអាហារនៅលើទីផ្សារ ។ ដោយសារតែចង់បានលុយ អ្នកលក់ជាច្រើនត្រូវគេដឹងថា បានដាក់ថ្នាំគីមីដើម្បីរក្សាទុករបស់បានយូរ មិនឲ្យរលួយ នៅស្រស់ ឬឡើងទម្ងន់ជាដើម ។

កម្ពុជាមាន ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ជាច្រើនទៀតដើម្បីការពារសុវត្ថិភាពចំណីអាហារដល់ពលរដ្ឋហើយមន្រ្តីមានសមត្ថកិច្ចទំនងមិនតិចស្ថាប័នទេដែលធ្វើការងារនៅក្នុងបញ្ហានេះ រាប់តំាងពីការពេលដំាដុះ ផលិត ឬនាំចូលមក ប៉ុន្តែករណីនេះនៅតែមាននិងជាកង្វល់របស់សង្គម ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ធ្លាប់ធ្វើការអំពាវនាវបានអំពាវនាវដល់អ្នកធ្វើធុរកិច្ចទាំងឡាយ ដែលមិនទាន់បានអនុវត្តនូវកាតព្វកិច្ចការពារអ្នកប្រើប្រាស់ ឱ្យយកចិត្តទុកដាក់អនុវត្តនូវការតព្វកិច្ចទាំងនោះស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់គ្នា ដើម្បីរួមចំណែកជាមួយស្ថាប័នមានសមត្ថកិច្ច និងអ្នកប្រើប្រាស់ ក្នុងការកសាងសង្គមឱ្យមានសុខដុមនីយកម្ម និងមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព ។ លោកបានលើកទឹកចិត្តដល់អ្នកប្រើប្រាស់ ឱ្យធ្វើសេចក្តីរាយការណ៍ពីអ្នករកស៊ីទាំងឡាយណា ដែលប្រព្រឹត្តសកម្មភាពមិនសុចរិតក្នុងធុរកិច្ច មកកាន់ក្រសួងពាណិជ្ជកម្ម ឬគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ តាមរយៈអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដើម្បីស្វែងរកដំណោះស្រាយបញ្ហារួមគ្នាឱ្យបានទាន់ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ