ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

YG ចេញ​មុខ​បដិសេធ​​រាល់​ព័ត៌មាន​ស្នេហា Jisoo និង Son Heung Min

2 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ៖ ទីបំផុត ក្រុមហ៊ុន YG បាន​ចេញ​មុខ​បដិសេធ​ទាំងស្រុង​រាល់​ព័ត៌មាន​ដែល​អះអាង​ថា តារាចម្រៀង Jisoo និង​

កូរ៉េ​ខាងត្បូង ៖ ទីបំផុត ក្រុមហ៊ុន YG បាន​ចេញ​មុខ​បដិសេធ​ទាំងស្រុង​រាល់​ព័ត៌មាន​ដែល​អះអាង​ថា តារាចម្រៀង Jisoo និង​កីឡាករ​បាល់ទាត់ Son Heung Min មាន​ទំនាក់ទំនង​ស្នេហា​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន koreaboo នៅ​ថ្ងៃ​ទី​១០ ខែតុលា​នេះ​។

ថ្មី​ៗ​នេះ​ពាក្យ​ចចាមអារ៉ាម​ស្នេហា​រវាង​កំពូល​តារាចម្រៀង Jisoo របស់​ក្រុម BLACKPINK និង​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ជម្រើសជាតិ​កូរ៉េ​ខាងត្បូង Son Heung Min ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​ផ្ទុះ​ឡើង​ខ្លាំង​លើ​បណ្តាញ​សង្គម និង​បណ្តាសារ​ព័ត៌មាន​ធំ​ៗ​ជា​ច្រើន​។ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចាក​ចេញពី​ប្រទេស​បារាំង​ក្នុង​ពេល​តែ​មួយ បូក​រួម​ជាមួយ​តម្រុយ​ជា​ច្រើន​ផ្សេង​ទៀត​កន្លង​មក​។

ពាក់ព័ន្ធ​រឿង​នេះ ក្រុមហ៊ុន YG បាន​ចេញ​មក​ប្រកាស​ជា​សាធារណៈ​ដើម្បី​បញ្ចប់​ពាក្យ​ចចាមអារ៉ាម​រវាង​អ្នក​ទាំង​ពីរ​យ៉ាង​ដូច្នេះ​ថា​៖
«​យើង​សូម​បញ្ជាក់​ថា​ពាក្យ​ចចាមអារ៉ាម​ណាត់ជួប​ទាំងអស់​ទាក់ទង​នឹង Jisoo របស់ BLACKPINK មិនមែន​ជា​ការ​ពិត​ទេ​។ យើង​បានដឹង​អំពី​ពាក្យ​ចចាមអារ៉ាម​ទាំងនោះ​។ ដោយ​ពិចារណា​ថា វា​កំពុង​រីក​សុសសាយ​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​អ្នកគាំទ្រ​អន្តរជាតិ​ផង​ដែរ​នោះ​។ ដូច្នេះ​ទើប​ទាមទារ​ឱ្យ​មាន​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ ដើម្បី​សូម​ឱ្យ​បញ្ឈប់​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​មិន​សម​ហេតុផល​»​។

គួរ​រំលឹក​ថា Jisoo បាន​ចូលរួម​ក្នុង​កម្មវិធី Paris Fashion Week ក្នុង​នាម​ជា​ទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន Dior ខណៈ Son Heung Min ក៏​ត្រូវ​គេ​ប្រទះ​ឃើញ​ក៏​មាន​វត្ត​មាននៅ​ប្រទេស​បារាំង​ផង​ដែរ​។ ទោះ​យ៉ាង​ខ្សែប្រយុទ្ធ​រូប​នេះ មិន​ទាន់​ចេញ​សេចក្តីថ្លែងការណ៍​ផ្លូវការ​ណាមួយ​ជុំវិញ​រឿង​នេះ​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ