ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៣​ថ្ងៃ​ភ្ញៀវ​ទេសចរកម្សាន្ត​តំបន់រ​មណី​យ​ដ្ឋា​ន​មាន​ជាង​៧​ពាន់​នាក់ នៅខេត្តបន្ទាយមានជ័យ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ក្នុង​ឱកាស​បុណ្យ​ភ្ជំបិណ្ឌ​ប្រពៃណី​ខ្មែរ​រយៈពេល​៣​ថ្ងៃ ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​តំបន់​រមណីយដ្ឋាន​មាន​ជាង​៧​ពាន់​នាក់ នៅ​ខេត្តបន្ទាយមានជ័យ ។ លោក ឈឿ​ន សេរី​វុ​ធ ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ…

បន្ទាយ​មាន​ជ័យ ៖ ក្នុង​ឱកាស​បុណ្យ​ភ្ជំបិណ្ឌ​ប្រពៃណី​ខ្មែរ​រយៈពេល​៣​ថ្ងៃ ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​តំបន់​រមណីយដ្ឋាន​មាន​ជាង​៧​ពាន់​នាក់ នៅ​ខេត្តបន្ទាយមានជ័យ ។

លោក ឈឿ​ន សេរី​វុ​ធ ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ល្ងាច ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២១​ថា ៖​ក្នុង​ឱកាស​បុណ្យ​ភ្ជំបិណ្ឌ​ប្រពៃណី​យ​ខ្មែរ​ឆ្នាំ​២០២១​នេះ រយៈពេល​៣​ថ្ងៃ​ប្រជាពលរដ្ឋ​មក​លេង​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​និង​កន្លែង​កម្សាន្ត​នានា ក្នុង​ខេត្តបន្ទាយមានជ័យ មាន​ចំនួន​៧,៣៩២​នាក់ ។

លោក​បាន​បញ្ជាក់​ថា ៖ នៅ​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២១ មាន​ប្រជាពលរដ្ឋ​មក​កម្សាន្ត​មាន​ចំនួន​៩៩៣​នាក់ ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២១ មាន​ចំនួន​៣,៥៣៥​នាក់ ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២១ មាន​ចំនួន​២,៨៦៤​នាក់ ។

លោក ឈឿ​ន សេរី​វុ​ធ បាន​បញ្ជាក់​ថា ៖ ខេត្តបន្ទាយមានជ័យ ឆ្នាំ​២០២១​នេះ ក្នុង​ឱកាស​បុណ្យ​ភ្ជំបិណ្ឌ​នៅ​តំបន់​ទេសចរណ៍​មាន​ប្រាសាទបន្ទាយឆ្មារ និង​ប្រាសាទបន្ទាយ​ទ័ព​បារាយ​ប្រាសាទ​មេបុណ្យ និង​អាង​ជើង​គ្រូ​ស ស្ថិត​ក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក មាន​ប្រជាពលរដ្ឋ​មក​កម្សាន្ត​តិចតួច​ដែល​ឃើញ​ប្រជាពលរដ្ឋ​មក​លេង​កម្សាន្ត​ច្រើន​កោះ​ករ​នៅ​ផ្លូវ​វាង​ក្រុង​សិរី​សោភ័ណ ដែល​ទឹក​បើក​អោយ​ចរាចរណ៍​មុន​ថ្ងៃ​បុណ្យ​ភ្ជំបិណ្ឌ​ក្នុង​១​ថ្ងៃ​មាន​មិន​តិច​ជាង​ពាន់ នាក់​នាំ​គ្រួសារ​មក​លេង​កម្សាន្ត​មើល​ទេសភាព​ពេល​ល្ងាច​ទឹក​រលក​ជា​លក្ខណៈ​គ្រួសារ នៅ​ពេល​ដែល​ខេត្តបន្ទាយមានជ័យ មាន​៦​ស្រុក​/​ក្រុង បាន​រង​គ្រោះ​ដោយ​ទឹកជំនន់​កំពុង​ជន​លិច​ដែល​ប៉ះពាល់​ធ្ង​រ​ក្រុង​សិរី​សោភ័ណ​និង​ស្រុក​មង្គល​បូ​រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ