ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រស់​ស្អាត​អ្វី​ម្ល៉េះ​! សម្រស់​បវរកញ្ញា​កម្ពុជា​ក្នុង​ឈុត​អាវប៉ាក់​សំពត់​បត់​រំលេច​នា​​ឱកាស​ភ្ជុំបិណ្ឌ

2 ឆ្នាំ មុន
  • ភ្នំពេញ

ពិធីបុណ្យ​ប្រពៃណី​ជាតិ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​របស់​កម្ពុជា បាន​មក​ដល់​ឱកាស​ថ្ងៃ​បិណ្ឌ​ធំ ដែល​បាន​កំណត់​តាម​ក្បួនច្បាប់ ហើយ​មាន​ចំនួន​១៤​វេន និង​វេន​ទី​១៥ ជា​វេន​ឆ្លង​។ ដូចនេះ ពុទ្ធបរិស័ទ​ជា​ច្រើន ដែល​គោរព​ប្រពៃណី​ព្រះពុទ្ធ​សាសនា

រាជធានី​ភ្នំពេញ ៖ ពិធីបុណ្យ​ប្រពៃណី​ជាតិ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​របស់​កម្ពុជា បាន​មក​ដល់​ឱកាស​ថ្ងៃ​បិណ្ឌ​ធំ ដែល​បាន​កំណត់​តាម​ក្បួនច្បាប់ ហើយ​មាន​ចំនួន​១៤​វេន និង​វេន​ទី​១៥ ជា​វេន​ឆ្លង​។ ដូចនេះ ពុទ្ធបរិស័ទ​ជា​ច្រើន ដែល​គោរព​ប្រពៃណី​ព្រះពុទ្ធ​សាសនា មិន​ហ៊ាន​ខកខាន​ចោល​នោះ​ទេ ទោះបី​មមាញឹក​ការងារ ឬ​មុខរបរ​រកស៊ី​បែប​ណា គឺ​តែងតែ​ទៅ​ទី​អារាម​ជិត​ឆ្ងាយ ដើម្បី​បាន​ឧទ្ទិស​កុសល​ដល់ ញាតិ​តិ​កា​៧​សន្ដាន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ​។

ជាមួយ​គ្នា​នេះ​ដែរ ជន​នា​នុ​ជន​ទាំងឡាយ តែងតែ​សម្អិតសម្អាង​កាយ ស្អាតបាត ស្លៀកពាក់​សមរម្យ​ទៅ​តាម​ក្បួនខ្នាត ដើម្បី​ឆ្ពោះ​យក​ចង្ហាន់ ម្ហូបអាហារ និង​ទេយ្យទាន​ផ្សេង​ៗ​ជូន​ដល់​ព្រះសង្ឃ ដើម្បី​វេរ​ឧទ្ទិស​អ្នក​ចែក​ឋាន​ទៅ​។

យ៉ាងណាមិញ យើង​ងាក​មក​មើល​ឈុត​សម្លៀក​បំពាក់​សំពត់​បត់ អាវប៉ាក់​ខ្មែរ ឆ្នៃ​ទម្រង់​ទាន់សម័យ​ដែល​គ្រង​ដោយ​ក្រុម​នារី​កំពូល​សម្រស់​ជា​ស្រី​ស្អាត និង​ជា​បវរកញ្ញា​ទៀត​នោះ ពិតជា​បាន​គយគន់​ហើយ​ទាក់ទាញ​ណាស់​។ សម្រស់​បវរកញ្ញា​ទាំងនោះ ដែល​ពេល​នេះ កំពុង​ទទួល​បានការ​លេចធ្លោ និង​ល្បីឈ្មោះ រួម​មាន ៖ បវរកញ្ញា​ចក្រ​វា​ឡ រ៉េ​ត សារី​តា និង​ឈុ​ន រក្សា Miss Grand Cambodia 2020 លីវ ជី​លី លឹ​ម សុធា​រី និង​កញ្ញា​អតីត​ម្ចាស់​មកុដ សេងរ​ដ្ឋា​។

អ្នក​ទាំងនោះ​ថ្វីបើ​មានឈ្មោះ​ក្នុង​កម្មវិធី​ប្រឡង​ផ្សេង​ៗ​គ្នា​មែន តែ​ឱកាស​ផ្សព្វផ្សាយ​ពី​វប្បធម៌ ប្រពៃណី​ទំនៀមទំលាប់​ខ្មែរ គឺ​រមែងតែងតែ​ចូលរួម​មិន​ដែល​រំលង​។ នេះ​ជា​ការ​ជួយ​ទ្រទ្រង់​សមជា​បវរកញ្ញា​គម្រូ​ដល់​អ្នក​ក្រោយ ព្រោះ​ស្ត្រី​ខ្មែរ​តាំងពី​ដើម​មក​សុភាព​ទន់ភ្លន់ តែ​រឹង​មាំ​មិន​ចុះចាញ់ ឧបសគ្គ​ឡើយ​។

យ៉ាង​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ រដ្ឋាភិបាល​បាន​ប្រកាស​ផ្អាក​ការ​ជួបជុំ ធ្វើបុណ្យ កាន់បិណ្ឌ រហូត​ចប់​ពិធី​តាម​ទី​អារាម​នៅ​ក្រុងភ្នំពេញ​។ មូលហេតុ​ព្រោះ​តាម​វត្ត​មួយ​ចំនួន​ផ្ទុះ​ការ​រីក​រាលដាល​ឆ្លង​ជំងឺ​នេះ​ជា​បន្តបន្ទាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ