ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រះសីហនុ ជាទីលានប្រណាំងទូកក្តោងអន្តរជាតិ និងវេទិកាទេសចរណ៍អាស៊ាន ២០២២

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ខេត្តព្រះសីហនុ នឹងជាទីកន្លែងទទួលរៀបចំព្រឹត្តិការណ៍ប្រណាំងទូកក្តោងអន្តរជាតិ ដែលនឹងត្រូវរៀបចំឡើងនៅខែធ្នូ ចុងឆ្នាំ ២០២១ និងវេទិកាទេសចរណ៍អាស៊ាន ដែលនឹងត្រូវរៀបចំឡើងនៅខែមករា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ខេត្តព្រះសីហនុ នឹងជាទីកន្លែងទទួលរៀបចំព្រឹត្តិការណ៍ប្រណាំងទូកក្តោងអន្តរជាតិ ដែលនឹងត្រូវរៀបចំឡើងនៅខែធ្នូ ចុងឆ្នាំ ២០២១ និងវេទិកាទេសចរណ៍អាស៊ាន ដែលនឹងត្រូវរៀបចំឡើងនៅខែមករា ឆ្នាំ ២០២២ ខាងមុខនេះ ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការត្រៀមអនុវត្តផែនការយុទ្ធសាស្ត្រទទួលទេសចរណ៍សុវត្ថិភាព ត្រៀមរៀបចំព្រឹត្តិការណ៍អន្តរជាតិទាំងពីរនេះ ត្រូវបានបញ្ជាក់ក្នុងកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២១ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការរៀបចំត្រៀមខ្លួនទាំងអស់នេះ គឺជាផ្នែកមួយនៃការត្រៀមលក្ខណ សម្បត្តិឆ្លើយតបនឹងការបើកទទួលទេសចរណ៍សុវត្ថិភាព និងបៃតងឡើងវិញ ។ ទាំងនេះក៏ជាការប្រកួតប្រជែង ការដាក់ចេញវិធានការសុវត្ថិភាពគឺជាកត្តាចម្បង ។ លោកថា «ប្រសិនបើធ្វើបានល្អ នឹងទាក់ទាញភ្ញៀវកាន់តែច្រើន» ។

ការសម្រេចជ្រើសរើសក្រុងព្រះសីហនុ ជាទីកន្លែងរៀបចំព្រឹត្តិការណ៍ធំៗទាំងពីរនេះ ដោយហេតុថា ខេត្តនេះមានការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ និងសម្បទាទេសចរណ៍យ៉ាងល្អ មានព្រលានយន្តហោះអន្តរជាតិ ដែលសម្រួលការធ្វើដំណើរដល់គណៈប្រតិភូ ។ ម្យ៉ាងទៀត ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកបម្រើការក្នុងសេវាកម្មទេចរណ៍នៅខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរបរទេសផ្ទៃក្នុង ក៏បានប្រព្រឹត្តទៅលើសផែនការទៅទៀត គឺពិតជាប្រសើរខ្លាំងណាស់ ។ លោកថា ការផ្សព្វផ្សាយការត្រៀមរៀបចំ «គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង ក៏ស្របទៅនឹងយុទ្ធសាស្ត្រត្រៀមរៀបចំបើកទទួលទេសចរណ៍សុវត្ថិភាព (ចាកវ៉ាក់សាំង) នាពេលឆាប់ៗខាងមុខនេះផងដែរ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្ដេជ្ញាថា នឹងខិតខំជំរុញការអនុវត្តស្ដង់ដាបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីធានាដល់ការរៀបចំព្រិត្តិការណ៍ទាំងពីរខាងលើ ក៏ដូចជាដល់ការត្រៀមបើកទេសចរណ៍អន្តរជាតិឡើងវិញនាពេលខាងមុខនេះ ។ លោកបានជំរុញឱ្យមន្ត្រីជំនាញនៃក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ចូលរួមបណ្ដុះបណ្ដាលដល់ម្ចាស់មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍លើវិធានសុវត្ថិភាពផ្សេង ពិសេសគឺដើម្បីឱ្យពួកគាត់ចូលរួមអនុវត្តស្ដង់ដាបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីឱ្យបានហ្មត់ចត់ ដើម្បីធានាជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតងនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ