ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្តាហ៍មុនពុំមានអ្នកទេសចរទៅកម្សាន្តនៅខេត្តសៀមរាប

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទោះបីខេត្តសៀមជាប៉ូលទេសចរណ៍ពិសេស និងសំខាន់របស់កម្ពុជាយ៉ាងណាក្តី កាលពីសប្តាហ៍មុន ដោយសារជំងឺកូវីដ ១៩ មិនមានអ្នកទេសចរក្នុងស្រុកធ្វើដំណើរទៅលេងទឹកដីអង្គរឡើយ ដោយសារខេត្តនេះបានបិទខ្ទប់ ។…

រាជធានីភ្នំពេញ ៖ ទោះបីខេត្តសៀមជាប៉ូលទេសចរណ៍ពិសេស និងសំខាន់របស់កម្ពុជាយ៉ាងណាក្តី កាលពីសប្តាហ៍មុន ដោយសារជំងឺកូវីដ ១៩ មិនមានអ្នកទេសចរក្នុងស្រុកធ្វើដំណើរទៅលេងទឹកដីអង្គរឡើយ ដោយសារខេត្តនេះបានបិទខ្ទប់ ។ ភ្ញៀវទេសចរផ្ទៃក្នុង កាលពីសប្តាហ៍មុខបានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១០២,០៦៣ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១០០,៥១២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,៥៥១ នាក់ ។

តាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ នេះ គោលដៅទេសចរណ៍សំខាន់ៗ ដែលអ្នកទេសចរក្នុងស្រុកបានដើរកម្សាន្តនោះមាន រាជធានីភ្នំពេញចំនួន ៣២,៧៩៣ នាក់  ខេត្តកំពតចំនួន ២៤,៣២៩ នាក់ ខេត្តព្រះសីហនុចំនួន ៨,១៩៨ នាក់ ខេត្តកែបចំនួន ៦,៧៥០ នាក់ ខេត្តកំពង់ស្ពឺចំនួន ៥,៦០៧ នាក់ ខេត្តតាកែចំនួន ៤,៥៩៨ នាក់ ខេត្តមណ្ឌលគិរីចំនួន ៤,២៦២ នាក់និង ខេត្តខេត្តពោធិ៍សាត់ចំនួន៣,៦៣១ នាក់ ។ លោករដ្ឋមន្រ្តីមិនបានបញ្ជាក់ថា មានអ្នកទេសចរបានទៅខេត្តសៀមរាបនោះឡើយ ។

ដោយសារមានករណីផ្ទុះជំងឺកូវីដ ១៩ ជាច្រើន រដ្ឋខេត្តសៀមរាបបានអនុវត្តវិធានការរដ្ឋបាល និងសុខាភិបាលដោយបានកំណត់តំបន់ក្រហម និងលឿនទុំ និងបម្រាមគោចរនៅក្នុងភូមិសាស្រ្តរបស់ខ្លួនតំាងពីដើមខែកញ្ញមក ។ 

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ចំពោះ តួលេខះអ្នកដើរកម្សាន្តខាងលើ បានបន្តកើនឡើងប្រមាណ ២៩.១៦% ធៀបនឹងសប្តាហ៍កន្លង មក ។ គោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរសមុទ្រ ពិសេសខេត្តកំពត និងគោលដៅទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍នៅខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងខេត្តពោធិ៍សាត់ ជាគោលដៅពេញនិយមសម្រាប់ការដើរកម្សាន្តនាសប្តាហ៍កន្លងមក លើកលែងតែតំបន់សៀមរាបអង្គរ ដែលកំពុងមានការបិទខ្ទប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ