ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អតីតតារាសិចស៊ី សេង សូណា ​ប្រាប់ពីបញ្ហា​ដែល​​​នាង​ធ្លាក់​​ដល់​​​ចំណុច​​​សូន្យ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ចាប់អារម្មណ៍​លើស្ថានភាព​ជីវិត​បច្ចុប្បន្ន​របស់​តារា​យ៉េ​រ​ៗ សេង សូ​ណា បាក់​សម្រស់ និងរង​សម្ពាធ​ជំងឺ​ច្រើន​មុខ ហើយ​បន្ថែមមួយ​ទៀត ​គឺនាង​បាន​ឆ្លងជំងឺ​​កូ​វី​ដ-១៩ ផងនោះ…

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ចាប់អារម្មណ៍​លើស្ថានភាព​ជីវិត​បច្ចុប្បន្ន​របស់​តារា​យ៉េ​រ​ៗ សេង សូ​ណា បាក់​សម្រស់ និងរង​សម្ពាធ​ជំងឺ​ច្រើន​មុខ ហើយ​បន្ថែមមួយ​ទៀត ​គឺនាង​បាន​ឆ្លងជំងឺ​​កូ​វី​ដ-១៩ ផងនោះ បង្កឱ្យមានការចាប់អារម្មណ៍ពីមហាជនជាខ្លាំង ​ព្រោះបញ្ហា​នេះ​ហើយ ​ធ្វើ​អោយ​គេ​ស្ទើរ​តែមិន​ជឿ​ថា តារា​ផូរផង់​មាន​តែ​ស្នាមញញឹម សាច់សភ្លឺថ្លា និងរះចែងចាំង ​ចុង​ក្រោយប្រែ​ជាមានសភាព​មើល​មិន​យល់ ​ខ្មៅ​មុខខ្មៅមាត់ មាន​ជាំមុខទាំង​ដុំ​ៗ​ ។ ក្រោយពីបានបង្ហាញមុខមាត់ប្រែប្រួល ១៨០ ដឺក្រេ ដោយមិន​ទាន់​ដឹង​មូលហេតុនោះ ធ្វើឱ្យអ្នក​​​ខ្លះពោលពាក្យចោទ ឌីដងថា ស្រីស្រស់ឆើតឆាយ សេង សូ​ណា សង្ស័យតែ​ចាញ់បោក​ប្រុស​ឈ្មោល ខ្លះ​ថា​ នាង​យក​លុយកាក់​រកបាន​ទៅ​លេងល្បែង​ស៊ីសងហ៊ឺហារ​ ទើបចុងក្រោយធ្លាក់ខ្លួនដល់ចំណុចសូន្យបែបនេះ ។ សូមរំលឹកថា ៖ នៅចាំ​តារាស្រីយ៉េៗ​សិចស៊ី សេង សូណា ​ទេ​?

​ដើម្បីបញ្ជាក់អំពីរឿងរ៉ាវនៅពីក្រោយខ្នង ដែលនាំឱ្យជីវិតធ្លាប់តែផូរផង់ បែរជាធ្លាក់ខ្លួនរកតែផ្ទះនៅមិនបាននោះ សារព័ត៌មានកោះសន្តិភាព បានព្យាយាមទាក់ទងសម្ភាសន៍នាង សេង សូណា ដើម្បីដឹងនូវរឿងរ៉ាវលម្អិតអំពីជីវិតរបស់នាង ។ ថ្លែងក្នុងសំឡេង​ខ្សាវ​ៗ ហត់ៗ និងអស់កម្លាំង ក្នុង​ស្ថានភាព​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ សូ​ណា​បាន​ប្រាប់​ពី​ស្ថានភាព​ជំងឺ​ថា នាង​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វី​ដរយៈពេល​២០​ថ្ងៃ​ជាង​មក​ហើយ នៅ​មិន​ទាន់​បាន​ចេញ​មក​ព្យាបាល​នៅ​ខាងក្រៅ​ឡើយ​ ។ ​នាង​ពេល​នេះ​ ព្យាបាល​នៅ វិទ្យា​ល័យ​សម្តេចឪ​ ខេត្តបាត់ដំបង ​។

នាង​ថា ការ​ឆ្លង​ជំងឺ​កូ​វី​ដ​នេះ នាង​អត់​ដឹង​ថា ​ឆ្លង​ពីអ្នក​ណា​នោះ​ទេ ​ពោល​មក​នៅ​បាត់ដំបង​ធ្វើការ​ជា​បុគ្គល​លក់​ដី​ឡូ​ត៍​បាន​២​ថ្ងៃ​ ក៏​ឆ្លង​កូ​វី​ដ ខណៈ​នាង​មាន​ជំងឺ​ផ្សេង​ៗ​មុន​នេះ​ដែរ​ ។ តារា​កំពុង​ជួប​ភាព​ខ្វះខាត​ខ្លាំង​រូប​នេះ លើក​ឡើង​ថា នាង​ធ្លាក់ខ្លួន​បែប​នេះ ដោយសារ​តែ​គេ​បិទផ្លូវ​សិល្បៈ ព្រោះ​ត្រូវ​ខាង​ក្រសួង​វប្បធម៌ ចេញ​បម្រាម ខកខាន​ថត និងការងារសិល្បៈផ្សេងៗទៀត ​។

ពោល​តាំងពី​ថត​រឿង​ចុង​ក្រោយ ដោយ​ការ​សិច​ស៊ីជ្រុល និង​មានការ​ណែនាំ​កែខ្លួន​មក​ នាង​អត់​មាន​ខាង​ណា​ហៅ​ថត​ទៀតទេ​ ។ សូ​ម្បី​ស្ព៉ត ថត​ខារ៉ាអូខេ ឬ​រឿង​ផ្សេង​ៗ គឺ​ដាច់​ឈឹង​២​ឆ្នាំ​ គ្មាន​ចំណូលអ្វី​ក្រៅពី​ចំណាយ​ ។ សូ​ណា​សារភាព​ថា មិន​មានផ្ទះ​សម្បែង​ក្នុង​ក្រុងភ្នំពេញ​ទេ ពោល​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​រហូត​មក​។ នាងច្រានចោល ការ​លង់ខ្លួន​ចាញ់បោក​ប្រុស​ឈ្មោល ឬ​លេងល្បែង​មិន​មាន​ឡើយ​។

ដោយសារតែប្រឈមមុខនឹងកត្តាជីវភាពខ្លាំងឡើងៗ ខណៈជំងឺជាច្រើនមុខកំពុងរុកគួនរូបរាងកាយ សេង សូ​ណា​ បានពោលដោយក្តុកក្តួល អួលដើមក សុំ​ការ​អាណិត​ពី​បងប្អូន​ថា ចង់បាន​ផ្ទះ​ប្រក់ស​ង្ក័​សី តូច​មួយ​៣​ឬ​៤​ម៉ែត្រ បួន​ជ្រុង នៅ​ជ្រក​កុំ​ដើរ​ជួល​គេ​។ សូ​ម្បី​តែ​ម្ចាស់ផ្ទះ​ជួល​ក៏បណ្តេញចេញ​ បើមាន​គេ​អាណិត​ពិតជា​អរគុណ និង​ដឹងគុណ ​។

រូបភាពនាង សេង សូណា នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩


នាងសេង សូ​ណា បានពោលបន្ថែមទៀតថា រូបនាង បាន​ទាក់ទង​ទៅ​លោក​ហេង ឡុ​ង ដែលជាស្វាមីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមន៍អ្នកសិល្បៈ ដើម្បី​សុំ​ការ​អន្តរា​គមន៍ តែ​​មិន​ទាន់បានការ​ឆ្លើយ​តប យ៉ាងណានោះទេ ​។ ចំណែក​ងាក​ទៅ​រក អ៊ឹម ជីវ៉ា ពិធីករ មួយរូប ក៏បញ្ជាក់​ថា ទាក់ទង​ខាង​សមាគម ឱ្យនាងដែរ តែស្ងាត់រហូត ​។​ រាល់ថ្ងៃ ​នាង
រ​ស់ពឹង​អាស្រ័យ​លើ​បាយ​ខាង​មន្ទីរពេទ្យ ​៣ ​ពេល​ប៉ុណ្ណោះ​។ នាងបន្តថា​ នាងរំពឹង​ថា​ សប្បុរសជន​ជួយ​នាង​យកតែបុណ្យផងចុះ​ ដោយ​មិន​ប្រកាន់រឿង​ពី​មុន​ដើម្បី​ជា​កម្លាំងចិត្តដល់រូបនាង ព្រោះនាងមិនបានប្រព្រឹត្តអ្វីខុសឆ្គងនឹងច្បាប់ប្រទេសនោះទេ ៕ ​

អត្ថបទសរសេរ ដោយ