ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុ​ក សុភា ពោល​ពាក្យ​យ៉ាង​ចាក់​ដោត ក្រោយ​ផ្ទុះ​ដំណឹង​បែកបាក់​​គ្រួសារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រហូត​មក​ទល់​នេះ នា​ពេល​គេ​នៅ​មិន​ទាន់​ប្រាកដ​ច្បាស់លាស់​នៅឡើយ​ទេ​ថា ចំណងអាពាហ៍ពិពាហ៍​របស់​អតីត​តារា​សម្តែង​លោក ស៊ុ​ក សុភា និង​ភរិយា​ អា​ចត​ភ្ជាប់​ឡើង​វិញ​ឬ​យ៉ាងណា? ខណៈ​ពេល​មហាជន​ជា​ច្រើន ​ហាក់​មិន​ចង់​ឃើញ​គ្រួសារ​របស់​លោក​បែកបាក់​គ្នា​ឡើយ​ ។…

រហូត​មក​ទល់​នេះ នា​ពេល​គេ​នៅ​មិន​ទាន់​ប្រាកដ​ច្បាស់លាស់​នៅឡើយ​ទេ​ថា ចំណងអាពាហ៍ពិពាហ៍​របស់​អតីត​តារា​សម្តែង​លោក ស៊ុ​ក សុភា និង​ភរិយា​ អា​ចត​ភ្ជាប់​ឡើង​វិញ​ឬ​យ៉ាងណា? ខណៈ​ពេល​មហាជន​ជា​ច្រើន ​ហាក់​មិន​ចង់​ឃើញ​គ្រួសារ​របស់​លោក​បែកបាក់​គ្នា​ឡើយ​ ។

ក្រោយ​ផ្ទុះ​ដំណឹង​បែកបាក់​គ្រួសារ​ពី​តារា​ប្រុស​រូប​នេះ​មក​ មហាជន​ជា​ច្រើន​បាន​នាំ​គ្នា​វែកញែក និង​ធ្វើការ​សន្និដ្ឋាន​ខុស​ៗ​គ្នា​ពី​មូល​ហេតុ​ដើមចម​ដែល​ធ្វើ​អោយ​គ្រួសារ​របស់​ឈាន​ដល់​ផ្លូវបំបែក​ ។ យ៉ាង​ណា ពាក្យចាស់​ពោល​ថា «ចង្កៀង​ផ្ទះ​អ្នក​ណា​ ភ្លឺ​ផ្ទះ​អ្នក​នោះ» គឺ​មាន​ន័យ​ថា បញ្ហា​គ្រួសារ​គ្មាន​អ្នកដឹង​ច្បាស់​ក្រៅពី​សាមីខ្លួន​នោះ​ឡើយ​ ។

អ្វី​ដែល​គួ​រអោយ​កត់សម្គាល់​នោះ កាលពី​ពេល​ថ្មី​ៗ​នេះ ​តារា​សម្តែង​តួឯក​ទុំ​ លោក ស៊ុ​ក សុភា បាន​បង្ហោះ​សារ​មួយ​តាម​គណ​នេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ ដោយ​ប្រើ​ពាក្យ​យ៉ាង​ចាក់​ដោត ដោយនៅ​ក្នុង​នោះ​នៅ​ឃ្លា​ចុង​ក្រោយ​ដែល​មានការ​ចាប់អារម្មណ៍​ខ្លាំង​។
ឃ្លា​ចុង​ក្រោយ ​ដែល​លោក​បាន​សរ​សេរ​នោះ​បញ្ជាក់​ថា ការ​ចាប់ផ្តើម​ថ្មី​ពី​ចំណុចសូន្យ ប្រសើរ​ជាង​ទ្រាំ​រស់​ជាមួយ​ចំណុចសូន្យ
​រហូត​។


ចំណុច​នេះ ​បាន​ក្លាយជា​សំណួរដែល​ត្រូវ​បាន​គេ​គិត​ថា តើ​ចំណង​ជា​ប្តី​ប្រពន្ធ​របស់​លោក​ដែល​ធ្លាប់តែ​ផ្អែមល្ហែម​ពិតជា​មិន​អាច​ផ្សះផ្សារ​បាន​វិញ​ឬ​យ៉ាងណា​។ ខ្លឹមសារ​ទាំងស្រុង​ដែល​លោក ស៊ុ​ក សុភា បាន​បង្ហោះ​នោះ​បានអោយ​ដឹង​ថា ក្នុង​ពេលវេលា​ណា​មួយ អ្នក​ត្រូវ​បាន​គេ​មើលងាយ​​ឲ្យ​ត​ម្លែ គិត​អវិជ្ជមាន​មក​លើ​អ្នក ដោយ​កំហុស​ឫ​​មិនមែន​កំហុស​ណាមួយ​របស់​អ្នក ចូរ​អ្នក​ចង​ចាំ​ទុក​ថា ៖ ការ​អត់ធ្មត់​របស់​អ្នក ប្រកបដោយ​ការ​មិន​តបត ប​ង្កើត​ការ​តាំងចិត្ត​១០០% កុំ​បាក់ទឹកចិត្ត​តាម​គំនាប​អារម្មណ៍​ទាំងនោះ ប៉ុន្តែ​អ្នក​ត្រូវ​ខំប្រឹង​ធ្វើឲ្យ​ចេញ​ជា​លទ្ធផល​ល្អ​ប្រ​សេ​ី​រ​បំផុត​តាម​ដែល​អាច​ធ្វេ​ី​ទៅ​បាន ហេ​ី​យ​កុំ​ធ្វេ​ី​ដេ​ី​ម្បី​គ្រាន់តែ​ចង់​បង្ហាញ​បង្អួត​នរណា​ម្នាក់​ឲ្យ​សោះ​។

លោក​បញ្ជា​ក់ថា ទំលាប់​ល្អដដែល​ៗ​ទាំងនោះ នឹង​នាំ​អ្នក​ទៅ​រក​ភាព​ជោគជ័យ បែប​ណាមួយ​ជាក់​ជា​មិន​ខាន​។ ហើយ​អ្វី​ដែល​សំខាន់​កុំទៅ​ខ្វល់​ពី​សំដី​ប្រមាថ​មាក់ងាយ ប៉ុន្តែ​ផ្ដោត​ការ​ចាប់​អារ​ម្ម​ណ៌​ការ​ផ្តល់​យោបល់ រិះគន់ កែតម្រូវ ទើប​ជា​ការ​ប្រសើរ ហើយ​កុំទៅ​បង្អាប់​តម្លៃ​មនុស្ស​ដែល​អ្នក​មិន​ចូល​ចិត្ត ប៉ុន្តែ​ឲ្យ​តម្លៃ​មនុស្ស​ទូទៅ​ថា​សុទ្ធតែ​មាន​តម្លៃ​រៀង​ៗ​ខ្លួន​ ។

បើ​តាម​លោក ស៊ុ​ក សុភា ធម្មជាតិ​យុត្តិធម៌​ខ្លាំង​ណាស់ គឺ​ប​ង្កេ​ី​តមនុស្ស​ជិត​៨​ពាន់​លាន​នាក់​នៅ​លេ​ី​ផែនដី​នេះ គឺ​មាន​ចំណុច​ខុស​ៗ​គ្នា​ទាំងអស់ បេ​ី​ទោះបីជា​ម្ដាយ​បង្កើតកូន​មក​ភ្លោះ​ក៏​ដោយ ក៏​នៅ​មាន​ចំនុច​ខុស​ៗ​គ្នា​ដែរ​។ ដូចនេះ​កុំ​ខ្វល់​ថា ខួរក្បាល​អ្នក​ផ្សេង​គិត​បែប​ណា គិត​អ្វី សំខាន់​អ្នក​គិត​ថា​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ នឹង​ដោយ​មាន​សតិបញ្ញា ហើយ​អ្នក​ត្រូវ​គិត​ខ្វល់​ពី​បច្ចុប្បន្ន និង​ទៅ​អនាគត​របស់​អ្នក ថា​តេ​ី​អ្នក​នឹង​ក្លាយជា​អ្វី ត្រូវ​ធ្វេ​ី​អ្វី និង​ដេ​ី​ម្បី​អ្វី មុន​នឹង​ដ​ង្ហេ​ី​ម​ជីវិត​ចុង​ក្រោយ​របស់​អ្នក​មក​ដល់​…​ល​។
ការ​ចាប់​ផ្តេ​ី​ម​ថ្មី​ពី​ចំណុចសូន្យ ប្រ​សេ​ី​រ​ជាង​ទ្រាំ​រស់​ជាមួយ​ចំណុចសូន្យ​រហូត​0000000… ឯក​ភាព​​អត់​បងប្អូន សុំ​ច​ម្លេ​ី​យ​ម្នាក់​មួយ​…​?


គួ​បញ្ជាក់​ថា អ្នក​នាង សារី​ណា ដែល​គេ​ស្គាល់​ជា​ភរិយា​របស់​លោក ស៊ុ​ក សុភា បាន​ចេញ​សារ​ប្រកាស​ជា​សា​ធារ​ណះ​ពី​ការ​ចែកផ្លូវ​ជាមួយនឹង​អតីត​តារា​សម្តែង​រូប​នេះ​។ អ្នក​នាង​បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា សុំ​ជូនដំណឹង​ដល់​បងប្អូន​ទាំងអស់​គ្នា អោយ​បានដឹង​ថា​៖ ខ្ញុំ​និង ស៊ុ​ក សុភា លែងលះ​គ្នា​ហើយ ដូច្នេះ​ចាប់ពី​ថ្ងៃនេះ​ទៅ គាត់​ធ្វើ​អ្វី​ជា​សិទ្ធ​របស់​គាត់ រីឯ​ខ្ញុំ​ក៏​ជា​សិទ្ធ​របស់ខ្ញុំ​។ មូលហេតុ សុំ​មិន​បកស្រាយ មាន​តែ​ពាក្យ​ថា ឆ្អែត​!​។


បន្ថែម​ពី​អ្វី​ដែល​បាន​បង្ហោះ​ខាងលើ អ្នក​នាង សារី​ណា បាន​ចេញ​មុខ​ដោយ អ្នក​នាង​បាន​សរសេរ​រៀបរាប់​ក្នុង Comment ថា​អ្នក​នាង​មិន​យក​រឿង​បែប​នេះ​មក​លេងសើច​ទេ វា​មិន មែន​សម្ដែង វា​ជា​ការ​ពិត​។ ហើយ​មូលហេតុ​នៃ​ការ​លែងលះ​គ្នា​នេះ គឺ​កើតឡើង​ពី​ភាគី​លោក សុភា ដែល​ជា​ស្វាមី យក​គ្រួសារ​មក​ពាក់ព័ន្ធ ពោល​គឺ​បែង​ចែង​មិន​ត្រូវ​រវាង​គ្រួសារ​ផ្ទាល់ខ្លួន នឹង​ប្រពន្ធ​កូន​។

អ្នក​​នាង​បញ្ជាក់​ថា ស្វាមី​របស់​អ្នកស្រី​បាន​បង្ហាញ​នូវ​ទ​ង្វើ​ជា​ច្រើន​ដែល​បង្ហាញ​ថា ក្រុម​គ្រួសា ភាគី​ស្វាមី ធ្វើ​អ្វី​ក៏​មិន​ចេះ​ខុស បើ​ទោះជា​ភាគី​ភរិយា​ធ្វើ​អ្វី​ក៏​មិន​ត្រូវចិត្ត​ឡើយ​សរុប​ជា​រួម​គឺ​ខុស​រហូត​។ អ្នកស្រី​សង្កត់ធ្ងន់​ថា ក្នុង​នាម​ជា​ភរិយា​មិន​ដែល​ឱ្យ​ស្វាមី​ទៅ​ស្អប់​គ្រួសារ​គេ​ទេ តែ​សុំ​ឱ្យ​ចេះ​បែងចែក​រវាង​ក្ដី​ស្រលាញ់​គ្រួសារ និង​ប្រពន្ធ​កូន​ឱ្យ​បាន​ច្បាស់លាស់​ប៉ុណ្ណោះ​។​គួរ​រំ​ឮ​ក​ដែរ​ថា តារា​សម្តែង​ជា​ការ​កត់សម្គាល់ លោក ស៊ុ​ក សុភា បាន​រៀប​ការ​ជាមួយនឹង​ភរិយា​នាង សារី​ណា ដែល​ជា​ជនជាតិ​ខ្មែរ មាន​សញ្ជាតិ​អូស្ត្រាលី​នៅ​ថ្ងៃ​ទី ២០ ខែមិថុនា ឆ្នាំ ២០១២ ខ​ណះ​ពេល​ចំណងអាពាហ៍ពិពាហ៍​របស់​ពួក​គេ​ទទួល​បាន​ចំណងដៃ​កូន​៥​នាក់​ក្នុង​ប​ន្តុ​ក ក្នុង​នោះ​ក៏​កូន​ដែល​ជា​កូន​ស្វាមី​មុន​របស់​ភរិយា​លោក​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ