ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរកម្សាន្តពេលភ្ជុំបិណ្ឌជួយសង្គ្រោះវិស័យទេសចរណ៍

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកវិនិយោគនៅក្នុងវិស័យទេសចរណ៍ អះអាងពីការត្រៀមទទួលស្វាគមន៍អ្នកទេសចរនៅក្នុងឱកាសឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌនេះ ហើយការដើរកម្សាន្តរបស់ពលរដ្ឋពលរដ្ឋនៅពេលនេះជាខ្យល់សំខាន់សម្រាប់វិស័យទេសចរណ៍ រស់ឡើងវិញ ដែលផ្តើមចេញពីសកម្មភាពក្នុងស្រុកទៅនោះ ។ លោកស្រី ឆាយ…

រាជធានីភ្នំពេញ ៖ អ្នកវិនិយោគនៅក្នុងវិស័យទេសចរណ៍ អះអាងពីការត្រៀមទទួលស្វាគមន៍អ្នកទេសចរនៅក្នុងឱកាសឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌនេះ ហើយការដើរកម្សាន្តរបស់ពលរដ្ឋពលរដ្ឋនៅពេលនេះជាខ្យល់សំខាន់សម្រាប់វិស័យទេសចរណ៍ រស់ឡើងវិញ ដែលផ្តើមចេញពីសកម្មភាពក្នុងស្រុកទៅនោះ ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលើកឡើងថា ជាការជំរុញកំណើនទេសចរណ៍ក្នុងស្រុក ជាការជួយដល់អាជីវកម្មទេសចរណ៍នានា ឱ្យទទួលបានចំណូល និងធ្វើឱ្យសេវាកម្មទេសចរណ៍របស់កម្ពុជាកាន់តែរស់រវើក ។ លោកស្រីបន្ថែមថា ការបើកឱ្យពលរដ្ឋខ្មែរ ចេញដើរកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ អាចក្លាយជាឱកាសមួយ ក្នុងការទាក់ភ្នែកភ្ញៀវទេសចរបរទេស ឱ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន នៅពេលកម្ពុជាគ្រោងអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិ មកដើរកម្សាន្តនៅចុងឆ្នាំផងដែរ ។

ពលរដ្ឋកម្ពុជានឹងផ្តើមឈប់ពីការងារចាប់ពីថ្ងៃទី ៥ ដល់ ៧ ខែតុលា ឆ្នាំ ២០២១ ឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ ។ បុណ្យភ្ជុំបិណ្ឌ ដែលមានករណីឆ្លងតាមវត្តអារាម អាជ្ញាធរមិនអនុញ្ញាតឲ្យមានការរៀបចំពិធីធំដំ មានមនុស្សច្រើនយ៉ាងណាក្តី តែការឈប់សម្រាករបស់កម្មករ មន្រ្តីរាជការ នៅជាធម្មតា ។ សម្តេច តេជោ ហ៊ុន សែន ក្នុងជាសារជាសំឡេងមួយនៅមុនឱកាសភ្ជុំបិណ្ឌនេះសម្តេច បានលើកទឹកចិត្តឱ្យពលរដ្ឋចេញដើរកម្សាន្តនៅតាមទំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ក្នុងស្រុក និងជួយដល់អាជីវកម្មទេសចរណ៍នៅមូលដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ។

ជាមួយការគំាទ្រប្រសាសន៍ណែនាំរបស់ប្រមុខរដ្ឋាភិបាល ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ សីវលីស បានបញ្ជាក់បន្ថែមថា «តាមរយៈការគ្រប់គ្រងនៅតាមខេត្តនីមួយៗ យើងឃើញថា អាជ្ញាធរគាត់មិនបណ្តោយឱ្យមានការជួបជុំនៅកៀកគ្នាពេកទេ ម្ចាស់អាជីវកម្មនៅតាមមូលដ្ឋាន គាត់មានការណែនាំរួចហើយ ត្រូវតែទទួលភ្ញៀវបែបណា កម្រិតស្តង់ដារនៃវិធានសុវត្ថិភាពមានអស់ហើយ អ៉ីចឹងយើងគោរពទៅតាមហ្នឹងទាំងអស់គ្នាទៅមិនជាបង្កហានិភ័យទៅ ដល់ការបើកប្រទេសទេ ។ ការចេញដើរក៏ជាការទាក់ទាញភ្នែកពីទេសចរបរទេសផងដែរ ដោយមើលឃើញថា នៅក្នុងស្រុកយើងនៅតែមានការចេញដើរ ធ្វើឱ្យសេវាកម្មទេសចរណ៍នៅរស់រវើក ។ បើស្ងាត់ស្ងៀមពេក នៅសុខៗយើងបើកប្រទេស គេអត់ដឹងថា សេវាកម្មយើងនៅមានប៉ុណ្ណា» ។

លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារបានលើកឡើងថា ជាការល្អនៅពេលដែលមានអ្នកចេញដើរកម្សាន្តកាន់តែច្រើន និងផ្តល់ផលល្អដល់វិស័យទេសចរណ៍ ដែលកំពុងតែរងគ្រោះដល់ដោយសារជំងឺកូវីដ ១៩ ប៉ុន្តែអ្នកដើរកម្សាន្តត្រូវគោរពគោលការណ៍របស់ក្រសួងសុខាភិបាល ។

ដោយឡែកចំពោះលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ថាក្នុងអំឡុងពេលនេះ ពលរដ្ឋខ្មែរគួរផ្អាកក្នុងការដើរកម្សាន្ត រយៈពេលខ្លីសិន ដោយសារតែរដ្ឋាភិបាលកំពុងសិក្សាបើកទទួលភ្ញៀវទេសចរឡើងវិញ ។ លោកសង្កេតឃើញថា មានប្រជាជនខ្មែរច្រើនណាស់ដែលខ្វះការប្រុងប្រយ័ត្ន ក្នុងការពារ ហេតុនេះបើការចេញដើរកម្សាន្តនាឱកាសនេះបង្កការឆ្លងកាន់តែច្រើននោះ នឹងប៉ះពាល់ដល់ផែនការបើកទទួលភ្ញៀវទេសនៅចុងឆ្នាំនេះ ។ «បើយើងមិនអាចគ្រប់គ្រងរយៈពេលនេះបានទេ វាអាចក្លាយជាហានិភ័យ វាអាចទៅជាខកផែនការទៅអនាគតវិញទេ ។ ខ្ញុំយល់ពីទឹកចិត្តសម្តេច ព្រោះលោកមិនអាចបិទសិទ្ធិជាប្រជាជនក្នុងការដើរកម្សាន្តទេ តែប្រជាជនខ្លួនឯងទេត្រូវរក្សាបីកុំ បីការពារ ។ ក្នុងកាលៈ ទេសៈពេលនេះបងប្អូនទាំងអស់គ្នា ជាពិសេសប្រជាជនទាល់តែមានការយល់យោគ មានការអត់ធ្មត់រក្សាវិធានការពារឱ្យបានខ្ពស់មែន ដើម្បីជាប្រយោជន៍ធំសម្រាប់ប្រទេសជាតិទៅមុខ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ