ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់ៗតួឯក​ស្រី​​រឿង«លួចស្នេហ៍​អ្នកជិត​ខាង»​ចូល​​​រោងការ​ក្នុង​​បរិបទ​​កូ​វី​ដ-១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង​នាង ឈី​វ ហ៊ុយ​ឡេ​ង ហៅ ចែ​ឡេ​ង បាន​សម្រេចចិត្ត​រៀប​ពិធី​មង្គលការ​ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​នាង​បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ជាមួយ​គូស្នេហ៍​ប្រមាណ​ជិត​២​ឆ្នាំ​មកនេះ​។ យ៉ាងណា…

រាជធានីភ្នំពេញ ៖ តារា​សម្តែង​នាង ឈី​វ ហ៊ុយ​ឡេ​ង ហៅ ចែ​ឡេ​ង បាន​សម្រេចចិត្ត​រៀប​ពិធី​មង្គលការ​ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​នាង​បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ជាមួយ​គូស្នេហ៍​ប្រមាណ​ជិត​២​ឆ្នាំ​មកនេះ​។ យ៉ាងណា ពិធី​មង្គលការ​របស់​តារា​រូប​នេះ ​មិន​ត្រូវ​បាន​រៀបចំ​ជា​លក្ខ​ណៈ​ធំដុំ​ឡើយ ពោល​ការ​រៀបចំ​ត្រឹម​ការ​ជួបជុំ​ចាស់​ៗ និង​សាច់ញាតិ​ទាំង​សងខាង​តិចតួច​ប៉ុណ្ណោះ ព្រោះ​ត្រូវ​អនុវត្ត​តាម​វិធានការ​ក្រសួងសុខាភិបាល ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

បើ​យោង​តាម​រូបភាព​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​តារា​សម្តែង​នាង ភិន សុ​ដា​លី​ស ដែល​បាន​ចូលរួម​ពិធី​ខាងលើ​នៅ​ថ្ងៃនេះ​បាន​បង្ហាញ​ឃើញ​ពី​ទិដ្ឋភាព​ការ​រៀបចំ​ពិធី​មង្គលការ​របស់ ចែ ឡេ​ង ដោយ​មានការ​ចូលរួម​ពី​ចាស់ទុំ​ទាំង​សងខាង​។ ពិធី​​បាន​រៀបចំ​ជា​លក្ខ​ណៈ​ផង និង​លក្ខ​ណៈចិន​ផង ដោយសារ​ភាគី​ទាំង​សងខាង​មាន​ជាប់​សែ​សា​ឡាយ​ចិន​ ។ ទោះជា​យ៉ាងណា ដំណឹង​ពី​ការ​ចូល​រោងការ​របស់ ចែ ឡេ​ង នា​ពេល​នេះ​ក៏​ទទួល​បានការ​អបអរសាទរ​ពី​ទស្ស​និក​ជា​ច្រើន​ផង​ដែរ​ ។

ជា​ការ​កត់សម្គាល់ នៅ​មុន​ពេល​រៀបចំ​ពិធី​មង្គលការ​នា​ពេល​នេះ កន្លង​មក ​តារា​សម្តែងជា​តួឯក​ស្រី​ក្នុង​រឿង«លួចស្នេហ៍​អ្នកជិត​ខាង» ​នាង ចែ ឡេ​ង ធ្លាប់​បាន​បើកចំហ​ដោយ​មិ​លាក់លៀម​ពី​ទំនាក់ទំនង​ស្នេហា​របស់​ជា​សា​ធារ​ណៈ​ផង​ដែរ​ ។​ ចែ​ ឡេ​ង ធ្លាប់​អះអាង​ថា នាង​កំពុង​ការ​សាង​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរស​ម្នាក់ ដែល​កំពុង​ស្វែង​យល់ចិត្ត​គ្នា​បាន​ជាង​មួយ​ឆ្នាំ​ហើយ​ ។
ចែ ឡេ​ង គឺជា​តារា​សម្តែង​វ័យក្មេង​មួយ​រូប​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត និង​មាន​ទេព​កោសល្យ​សម្តែង​បាន​យ៉ាង​ល្អ​ ។


ប្រឡូក​ក្នុង​សិ​ល្បៈ ទើបតែ​បាន​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ​តារា​រូប​នេះ​បាន​បង្ហាញមុខ​សម្តែង​ជា​តួឯក​នៅ​ក្នុង​រឿង​ជា​បន្ត​បន្ទាប់ និង​MV ផង​ដែរ​។ ទោះជា​យ៉ាងណា គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា ក្រោយ​ពេល​ដែល ចែ ឡេ​ង បាន​សម្រេច​ចូល​រោងការ​កសាង​គ្រួសារ​ហើយ​នោះ តារា​រូប​នេះ​នឹង​បន្ត​អាជីព​សិ​ល្បះ​របស់​នាង​ទៀត​ឬ​យ៉ាងណា​៕​

អត្ថបទសរសេរ ដោយ