ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីប្រឹក្សា​សំខាន់​របស់​ប្រធានាធិបតី​​ គេច​ផុត​ពី​គ្រោះ​ថ្នាក់​ដល់​ជីវិត​(វីដេអូ)

2 ឆ្នាំ មុន

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២២​ ខែ​កញ្ញា​ ឆ្នាំ​២០២១ បាន​សន្យា​ពី​ការ​ឆ្លើយ​តប​វិញ យ៉ាង​ខ្លាំង​ក្លា​ក្រោយ​​ការ​ប៉ុនប៉ង​ធ្វើឃា.ត​ទីប្រឹក្សា​ទី​មួយ​របស់​លោក​មក​។ គឹ​នៅ​ជិត​ទីក្រុង

ប្រទេស​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២២​ ខែ​កញ្ញា​ ឆ្នាំ​២០២១ បាន​សន្យា​ពី​ការ​ឆ្លើយ​តប​វិញ យ៉ាង​ខ្លាំង​ក្លា​ក្រោយ​​ការ​ប៉ុនប៉ង​ធ្វើឃា.ត​ទីប្រឹក្សា​ទី​មួយ​របស់​លោក​មក​។ គឹ​នៅ​ជិត​ទីក្រុង​គៀវ ​ដែល​រថយន្ត​របស់​ទីប្រឹក្សា​រូប​នោះ លោក​ SERGUII CHEFIR ​រង​ការ​បាញ់ប្រហារ​។ ហើយ​មនុស្ស​ជំនិត​នោះ​របស់​ប្រមុខរដ្ឋ​គេច​ផុត មិន​ត្រូវ​គ្រាប់កាំភ្លើង​ឡើយ​ តែ​អ្នក​បើករថយន្ត​រង​របួស​។

នា​វេលា​ម៉ោង​១០​ព្រឹក​ម៉ោង​ក្នុងស្រុក ​ថ្ងៃ​ទី​២២ ​កញ្ញា ពួក​ជន​មិន​ស្គាល់​មុខ បាន​បាញ់ប្រហារ​មក​លើ​រថយន្ត របស់​លោក​ SERGUII CHEFIR ​នៅ​ជិត​ភូមិ ​LISNYKY​ ស្ថិត​ក្នុង​តំបន់​ទីក្រុង​គៀវ​ រដ្ឋធានី​អ៊ុយ​ក្រែ​ន​។ សរុប​រថយន្ត​របស់​លោក​រង​ការ​បាញ់ប្រហារ​ដល់​១៨​គ្រាប់ ដោយ​កាំភ្លើងស្វ័យប្រវត្តិ​។ នោះ​ជា​ការ​ប៉ុនប៉ង​ ដើម្បី​បង្ក​អ​ស្ថេ​រ​ភាព​ដល់​អ៊ុយ​ក្រែ​ន ប្រឆាំង​នយោបាយ​របស់​ប្រ​ធា​ធិ​បតី តែ​អាច​មាន​មូលហេតុ​ក្រៅពី​នោះ​ទៀត​។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក ​VOLODYMYR ZELENSKY បាន​​អះអាង​ថា បែប​នោះ​នឹង​គ្មាន​ឥទ្ធិពល​មក​លើ​ក្រុម​របស់​យើង ឬ​ដល់​​របត់​ដែល​យើង​ជ្រើសរើស ឆ្ពោះទៅ​រក​ការ​ផ្លាស់​ប្ដូរ ទៅ​រក​ការ​កសាង​សេដ្ឋកិច្ច ការ​តស៊ូ​ប្រឆាំង​ឧក្រិដ្ឋកម្ម​គឹ​បណ្ដា​ពួក​អ្នកមាន​ធំ​ៗ​ដែល​មាន​ឥទ្ធិពល​ឡើយ​។ វា​នឹង​គ្មាន​ឥទ្ធិពល​បែប​ណាមួយ​តែ​វា​មាន​ឥទ្ធិពល​ផ្ទុយ​ពី​នេះ​វិញ​ទេ​។

អាជ្ញាធរ​អ៊ុយ​ក្រែ​ន​មិន​បដិសេធ​ឡើយ​ចំពោះ​ការ​ចូលរួម របស់​បណ្ដា​ភ្នាក់ងារ​ពិសេស​បរទេស ចំពោះ​ការ​វាយប្រហារ​នេះ​ដែល​ពិត​ណាស់ ចង់​និយាយ​សំដៅលើ​រុ​ស្ស៊ី ជាស​ត្រូវ​ភូមិសាស្ត្រ​នយោបាយ​របស់​អ៊ុយ​ក្រែ​ន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ