រាជធានីភ្នំពេញ ៖ ថ្មី និងប្លែកទៀតហើយ លោកអ្នកនឹងភ្ញាក់ផ្អើលជាមួយតម្លៃតុក្កតា ដែលមិនគួរឱ្យជឿ ហើយប្រសិនបើអ្នកបានឃើញរូបរាង និងតម្លៃរបស់វាហើយ តើអ្នកចាប់អារម្មណ៍ និងមានក្តីប្រាថ្នាចង់បានវាដែរ ឬទេ ? នេះជាសម្រស់តុក្កតា ដែលមានតម្លៃថ្លៃជាងគេលើពិភពលោក ។ តុក្កតា ដែលគេហៅថា ៖ Large Wallace and his Squad និងក្រុមរបស់វា មានតម្លៃស្មើនឹង ៦០ ម៉ឺនដុល្លារអាមេរិក ។ តុក្កតាមួយក្រុមមនេះជាប់ជាចំណាត់ថ្នាក់កំពូលនៅលើតារាងតុក្កតាសម្រាប់ទារកដែលមានតម្លៃថ្លៃបំផុតលើលោក ។

Large Wallace និងក្រុមរបស់វា មានរូបរាងស្រដៀងគ្នាទៅនឹងខ្លាឃ្មុំ ដែលតំណាងឱ្យសន្តិភាព និងមានទំហំ ១៥ អ៊ីញ និង ៩ អ៊ីញផងដែរ ។ ក្នុងតម្លៃ ៦០០.០០០ ដុល្លារ អ្នកនឹងទទួលបាន Wallace ដែលមានទំហំធំដ៏កម្រមួយ និង Wallace ដែលមានទំហំធម្មតាចំនួនពីរ ផងដែរ ។ សូមជម្រាបជូនផងដែរថា Wallace គ្មានអ្វីផ្សេងទៀតដែលអស្ចារ្យខ្លាំងជាងតុក្កតា នោះទេ ហើយមិនមានព័ត៌មានលម្អិតអំពីថា តើហេតុអ្វីបានជាតុក្កតាមួយក្រុមនេះមានតម្លៃ ៦០០,០០០ ដុល្លារ យ៉ាងនេះ ៕ ប្រភព ៖ wealthygorilla
ចែករំលែកព័តមាននេះ