ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​អូស្ត្រាលី​ម្នាក់​ជំនាញ​ខាង​លួច ត្រូវ​ជាប់អន្ទាក់​ប៉ូ​លី​ស

8 ឆ្នាំ មុន

ខេត្តសៀមរាប​៖ ជនជាតិ​អូស្ត្រាលី​ម្នាក់​ជំនាញ​ខាង​លួច​ទ្រព្យសម្បត្តិ​ភ្ញៀវ​ទេសចរណ៍ ពី​ខេត្ត​ព្រះ​សីហ​នុ​មិន​ទាន់​អស់ចិត្ត ក៏​ចូល​មក​ខេត្តសៀមរាប លួច​បន្ត​នៅ​ផ្សារ​រាត្រី​ផ​ប់​ស្ទ្រី​ត អស់លក្ខណ៍

ខេត្តសៀមរាប​៖ ជនជាតិ​អូស្ត្រាលី​ម្នាក់​ជំនាញ​ខាង​លួច​ទ្រព្យសម្បត្តិ​ភ្ញៀវ​ទេសចរណ៍ ពី​ខេត្ត​ព្រះ​សីហ​នុ​មិន​ទាន់​អស់ចិត្ត ក៏​ចូល​មក​ខេត្តសៀមរាប លួច​បន្ត​នៅ​ផ្សារ​រាត្រី​ផ​ប់​ស្ទ្រី​ត អស់លក្ខណ៍ ជាប់អន្ទាក់​ប៉ូ​លី​ស​ទេសចរណ៍​ខេត្ត ក្រោម​ការ​ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយឯក សំ រស្មី ប្រធាន​អង្គភាព​នគរបាល​ទេសចរណ៍​ប្រចាំ​ខេត្ត និង​លោក​វរសេនីយទោ សួង សេង​គឹ​ម  អនុប្រធាន​អង្គភាព​នគរបាល​ទេសចរណ៍​ប្រចាំ​ខេត្ត បានឱ្យ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ទៅ​ឃាត់ខ្លួន​ជនបរទេស​ម្នាក់​តាម​ពាក្យបណ្តឹង និង​ការ​ចង្អុលបង្ហាញ​ពី​ជន​រង​គ្រោះ ដែល​ជា​ភ្ញៀវ​ទេសចរណ៍ ដូច​គ្នា រួច​នាំ​យក​មក​កាន់​ការិយាល័យ​អង្គភាព​នគរបាល​ទេសចរណ៍​ប្រចាំ​ខេត្ត ដើម្បី​ធ្វើការ​សួរនាំ​។

​ហេតុការណ៍​ឃាត់ខ្លួន​ជនជាតិ​អូស្ត្រាលី​ម្នាក់​នោះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៤​ទាប​ភ្លឺ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៥ ឈាន​ចូល​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦​ស្ថិត​នៅ​ចំណុច​ម្តុំ​ផ្សារ​រាត្រី​ផ​ប់​ស្ទ្រី​ត ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។​លោក​វរសេនីយឯក សំ រស្មី ប្រធាន​អង្គភាព​នគរបាល​ទេសចរណ៍​ប្រចាំ​ខេត្ត​បាន​ប្រាប់​ថា ដោយ​យោង​តាម​ពាក្យបណ្តឹង របស់​ជន​រង​គ្រោះជា​ជនជាតិ​បរទេស​ចំនួន​៣​នាក់ ដែល​បាន​បាត់​សម្ភារៈ​មួយ​ចំនួន ទើប​លោក​បាន​ដាក់​កម្លាំង​ចុះ​ស្រាវជ្រាវ​តាម​ផ្សារ​រាត្រី ក្នុង​ក្រុង​សៀមរាប​។ លោក​បន្ត​ថា ជន​រង​គ្រោះជា​ជនបរទេស​ចំនួន​៣​នាក់​មាន​ទី​១/ ឈ្មោះ UYTTEBROECK MICHEL​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ ជា​ជនជាតិ​បែ​ល​ហ្សិ​ក កាន់​លិខិតឆ្លងដែន​លេខ​ET៩៦៣៣៣១ បាន​ចេញពី​បាងកក​តាម​ជើង​យន្តហោះ​អន្តរជាតិ ជា​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​គ្នា​រួច​នាំ​គ្នា​បន្ត​ជិះ​រថយន្តក្រុង ទៅ​ដើរ​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​បន្ទប់​រួម​គ្នា ត្រូវ​បាន​ជនសង្ស័យ​លួច​អស់ទ្រព្យ​សម្បត្តិ​មាន​ដូច​ជា ម៉ាស៊ីន​ថត​១​គ្រឿង​ម៉ាក​កាណុង​៥D​ពណ៌​ខ្មៅ កាណុង ម៉ាស៊ីន​ថត​ចំនួន​៣ និង​ទូរស័ព្ទ​ដៃ​ម៉ាក​LG១​គ្រឿង បន្ទាប់​មក​ស្នាក់​នៅ ក្នុងផ្ទះ​សំណាក់​ជាមួយ​គ្នា យីហោ  ថម អែន​ជេ​រី ស្ថិត​នៅ​ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ទី​២/VAN TRUGNG ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ជាតិ​អា​មេ​រិ​ក​កាំ​ង (​ភ្ញៀវ​ទេសចរណ៍​) កាន់​លិខិតឆ្លងដែន​លេខ ៤៦៤៤៦១៤២៩ ដែល​បាន​ចូល​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​រួម​គ្នា យីហោ  ថម​អែន​ជេ​រី ស្ថិត​នៅ​ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​ត្រូវ​បាន​ជនសង្ស័យ​លួច​ទ្រព្យសម្បត្តិ​អស់​រួម​មាន កា​ម៉េ​រា​ថតរូប​ចំនួន​១ និង​ទូរស័ព្ទ​ចំនួន​១ និង​ទី​៣/JOSE GONZALEZ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​ជាតិ​អេ​ស្ប៉ា​ញ (​ភ្ញៀវ​ទេសចរណ៍​)​កាន់​លិខិតឆ្លងដែន​លេខ AA E៨៣៤២៧០ ដែល​បាន​ចូល​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​រួម​គ្នា យីហោ  ថម​អែន​ជេ​រី ស្ថិត​នៅ​ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​ត្រូវ​បាន​ជនសង្ស័យ​លួច​ទ្រព្យសម្បត្តិ​អស់​រួម​មាន​ម៉ាស៊ីនថតរូប​ចំនួន​១ ទូរស័ព្ទ​ចំនួន​១ និង​លុយ​មួយ​ចំនួន ។​ចំណែក​ជនសង្ស័យ មានឈ្មោះ ADILRASHID JABER ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ​ជា​ជនជាតិ​អូស្ត្រាលី កាន់​លិខិតឆ្លងដែន​លេខ​N៨១២៤៣២១ បាន​ជិះ​យន្តហោះ​ចេញពី​បាងកក​ចូល​មក​ភ្នំពេញ រួច​បន្តដំណើរ​ទៅ​កំសាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ រួច​ក៏​បាន​លួច​របស់​ភ្ញៀវ​បរទេស​ម្នាក់​ជា​ជនជាតិ​បែ​ល​ហ្សិ​ក បាន​ហើយ​ក៏​ត្រឡប់​មក ក្រុង​សៀមរាប​ចូល​ទៅ​ស្នាក់​នៅផ្ទះ​សំណាក់​ខាងលើ ជាមួយ​គ្នា​ទៀត ប៉ុន្តែ​នៅ​បន្ទប់​ផ្សេង​គ្នា​។​

លោក​បន្ត​ទៀត​ថា បន្ទាប់​ពី​ជន​រង​គ្រោះ​ដើរ​លេង​ក្នុង​ផ្សារ​ផ​ប់​ស្ទ្រី​ត ក៏​ប្រទះ​ឃើញ​ជនសង្ស័យ ក៏​រត់​មក​ប្រាប់​សមត្ថកិច្ច រួច​កម្លាំង​ជំនាញ​ចុះ​មក​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ រួច​នាំ​យក​មក​កាន់​អង្គភាព​នគរបាល​ទេសចរណ៍​ខេត្ត ដើម្បី​ធ្វើការ​សួរនាំ​។​ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ​កម្លាំង​ជំនាញ​បាន​នាំ​ខ្លួន​ទៅ​ធ្វើការ​ឆែកឆេរ​នៅ​បន្ទប់​របស់​ជនសង្ស័យ​ស្នាក់​នៅផ្ទះ​សំណាក់​ខាងលើ រក​ឃើញ​វត្ថុ​តាង​យក​មក រួច​ហៅ​ជន​រង​គ្រោះ​មក​ទទួល​សម្ភារៈ​ដែល​ជនសង្ស័យ​បាន​លួច​យក​កាលពី​កន្លង​ទៅ​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​ចំណែក​វត្ថុ​តាង​ត្រូវ​បាន​ប្រគល់​ឱ្យ​ជន​រង​គ្រោះ ដែល​ជា​ភ្ញៀវ​ទេសចរណ៍​ទាំង​បី​នាក់​វិញ​៕​ដោយ ច័ន្ទ រស្មី