ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ Mind Books ឳ្យមើល​៥ចំណុច ​បើ​ខំ ព្យាយាម តស៊ូ​ហើយ ​នៅ​តែ​លំបាក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រសិន​អ្នក​ចូល​ចិត្ត​អាន​សៀវភៅ​ជា​ភាសា​ខ្មែរ​ប្រាកដជា​ស្គាល់ លោក គឹ​ម ចាន់​ណា ម្ចាស់​គ្រឹះ​ដ្ឋា​ន​បោះពុម្ព​សៀវភៅ Mind Books ​។…


រាជធានីភ្នំពេញ ៖ ប្រសិន​អ្នក​ចូល​ចិត្ត​អាន​សៀវភៅ​ជា​ភាសា​ខ្មែរ​ប្រាកដជា​ស្គាល់ លោក គឹ​ម ចាន់​ណា ម្ចាស់​គ្រឹះ​ដ្ឋា​ន​បោះពុម្ព​សៀវភៅ Mind Books ​។ Mind Books​ ដែល​មាន​លោក គឹ​ម ចាន់​ណា ដឹកនាំ បាន​ផលិត​សៀវភៅ​រាប់​សិប​ចំណងជើង បោះពុម្ព​លក់​រាប់រយ​ក្បាល​នៅ​ក្នុង​ការ​ជំរុញ​ការ​អាន​នៅ​កម្ពុជា ​។ នៅ​ពេល​ថ្មី​ៗ​នេះ លោក គឹ​ម ចាន់​ណា ដែល​ជា​អតីត​សាស្ត្រាចារ្យ​ផង​នោះ បាន​សាកល្បង​ផ្តល់​ចម្លើយ​ទៅ​អ្នក​ដែល​ធ្លាប់​លើក​ឡើង​ថា ព្យាយាម​ហើយ ខំប្រឹង​ធ្វើការ​ហើយ ជីវិត​នៅ​តែ​លំបាក រក​ពន្លឺ​មិនឃើញ ថា ​ព្រោះ​អ្ ? ។

លោក គឹ​ម ចាន់​ណា បាន​ផ្តល់​ការពិចារណា​ចំណុច ​៥ ប្រសិនជា​ជួប​នូវ​អ្វី​ដែល​បាន​លើក​ឡើង​នោះ គឺ​ទី ​១ លោក​ថា ការ​ព្យាយាម​នោះអាច​ពុំ​មាន​គោលដៅ​ជាក់លាក់ គ្មាន​ការ​កំណត់​ជាក់លាក់ ចេះ​តែ​ធ្វើ​ៗ​ទៅ មិនដឹង​ថា ​ត្រូវ​ដើរទៅ​ទីណា ឬ​មួយ​ព្យាយាម​ដោយ​ពុំ​មាន​វិធីសាស្ត្រ​ប្រាកដប្រជា ​។ នេះ​ជា​កត្តា​មួយ​ដែល​ធ្វើ​ឱ្យ​យើង​មិន​រីក​ចម្រើន​ ។ ​ចំណែក​ចំណុច​ទី ​២ ព្យាយាម​លើ​ការងារ​ដែល​ខ្លួន​មិន​ស្រឡាញ់ មិន​ចូល​ចិត្ត ធ្វើ​ទាំង​ធុញទ្រាន់ បន់​ឱ្យ​តែ​ដល់​ម៉ោង​សម្រាក ​។

ត្រង់​ចំណុច​នេះ​លោក​ថា ការ​ស្រឡាញ់​ ឬ​មិន​ស្រឡាញ់​ការងារ​ផ្តល់​លទ្ធផល​ខុស​គ្នា​ឆ្ងាយ​ណាស់ ​។ ការងារ​ដែល​ខ្លួន​ស្រឡាញ់ គេ​អាច​ធ្វើការ​បាន​គ្រប់ពេលវេលា (24 ម៉ោង​) មិន​ចំពោះតែ​ម៉ោង​ធ្វើការ​ផ្លូវការ​ទេ ​។ ចិត្ត​ និង​ខួរក្បាល​ដិត​ជាប់​នឹង​ការងារ​ជា​ប្រចាំ ធ្វើ​ឱ្យ​មាន​សមត្ថភាព​កាន់តែ​ខ្ពស់​ជា​លំដាប់ ​។

ចំណុច​ទី ​៣ ដែល​ខំ​ហើយ​នៅ​តែ​លំបាក​មក​ពី គ្មាន​គំនិត​ស្ថាបនា​ច្នៃ​ប្រឌិត មិន​បាន​អភិវឌ្ឍ​ប្រសិទ្ធភាព​ការងារ ធ្វើ​ឱ្យ​គ្មាន​ភាព​ចម្រើន​ជឿនលឿន ​។ ឬ​ឯ​ចំណុច​ទី ​៤ មក​ពី​ព្យាយាម​ដោយ​មិន​ព្រម​ពិនិត្យ​ និង​កែ​លម្អ​ចំណុច​ខុសឆ្គង ​។ ជា​ទូទៅ​កិច្ចការ​គ្រប់យ៉ាងអ្វី​ៗ​គ្រប់យ៉ាង​តែងតែ​មានការ​កែ​លម្អ​ជា​ប្រចាំ មិន​ត្រូវ​ទុក​ឱ្យ​វា​ខុសឆ្គង​ដដែល​ៗ​នោះ​ទេ ​។

ចំណុច​ទី ​៥ អ្នក​បោះពុម្ព​សៀវភៅ Mind Books ដែល​បាន​អាន​សៀវភៅ​រាប់​សិប​ក្បាល​លើក​ឡើង​ថា មក​ពី​មិន​យល់​ពី​ប្រព័ន្ធ​ទីផ្សារ​ ។ ​លោក​ថា «កិច្ចការ​ដែល​យើង​ធ្វើ សមិទ្ធផល​ដែល​យើង​ធ្វើ​តើ​មាន​តម្រូវការ​ទីផ្សារ​ដែរ​ ឬទេ ? មាន​អ្នក​ត្រូវការ​ដែរ​ ឬទេ ? យើង​មិន​អាច​ធ្វើ​អ្វី​ៗ​ដើម្បី​តម្រូវ​តែ​ចិត្ត​ខ្លួនឯង​នោះ​ទេ ត្រូវ​ដឹង​ថា ​តើ​វា​ជា​របស់​ដែល​ទីផ្សារ​ត្រូវការ ​ឬ​មិន​ត្រូវការ ? ម្យ៉ាងទៀត ទោះជា​មាន​របស់​ដែល​ទីផ្សារ​ត្រូវការ​ហើយ​ក៏​ដោយ យើង​ចាំបាច់​ត្រូវ​ចេះ​ផ្សព្វផ្សាយ​ផលិតផល​ឱ្យ​បាន​ទូលំទូលាយ និង​ត្រូវ​រក​យុទ្ធសាស្ត្រ​ដើរ​ទីផ្សារ​ផង​ដែរ​» ។

លោក គឹ​ម ចាន់​ណា បាន​បញ្ជាក់​ថា អ្វី​ដែល​រៀបរាប់​មកនេះ​អាច​មិនមែន​ជា​ចម្លើយ​គ្រប់យ៉ាង តែ​យ៉ាង​ហោច​ក៏​វា​ជា​ទិន្នន័យ​មួយ​ចំណែក​ជួយ​ក្នុង​ការ​គិតពិចារណា​ត្រិះ​រិះ​បន្ថែម​សម្រាប់​យក​មក​អនុវត្ត​ដើម្បី​លើកកម្ពស់​ជីវិត​ឱ្យ​ប្រសើរ​ជាង​មុន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ