ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់​ស្អាត​មួយ​ដួង បន្ត​ចិត្ត​មក​យក​ដណ្តើម​មកុដ ទោះ​មាន​ប្រវត្តិ​ប្រឡង​ពី​មុន

2 ឆ្នាំ មុន
  • ភ្នំពេញ

ស្រី​ស្អាត កែវ សេង​លី​ហួរ ដែល​ពេល​នេះ​កំពុង​តែ​មាន​វត្តមាន​ប្រឡង Miss Grand Cambodia 2021 ត្រូវ​បាន​អ្នក​តាមដាន​មើលឃើញ​ថា នាង​មានការ​តាំង​ចិត្តជា​ថ្មី សម្រាប់​ការងា​កមក

រាជធានី​ភ្នំពេញ ៖ ស្រី​ស្អាត កែវ សេង​លី​ហួរ ដែល​ពេល​នេះ​កំពុង​តែ​មាន​វត្តមាន​ប្រឡង Miss Grand Cambodia 2021 ត្រូវ​បាន​អ្នក​តាមដាន​មើលឃើញ​ថា នាង​មានការ​តាំង​ចិត្តជា​ថ្មី សម្រាប់​ការងា​កមក​វេទិកា​សម្រស់​។ លី​ហួរ ធ្លាប់​ប្រកួតប្រជែង នូវ​បណ្តា​កម្មវិធី​ប្រឡង​មួយ​ចំនួន រហូត​មានការ​ទទួល​បាន​នូវ បទ​ពិសោធន៍​ជា​ច្រើន​។ ប៉ុន្តែ​អ្វី​ដែល​ទទួល​បាន នៅ​មិន​ទាន់​ដល់​គោលដៅ ទើប​ស្រី​ស្អាត​រាង​ខ្ពស់​ស្រ​ឡូ​នរូ​ប​នេះ បន្ត​វាយលុក​ជា​ថ្មី​។

កញ្ញា កែវ សេង​លី​ហួរ ជា​កញ្ញាឯក​ផែនដី​កម្ពុជា​២០១៨ ពេល​នេះ​បាន​ឡើង​ឆាក​ប្រកួត​កម្មវិធី​សម្រស់​ជា​ថ្មី​ម្តងទៀត គឺ Miss Grand Cambodia 2021 ក្រោយ​ខកខាន​ការ​ប្រកួត​អស់​ជា​ច្រើន​ឆ្នាំ​។ វេទិកា​មួយ​នេះ លី​ហួរ រំពឹង​ថា​នឹង​ទទួល​បានការ​ផ្តោតអារម្មណ៍​ពី​ទស្សនិកជន យោង​លើ​សម្រស់ និង​ទេព​កោសល្យ​។

ម្យ៉ាង​យោង​ទៅ​លើ​បទ​ពិសោធន៍ កែវ សេង​លី​ហួរ និង​យកឈ្នះ​បាន នៅ​ពេល​ដែល​នាង​ខំ​ពង្រឹងសមត្ថភាព​បន្ថែម​ទៀត ពី​អ្នក​បង្ហាត់បង្ហាញ​។ ម្យ៉ាង​បរាជ័យ កន្លង​មក បាន​ធ្វើ​អោយ​នាង​បន្ត​ភាពរឹងមាំ រឹតតែ​ចង់​ងើបឡើង ដើម្បី​បង្ហាញ​អោយ​អ្នក​មាក់ងាយ ឃើញ​ថា នាង​មិនមែន​ជានា​រី​ទន់ខ្សោយ ដែល​ចុះចាញ់​ភាព​បរាជ័យ​ឡើយ​។

ដំណឹង​ការ​ចូល​ប្រកួត​ជា​ថ្មី​របស់​នាង បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ថែម​ទាំង​មាន​ក្តី​រំពឹង​ខ្ពស់​សុទ្ធ​សឹង​ជា​អតីត​បវរកញ្ញា​ដែល​មានបទពិសោធន៍​លើ​ការ​ប្រកួត​ខ្នាត​អន្តរជាតិ​កន្លង​មក​រួច​ហើយ​។

កែវ សេង​លី​ហួរ​ដែល​មាន​កែវ ភ្នែក​ធំ​ៗ បបូរមាត់​ទាក់ទាញ អោយ​ដឹង​ថា ការ​សម្រេចចិត្ត​នេះ ចង់អោយ​គេ​មើលឃើញ​ថា នាង​នៅ​តែ​អាច​ឈរ​មក​លើ​វេទិកា​ឡើង​វិញ​បាន បើ​ទោះជា​ធ្លាប់​មាន​ប្រវត្តិ​ប្រកួត​។ ម្យ៉ាង​ចង់​ចូលរួម​លើកកម្ពស់​វិស័យ​បវរកញ្ញា​ដែល​កំពុង​មាន​ប្រជាប្រិយភាព​របស់​យើង អោយ​តែ​ទាក់ទាញ​។ ភាព​បរាជ័យ​មិនមែន​ជា​រឿង​ដែល​យើង ត្រូវ​អស់សង្ឃឹម​នោះ​ទេ ។ វា​បាន​ជម្រុញ​អោយ នាង​កាន់តែ​ចង់​មក​ម្តងទៀត ដើម្បី​ល្បងមើល​ស្នាដៃ​ខ្លួន​។

ម្យ៉ាង​ចង់អោយ ក្រុម​គ្រួសារ​មើលឃើញ​ថា ការ​តស៊ូ​របស់​នាង​លើ​វិស័យ​បវរកញ្ញា គង់តែ​បាន​សម្រេច មហាជន​ទទួលស្គាល់ ជា​ពិសេស​អ្នក​ដែល​ចំអក​ឡក​លើ​យ ក៏​អាច​នឹង​ភ្លឺភ្នែក នៅ​ពេល​ឃើញ​នាង​បន្ត​វិល​មក​ប្រឡង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ