ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លែងទេសចរណ៍ចំនួន ៥ អ្នកជំនាញនឹងបណ្តុះបណ្តាលឱ្យចេះបង្កើនចំណូលថ្មីៗតាមសហគមន៍

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុងបេសកកម្មជំរុញវិស័យទេសចរណ៍ក្នុងស្រុកនេះ ពិសេសឲ្យពលរដ្ឋតាមសហគមន៍ទេសចរណ៍មានជំនាញក្នុងការបង្កើតមុខរបរ និងវិនិយោគដើម្បីទទួលបានចំណូលកាន់តែច្រើនពីសហគមន៍របស់ក្រសួង ក្រសួងទេសចរណ៍បានចាប់ដៃជាមួយសហគ្រិនខ្មែរធ្វើការងារបណ្តុះបណ្តាលដល់ពលរដ្ឋតាមសហគមន៍ ។ កាលពីថ្ងៃទី ២៧ សីហា…

រាជធានីភ្នំពេញ ៖ ក្នុងបេសកកម្មជំរុញវិស័យទេសចរណ៍ក្នុងស្រុកនេះ ពិសេសឲ្យពលរដ្ឋតាមសហគមន៍ទេសចរណ៍មានជំនាញក្នុងការបង្កើតមុខរបរ និងវិនិយោគដើម្បីទទួលបានចំណូលកាន់តែច្រើនពីសហគមន៍របស់ក្រសួង ក្រសួងទេសចរណ៍បានចាប់ដៃជាមួយសហគ្រិនខ្មែរធ្វើការងារបណ្តុះបណ្តាលដល់ពលរដ្ឋតាមសហគមន៍ ។ កាលពីថ្ងៃទី ២៧ សីហា ស្ថាប័នទំាងពីរបានចុះហត្ថលេខាលើអនុស្សារណរួមគ្នាដើម្បីបើកបេសកកម្មនេះ ។

លោក ថោង រដ្ឋសក្តិ អគ្គនាយកក្រសួងទេសចរណ៍អភិវឌ្ឍន៍វិស៍យទេសចរណ៍ក្រសួងទេសចរណ៍ថាអនុស្សរណៈនៃការយោគយល់គ្នានេះ មានសារ សំខាន់ណាស់ក្នុងការសហការគ្នាជំរុញឱ្យមានចលនាទេសចរណ៍ផ្ទៃក្នុង មុនការបើកទទួលភ្ញៀវទេសចរអន្តរជាតិពីក្រៅប្រទេស នាពេលខាងមុខ ខណៈយុទ្ធនាការនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស ក៏កំពុងប្រព្រឹត្តទៅយ៉ាងរលូនផងដែរ ពិសេសគឺការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញ ។

លោកថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នៅជំហានដំបូងនេះ ក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរបានឯកភាពគ្នាជ្រើសរើសសហគមន៍ទេសចរ ណ៍ចំនួន ៥ សហគមន៍ ដើម្បីជួយអភិវឌ្ឍ ជួយបណ្ដុះបណ្ដាលទៅតាមស្ដង់ដា និងធនធានហិរញ្ញវត្ថុ ដោយសហគមន៍ទាំងប្រាំនោះស្ថិតនៅខេត្តចំនួន ៤ មានក្នុងនោះរួមមានសហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ក្នុងស្រុកសូទ្រនិគម និងសហគមន៍ទេសចរណ៍ចង្រ្កានរយ ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប សហគមន៍ទេសចរណ៍ទឹកធ្លាក់អូរជាំ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង  សហគមន៍ទេសចរណ៍រាំងខ្វាវ ក្នុងស្រុកក្រវាញ ខេត្តពោធិសាត់ និងសហគមន៍ទេសចរណ៍ស្រែអំពិល ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

លោក ថោង រដ្ឋសក្តិ បានបញ្ជាក់អំពីមូលហេតុដែលក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរសម្រេចជ្រើសរើសសហគមន៍៍ទេសចរណ៍ទាំង ៥ ដើម្បីជួយអភិវឌ្ឍនេះ គឺដោយសារសហគមន៍ទាំងនោះមានសក្ដានុពលលើវិស័យទេសចរណ៍ពិសេសៗប្លែកៗពីគ្នា ខណៈប្រជាសហគមន៍មានការខិតខំយ៉ាងខ្លាំងក្នុងការរៀបចំសហគមន៍របស់ខ្លួន ក៏ប៉ុន្តែកន្លងមកសហគមន៍ទាំងនោះមិនទាន់មានការជួយជ្រោមជ្រែងឱ្យបានខ្លាំងក្លាពីក្រសួង-ស្ថាប័នផ្សេងនៅឡើយ ។ ម្យ៉ាងវិញទៀត សហគមន៍ទេសចរណ៍ទាំងប្រាំនេះ ក៏ស័ក្តិសមបំផុតសម្រាប់ការទទួលភ្ញៀវទេសចរក្នុងបរិបទវិបត្តិកូវីដ ១៩ផ ងដែរ ។

លោកបានបន្តថា សម្រាប់ក្រសួងទេសចរណ៍ គឺនឹងចូលរួមជួយអភិវឌ្ឍសហគមន៍ទាំងនោះ ដោយផ្ដោតទៅលើការបណ្ដុះបណ្ដាលអំពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ វិធានសុខាភិបាលក្នុងបរិបទវិបត្តិកូវីដ-១៩ និងក្រោយវិបត្តិ ។ ក្រៅពីនោះ នៅមានការបណ្ដុះបណ្ដាលអពីស្ដង់ដាម្ហូបអាហារ ស្ដង់ដារទស្សនកិច្ចទេសចរណ៍ (Farm Trip) សម្រាប់ភ្ញៀវក្នុងស្រុក និងភ្ញៀវអន្តរជាតិ និងការបណ្ដុះបណ្ដាលដោយផ្ទាល់ផ្សេងទៀត ។

លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានឱ្យដឹងថា ដោយមើលឃើញថាក្រសួងទេសចរណ៍មានស្ដង់ដារច្បាស់លាស់ក្នុងការអភិវឌ្ឍសហគមន៍ ស្ដង់ដាបណ្ដុះបណ្ដលនៃការទទួលភ្ញៀវទេសចរ ដូច្នេះហើយទើបសហគ្រិនខ្មែរចង់ចូលរួមអភិវឌ្ឍនៅតាមសហគមន៍ជាមួយក្រសួងទេសចរណ៍ ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន ឱ្យចូលទៅទស្សនានៅក្នុងសហគមន៍ទេសចរណ៍ទាំងនោះ សំដៅជួយឱ្យប្រជាសហគមន៍ទទួលបានប្រាក់ចំណូលកាន់តែល្អប្រសើរ ។

លោកបញ្ជាក់ថា នៅតាមសហគមន៍ទេសចរណ៍នីមួយៗ ពិសេសគឺសហគមន៍ទេសចរណ៍ទាំង ៥ ខាងលើ ក្រៅពីការចូលរួមបម្រើសេវាកម្មទេសចរណ៍ប្រចាំថ្ងៃ សហគ្រិនខ្មែរចង់ឱ្យប្រជាសហគមន៍ទាំងនោះចេះបង្កើតមុខរបរអាជីវកម្មថ្មីៗសម្រាប់គ្រួសាររបស់ពួកគាត់ និងពង្រីកអាជីវកម្មដែលពួកគេមានស្រាប់ឱ្យរីកចម្រើនជាងមុខ ដោយហេតុថានៅតាមសហគមន៍ទេសចរណ៍ទាំងនោះ នឹងមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើន ហើយប្រជាសហគ មន៍នឹងមានឱកាសអាចលក់ដូររបស់របរ ទំនិញ ឬសេវាកម្មនានារបស់ខ្លួនទៅឱ្យភ្ញៀវទេសចរ ។ ដល់ពេលនោះ ពួកគាត់នឹងទទួលបានប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ។

លោក ឈៀង វណ្ណមុនិណ្ឌ បានថ្លែងយ៉ាងដូច្នេះថា «សហគមន៍មិនមែនត្រឹមតែទទួលភ្ញៀវទេ ប៉ុន្តែប្រជាសហគមន៍អាចពង្រីកអាជីវកម្ម ហើយមានសមត្ថភាពអាចទទួលភ្ញៀវទេសចរកម្រិតខ្ពស់បាន និងអាចឈានទៅដល់ការទាក់ទាញការវិនិយោគ ។ ប្រសិនបើមានប្រព័ន្ធគ្រប់គ្រងបញ្ជីចំណូលចំណាយ មានគណនេយ្យភាពច្បាស់លាស មានគំរូអាជីវកម្មបានល្អ សហគ្រិនខ្មែរនឹងមានកម្លាំងចិត្តក្នុងការបន្តជួយរៀបចំគំរូអាជីវកម្មពួកគាត់បន្ថែមទៀត» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ