ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់ជ្រូកតម្លៃ ៣ ម៉ឺនរៀលក្នុងមួយគីឡូក្រាម ខណៈការនាំចូល និងការចិញ្ចឹមក្នុងស្រុកប្រជែងគ្នា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សាច់ជ្រូក សាច់សុទ្ធលក់លើទីផ្សារក្រុងភ្នំពេញ មួយគីឡូក្រាមតម្លៃ ៣ ម៉ឺនរៀល ចំណែកសាច់បីជាន់ ២៥០០០ រៀល…

រាជធានីភ្នំពេញ ៖ សាច់ជ្រូក សាច់សុទ្ធលក់លើទីផ្សារក្រុងភ្នំពេញ មួយគីឡូក្រាមតម្លៃ ៣ ម៉ឺនរៀល ចំណែកសាច់បីជាន់ ២៥០០០ រៀល ។ តម្លៃនេះពលរដ្ឋនិយាយថា បានឡើងថ្លៃបន្តបន្ទាប់ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចពីជំងឺកូវីដ ១៩ ។ កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១ មានក្រុមហ៊ុនចំនួន ៤ បានដាក់ពាក្យស្នើសុំដាក់ដេញថ្លៃទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ដើម្បីនាំចូលជ្រូកពីក្រៅប្រទេស ។ ក្រុមហ៊ុនសុំនាំចូល អះអាងថា ដើម្បីធ្វើឱ្យតម្លៃជ្រូកធ្លាក់ចុះសម្រួលដល់អ្នកបរិភោគ និងមានភាពប្រកួតប្រជែងលើទីផ្សារ ។

ប៉ុន្តែសំណើរនេះបានជំទាស់ដោយប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ។ លោក ស្រ៊ុន ពៅ ប្រធានសមាគម បានជំទាស់ទៅនឹងការស្នើសុំនាំចូលជ្រូករស់ចូលនេះ ។  លោកថាការស្នើសុំនាំជ្រូកចូលនោះប៉ះពាល់ដល់កិច្ចខិតខំរបស់រដ្ឋ និងអ្នកចិញ្ចឹមក្នុងការលើកកម្ពស់ផលិតកម្មក្នុងស្រុក ។ «សព្វថ្ងៃកសិករ និងម្ចាស់កសិដ្ឋានជាច្រើនបាននិងកំពុងចិញ្ចឹម និងរីកស្គុះស្គាយស្ទើរតែគ្រប់ទីផ្សារទៅហើយ ហើយនាំចូលតែប្រមាណជិត ១ ពាន់ក្បាលប៉ុណ្ណោះក្នុងមួយថ្ងៃ ដូច្នេះនៅពេលខាងមុខបើវិស័យនេះល្អប្រសើរវានឹងគ្រប់ចំនួនទៅហើយ» ។

កម្ពុជាមានតម្រូវការសាច់ជ្រូកក្នុង ១ ថ្ងៃមិនតិចពី ៨០០០ ទៅ ៩០០០ ក្បាលនោះទេ ។ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាថា កាលពីមុនការនាំចូលជ្រូកក្នុងមួយថ្ងៃមានប្រហែល ៦ ៧០០ ក្បាលក្នុងថ្ងៃ តែសព្វថ្ងៃនេះនៅក្នុងរង្វង់ប្រមាណ ១២០០ ក្បាលក្នុងមួយថ្ងៃប៉ុណ្ណោះ ។ ការនាំចូលធ្លាក់ចូលជាសញ្ញាល្អពីផលិតកម្មក្នុងស្រុកដែលអាចផ្គត់ផ្គង់ទីផ្សារខ្លួនឯងបាន ។ កន្លងមកទំាងរដ្ឋាភិបាល ទំាងស្ថាប័នពាក់ព័ន្ធបានជំរុញឱ្យមានផលិតកម្មក្នុងស្រុកដើម្បីកាត់បន្ថយការនាំចូលពីប្រទេសជិតខាង ។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាថា នៅពេលកំណើនការចិញ្ចឹមក្នុងស្រុកកើនឡើងដូច្នេះ បើក្រសួងអនុញ្ញាតឱ្យក្រុមហ៊ុនទាំង ៤ ស្នើសុំដាក់ដេញថ្លៃនាំចូលនោះនឹងធ្វើឱ្យមានផលប៉ះពាល់ដល់កសិករ ហើយបើប៉ះពាល់ម្ដងនេះទៀត កសិករនឹងរលំរលាយ បាត់ជំនឿលើរដ្ឋាភិបាលមិនខានឡើយ ។

ជាការកត់សម្គាល់ការលើកកម្ពស់ផលិតកម្មក្នុងស្រុកមិនថា របរកសិកម្ម ឬឧស្សាហកម្មនោះទេ ជាផ្នែកសំខាន់ក្នុងវិស័យពាណិជ្ជកម្ម ពីព្រោះក្រៅពីគុណភាព វាធ្វើឱ្យមានចរន្តថវិកាក្នុងសង្គមពី វិស័មួយទៅវិស័យមួយទៀត ដូចជាផ្តល់ការងារឱ្យពលរដ្ឋ ផ្តល់ទីផ្សារឱ្យកសិផលជាដើម ។ កន្លងមកមិនថា តែជ្រូក ឬត្រីនោះទេ ការចិញ្ចឹមក្នុងស្រុកមិនអាចប្រកួតប្រជួកផលិតផលនាំដែលមានតម្លៃទាបបានឡើយ ដូច្នេះហើយគេសង្កេតឃើញថា អ្នកចិញ្ចឹមត្រី អ្នកចិញ្ចឹមជ្រូកតែងតែសំណូមពរដល់អាជ្ញាធរឱ្យទប់ស្កាត់ការនាំចូល ដើម្បីឱ្យផលិតកម្មក្នុងស្រុកមានជីវិត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ