ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើពលរដ្ឋមណ្ឌលគិរី ត្រៀមទទួលចំណូល ៥០០ លានដុល្លារពីការអភិវឌ្ឍទេសចរណ៍ហើយ ឬនៅ ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលនៅដើមខែសីហានេះបានចេញផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ដែលជាផែនការមានចក្ខុវិស័យជំរុញការអភិវឌ្ឍខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើ សម្រាប់បំពេញតម្រូវការក្នុងប្រទេស…

រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលនៅដើមខែសីហានេះបានចេញផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ដែលជាផែនការមានចក្ខុវិស័យជំរុញការអភិវឌ្ឍខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំទៅកាន់ទីផ្សារក្រៅប្រទេស រួមចំណែកធ្វើឱ្យតំបន់ភូមិភាគឦសាន ដែលមានខេត្តមណ្ឌលគិរីជាស្នូល ក្លាយជាប៉ូលសេដ្ឋកិច្ចទី ៤ ខណៈដែលនៅឆ្នាំ ២០៣៥ ចំនួនភ្ញៀវអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរី ត្រូវបានព្យាករថា នឹងកើនឡើងដល់ប្រមាណ ៩០ ម៉ឺននាក់ ស្របពេលដែលចំនួនភ្ញៀវក្នុងស្រុក នឹងកើនឡើងដល់ជាង ២ លាននាក់ បង្កើតការងារប្រមាណ ៨ ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ ៥០០ លានដុល្លារ និងដោយប្រយោលប្រមាណ ១,០០០ លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាព (Multiplier Coefficient) ចំនួន ២ ដង ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី ។

អ្នកធ្វើការក្នុងឧស្សាហកម្មបានលើកឡើងថា ដើម្បីទទួលបានចំណូលមហាសាលនេះ ពលរដ្ឋនៅខេត្តមណ្ឌលគីរី គួរសិក្សាស្វែងពីលទ្ធភាពរបស់ខ្លួនដើម្បីទាញបានយកផលប្រយោជន៍ធនធានធម្មជាតិ ដូចជាការពង្រឹងសមត្ថភាពក្នុងជំនាញបដិសណ្ឋារកិច្ច កសិកម្មសរីរាង្គ និងភាសាបរទេស ព្រមទំាងគំនិតវិនិយោគ ជាដើម ។ កន្លងមកតំបន់ឆ្ងាយៗដូចជាមណ្ឌលគិរី ជាដើមនេះតែងតែខ្វះធនធានមនុស្សសឹងគ្រប់វិស័យ ហើយការវិនិយោគច្រើនត្រូវគេមើលឃើញថា អ្នកចំណូលថ្មីទទួលផលជាងម្ចាស់ស្រុក ។ 

តាមរដ្ឋាភិបាល ភាពចាំបាច់នៃការរៀបចំផែនការមេនេះ គឺអាស្រ័យលើចំណុចខ្លាំងរបស់ខេត្តមណ្ឌលគិរី មានលក្ខណៈពិសេសនៃសក្តានុពល និងធនធានទេសចរណ៍ដ៏សម្បូរបែប ជាពិសេសអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច ដែលមានថាមភាពក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ជាច្រើនទម្រង់ និងច្រើនប្រភេទ ។ 

និយាយពីតំបន់ទេសចរណ៍ធម្មជាតិមណ្ឌលគិរី មានដែនជម្រកសត្វព្រៃ អេកូទេសចរណ៍ ប៊ូស្រា-ដាក់ដាំ តំបន់ក្រុងសែនមនោរម្យ និងវប្បធម៌ប្រពៃណីជនជាតិដើមភាគតិច ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ