ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តុលាការ​សម្រេច​ឃុំខ្លួន ក្រុមចោរឆក់​លើផ្លូវ​ជាតិ​លេខ​២

2 ឆ្នាំ មុន
  • កណ្តាល

​កណ្តាល​៖ នៅ​ល្ងាច​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ លោក រស់ ផុន​ចាន់​និមល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ក្រុមចោរឆក់ លើផ្លូវ​ជាតិ​លេខ​២…

​កណ្តាល​៖ នៅ​ល្ងាច​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ លោក រស់ ផុន​ចាន់​និមល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ក្រុមចោរឆក់ លើផ្លូវ​ជាតិ​លេខ​២ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ពីបទ ” លួច​មាន​ស្ងា​ន​ទម្ងន់ទោស “​និង​”​ប្រើប្រាស់​គ្រឿងញៀន​”​។ ជន​ទាំង ៣នាក់នោះ ត្រូវបាន​ចោទប្រកាន់​តាម​មាត្រា​៣៥៣ និង​៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៤៥ ច្បាប់ ស្តីពី ការត្រួតពិនិត្យ​គ្រឿងញៀន​។

​យុវជន​ត្រូវ​ចោទ បាន​ជិះ​ម៉ូតូ​ឆក់ កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ១៤ និង ៣០​នាទី នៅ​ចំណុច​ភូមិ​ជ​យ័​ជំនះ ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។

​ជនរងគ្រោះ មានឈ្មោះ ខុន ចា​ន្នី ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង ឃុំ​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ជាម​ន្ដ្រី​ឥណទាន​។ ជន​ត្រូវ​ចោទ មាន ៣​នាក់​៖ ទី​១​ឈ្មោះ សុន សុភា ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូន​វង្ស ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ​មិន​ពិតប្រាកដ​។ ទី​២ ឈ្មោះ អ៊ី ម៉ាប់ ហៅ ម៉ាប់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មាត់បឹង ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ​មិន​ពិតប្រាកដ​។ ទី​៣ ឈ្មោះ មុត វិ​រ​: ហៅ បារាំង ភេទ​ប្រុស អាយុ ២១​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ត្រពាំង​ព្រិច ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្តតាកែវ មុខរបរ​មិន​ពិតប្រាកដ​។

​សមត្ថកិច្ច​ស្រុក​កណ្តាលស្ទឹង បានអោយដឹងថា នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ១៤ និង ៣០​នាទី ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​តែម្នាក់ឯង តាមផ្លូវ​ជាតិ​លេខ​២ ដោយ​ជិះ​ពី​ទិស​ខាងត្បូង មក​ទិស​ខាងជើង ពេលនោះ ជនរងគ្រោះ​បាន​យក​ទូរស័ព្ទ​មួយគ្រឿង ម៉ាក​ហួ​វៃ P៣០ ប្រូ ពណ៌​ទឹកសមុទ្រ មកកាន់​នឹង​ដៃ និយាយ ស្របពេលនោះ មាន​ចោរ​មួយក្រុម មាន​គ្នា ៦​នាក់ ជិះ​ម៉ូតូ ៣​គ្រឿង គឺ​ម៉ូតូ​ម៉ាក​ប៊ីត ពណ៌​ស លាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1HP 7981​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ និង​ម៉ូតូ​ម៉ាក​អឹម ស្លា​ស់ បាន​ជិះ​មកពី​ក្រោយ ស្របពេលនោះ ជនសង្ស័យ ២​នាក់ ដែល​ជិះ​ម៉ូតូ​ម៉ាក​ប៊ីត បាន​ជិះ​វ៉ា​ម៉ូតូ​ជនរងគ្រោះ​ពីឆ្វេង​ដៃ រួច​ឆក់យក​ទូរស័ព្ទ ពី​ដៃ​ជនរងគ្រោះ រួច​ជិះ​ម៉ូតូ​គេចខ្លួន ទៅ​ទិស​ខាងជើង រួច​បត់​មក​លិច តាម​ផ្លូវលំ ក្បែរ​របង​រោងចក្រ​ផលិត​ដែក​។ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ ដេញតាម ក៏ត្រូវ​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ​មក​ក្បែរ ហើយ​យក​មួក​ការពារ​សុវត្ថិភាព គប់​ជនរងគ្រោះ តែ​ពុំ​ត្រូវ​ទេ​។ បន្ទាប់មក ជនសង្ស័យ​ម្នាក់ទៀត ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ ១២៥ យក​មួក​ការពារ​សុវត្ថិភាព គប់​ចំក្បាល​ជនរងគ្រោះ ពេល​ជិះ​ដេញតាម ដល់​ពាក់​កណ្តាលផ្លូវ​នៃ​របង​រោងចក្រ ក៏​ឈប់​ដេញតាម ហើយ​បាន​រាយការណ៍​ប្រាប់​ប្រជា​ការពារ​ភូមិ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​សៀមរាប​។

​សមត្ថកិច្ច បាន​ទាក់ទង​តាម​វិទ្យុទាក់ទង ហើយ​ពួនស្ទាក់​។ ភ្លាមនោះ កំ​ម្លាំ​ង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អ​ន្លុ​ងរ​មៀត និង កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ ត្រពាំងវែង ចាប់បាន​ជនសង្ស័យ ម្នាក់ ឈ្មោះ សុន សុភា និង​ម៉ូតូ ១​គ្រឿង ម៉ាក​ប៊ីត ពណ៌​ស លាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1HP 7981 នៅ​ចំនុច​ភូមិ​ព្រៃទទឹង​ឃុំ ត្រពាំងវែង បញ្ជូនមក​អធិការ ដើម្បី​សាកសួរ​។ លុះ​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ១០ និង ១០​នាទី កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​កណ្តាលស្ទឹង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​បឹង​ខ្យា​ង បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ២​នាក់​ទៀត រួច​បញ្ជូន​មកកាន់​អធិការ​ដ្នា​ន​ស្រុក​កណ្តាលស្ទឹង ដើម្បី​កសាង​សំនុំរឿង តាម​នីតិវិធី​ច្បាប់​៕ ឆ ដា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ