ម្តងសប្បាយ ម្តងក្តៅក្រហាយ មែនទេ? តើអ្នកដែលជួបមនុស្សប្រភេទនេះដែរឬទេ? ឬក៏ខ្លួនអ្នកផ្ទាល់។ នេះគឺគេហៅថា អារម្មណ៍ប្រែប្រួល តាមចិត្តអូនមិនទាន់។ តើវាមកពីហេតុអ្វីទៅ?
១. កាហ្វេ
នោះក៏ព្រោះតែជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេ អាចរំញោចប្រព័ន្ធប្រសាទនិងបង្ខំការផលិតសារធាតុគីមីមួយចំនួនក្នុងខួរក្បាលដែលជះឥទ្ធិពលលើអារម្មណ៍។ ម្យ៉ាងវិញទៀតកាហ្វេមានចំណុចពិសេសត្រង់ថា វាអាចបញ្ចុះជាតិទឹក ដែលជាហេតុធ្វើឱ្យមានបញ្ហាខ្វះជាតិទឹកក្នុងរាងកាយកើតមានឡើង។ កង្វះជាតិទឹកក្នុងរាងកាយកាត់បន្ថយលំហូរឈាមទៅកាន់ខួរក្បាល ហើយបង្កផលប៉ះពាល់ដលផ្នែកមួយចំនួននៃខួរក្បាលដែលទទួលខុសត្រូវលើការគ្រប់គ្រងអារម្មណ៍។

២. អាហារមានជាតិស្ករ
ការឡើងចុះនៃកម្រិតជាតិស្ករក្នុងឈាម ក៏ជាមូលហេតុនៃបញ្ហាអារម្មណ៍ប្រែប្រួលផងដែរ។ ពេលអ្នកញ៉ាំផ្អែមភ្លាម អ្នកនឹងមានអារម្មណ៍សប្បាយ មានកម្លាំង។ តែក្រោយពេលអស់ជាតិស្ករ អ្នកក៏ធ្លាក់អារម្មណ៍ភ្លាមមួយរំពេច។ លើសពីនេះទៅទៀតរបបអាហារមានផ្ទុកជាតិស្ករខ្ពស់អាចបង្កការរលាកក្នុងរាងកាយ ហើយនេះជាអ្វីមួយដែលនាំអោយកើតមានបញ្ហាអតុល្យភាពនៃអរម៉ូន។ អារម្មណ៍អាចត្រូវទទួលរងឥទ្ធិពលប្រសិនបើកម្រិតនៃអរម៉ូនក្នុងរាងកាយគ្មានតុល្យភាព។

៣. អរម៉ូនប្រែប្រួល
អរម៉ូនដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអារម្មណ៍។ ដូចជាយើងឃើញស្រាប់មកហើយ នៅពេលស្រ្តីមករដូវ អារម្មណ៍របស់គាត់មិនអាចគ្រប់គ្រងបានស្រួល ដូចជាពេលធម្មតានោះទេ។ វាគឺមកពីមានការប្រែប្រួលនូវអរម៉ូន៕
ចែករំលែកព័តមាននេះ