ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊េ​នី យ៉ាំ​ង ឆួលចុងច្រមុះ​ទៅ​លើ​នារី​ម្នាក់​ដែល​ខ​មិន​ក្នុង​ហ្វេ​ស​ប៊ុ​ក ព្រោះតែ​រឿង​មួយ

2 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី​នាង ប៊េ​នី យ៉ាំ​ង បាន​ក្តៅ​ចុង​ច្រមុះ​ខឹង​ទៅ​លើ​នារី​ម្នាក់​ដែល​បាន​ប្រើ​ពាក្យ​មិនល្អ​មក​លើ​រូប​នាង​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ការ​ខឹងសម្បា​របស់ ប៊េ​នី យ៉ាំ​ង នា​ពេល​នេះ​បាន​កើតឡើង បន្ទាប់​ពី​មាន​នារី​ម្នាក់ បាន​ធ្វើការ​ខ​មិន​នៅ​ពីក្រោម​រូបភាព​របស់​នាង ដែល​បាន​

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី​នាង ប៊េ​នី យ៉ាំ​ង បាន​ក្តៅ​ចុង​ច្រមុះ​ខឹង​ទៅ​លើ​នារី​ម្នាក់​ដែល​បាន​ប្រើ​ពាក្យ​មិនល្អ​មក​លើ​រូប​នាង​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ការ​ខឹងសម្បា​របស់ ប៊េ​នី យ៉ាំ​ង នា​ពេល​នេះ​បាន​កើតឡើង បន្ទាប់​ពី​មាន​នារី​ម្នាក់ បាន​ធ្វើការ​ខ​មិន​នៅ​ពីក្រោម​រូបភាព​របស់​នាង ដែល​បាន​បង្ហោះ​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​ជាមួយនឹង​គូស្នេហ៍​របស់​នាង​។

មិន​ប្រើ​ពាក្យ​អ្វី​ធ្ងន់ នារី​ម្នាក់​នោះ​ត្រឹម​ខ​មិន​ពាក្យ​ថា «​បាន​យូរ​ឬ​អត់​ប៉ុណ្ណោះ បាន​ធ្វើ​អោយ ប៊េ​នី យ៉ាំ​ង សម្តែង​ការ​មិន​ពេញចិត្ត ត្បិត​នាង​គិត​ថា ពាក្យ​ខំ​មិន​នេះ​ល្អ​សម្រាប់​រូប​នាង​នោះ​ឡើយ​។ ប៊េ​នី យ៉ាំ​ង បាន​បង្ហោះ​សារ​ឆ្លើយ​តប​វិញ​ថា «​ការ​ខ​មិន​ទៅ​លើ​រូប​មិនមែន​នឹកឃើញ​ចេះ​តែ​ខ​មិន​ទេ ណា​មីង​»​។ នាង​ថា «​ខ​មិន ខ្លះ​អាច​ធ្វើ​អោយ​គេ​ស្គាល់​មីង​ដល់​ឆ្អឹង បើ​ប្រុស​ៗ​ឃើញ​ទៀត​មួយ​ជីវិត​មីង​បែប​គ្មាន​អ្នក​យក​តែ​ម្តង កុំ​ថា​ឡើង​ស្គាល់​ក្តី​សុខ ការ​ថ្នាក់ថ្នម​ដូច​ខ្ញុំ​»​។

នាង​បញ្ជាក់​ថា «​មាន​ខ​មិនជា​ច្រើន តែ​ប្លែក​អី​តែ​ខ​មិន​នេះ​មួយ​ជួយ​ឆ្លើយ​តិច​មក​បងប្អូន មីង​ឯង​បើ​ជួប​ខ្ញុំ​សួរ​ខ្ញុំ​នៅ​ក្រៅ​បែប​នឹង ទើប​ខ្ញុំ​ស្រួល​ឆ្លើយ ឆ្លើយ​ម៉ា​ឆ្ងាញ់​ដៃ​មីង​សំណាងល្អ​»​។

ជា​ការ​កត់សម្គាល់ បើ​ទោះបីជា ប៊េ​នី យ៉ាំ​ង កំពុង​សាង​សេចក្តីសុខ​ជាមួយ​គូស្នេហ៍​នៅ​ក្នុងផ្ទះ​វីឡា​យ៉ាង​ត្រជាក់​ល្ហឹម​ក៏​ដោយ ប៉ុន្តែ​កន្លង​មក នាង​កម្រ​បញ្ចេញ​រូបភាព​គូស្នេហ៍​របស់​នាង​ជា​សាធារណៈ​ណាស់​។ ទើបតែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ​ដែល ប៊េ​នី យ៉ាំ​ង ហ៊ាន​បញ្ចេញ​មុខ​គូស្នេហ៍​យ៉ាង​បើកចំហរ​សាធារណៈ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

នាង​ហាក់​មិន​មានការ​លាក់លៀម​មុខ​គូស្នេហ៍​របស់​ខ្លួន​ដូច​មុន​ឡើយ ខណៈ​ពេល​ដែល​នាង​បាន​និង​កំពុង​ទទួល​បាន​នូវ​ភាព​កក់ក្តៅ និង​ការ​ស្រឡាញ់​ថ្នាក់ថ្នម​ពី​គូស្នេហ៍​របស់​ខ្លួន​រហូត​មក​ទល់​ពេល​នេះ​។ ម្យ៉ាងទៀត​រយៈពេល​ជា​ច្រើន​ឆ្នាំ​ហើយ ដែល ប៊េ​នី យ៉ាំ​ង កំពុង​តែ​រសាត់​ខ្លួន​រស់នៅ​ឆ្ងាយ​ពី​សិល្បៈ ដោយសារ​នាង​កំពុង​ជក់​ដៃ​នូវ​ការងារ​រកស៊ី​លក់​ផលិតផល​កែ​សម្រស់​របស់​នាង​ផង​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ