ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​ម្នាក់​រង​ការ​រិះគន់​ខ្លាំង​រឿង​ស្លៀកពាក់​សិច​ស៊ី​ជ្រុលពេល Live ហ្វេ​ស​ប៊ុ​ក​ប្រតិកម្ម​តប​អ្នក​វាយប្រហារ

3 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង អៀ ម៉េ​ង​លិ ហៅ ម៉ី​ម៉ី បាន​ទទួល​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់ ក្នុង​ពេល​ដែល​តារា​រូប​នេះ​បាន​ស្លៀកពាក់​យ៉ាង​សិច​ស៊ី​ស្ទើរ​បញ្ចេញ​ដើមទ្រូង​កណ្តាលវាល នៅ​ពេល​ដែល​នាង​បាន live លក់​បុរី​មួយ​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង អៀ ម៉េ​ង​លិ ហៅ ម៉ី​ម៉ី បាន​ទទួល​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់ ក្នុង​ពេល​ដែល​តារា​រូប​នេះ​បាន​ស្លៀកពាក់​យ៉ាង​សិច​ស៊ី​ស្ទើរ​បញ្ចេញ​ដើមទ្រូង​កណ្តាលវាល នៅ​ពេល​ដែល​នាង​បាន live លក់​បុរី​មួយ​។

រូបភាព​វី​ដេ​អូ​ខាងលើ​នេះ ត្រូវ​បាន​គេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​មាន​អ្នក​ចូល​ទស្សនា​រាប់​សិប​ម៉ឺន​នាក់ ខណៈ​ពេល​ការ​រិះគន់​ក៏​មាន​យ៉ាង​គគ្រឹក​គ​គ្រែង​ផង​ដែរ​។ មហាជន​បាន​ធ្វើការ​ស្តីបន្ទោស​យ៉ាង​ខ្លាំង​ទៅ​លើ​តារា​រូប​នេះ ចំពោះ​ការ​ស្លៀកពាក់​ដ៏​សិច​ស៊ី​មិន​សម​ភ្នែក ហើយ​បើក​បង្ហាញ​ជា​សាធារណៈ ខណៈ​ពេល​មហាជន​ខ្លះ​បាន​រិះគន់​ថា ការ​ស្លៀកពាក់​នេះ​មិន​សាកស​មការ​ថត​ផ្សព្វផ្សាយ​លក់​បុរី​នោះ​ឡើយ​។

យ៉ាងណា បន្ទាប់​ពី​មានការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​មហាជន​នោះ​មក វី​ដេ​អូ​របស់ អៀ ម៉េ​ង​លិ រូប​នេះ ត្រូវ​បាន​លុប​ចោល​វិញ ដើម្បី​បញ្ចៀស​ការ​បន្ថែម​នៃ​ការ​រិះគន់​។

ហើយ​ជុំវិញ​បញ្ហា​ខាងលើ​នេះ តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​នូវ​ភាព​សិច​ស៊ី​នាង អៀ ម៉េ​ង​លិ ហៅ​ម៉ី​ម៉ី បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​ខ្ញុំ​មិន​ហាម​អោយ​និយាយ មិន​ហាម​អោយ​រិះគន់​ទេ ខ្ញុំ​ក៏​មិន​ចង់​ល្បី​ដែរ តែ​ម្នាក់​ៗ​ដូច​ទ្រុង​ជ្រួលជ្រើម​ស៊ែរ​ជាន់​ខ្ញុំ​ដល់​ហើយ​និយាយ​មែន​»​។ នាង​ថា «​ខ្ញុំ​ស្លៀក​តាម​កាលៈទេសៈ​របស់ខ្ញុំ មិនមែន​គ្រប់ពេល​សិច​ស៊ី​រហូត​ទេ ហើយ​ស្រី​ៗ​មួយ​ចំនួន​និយាយ​មក​ធ្វើ​ដូច​ខ្លួនឯង​នឹង​ឥត​ខ្ចោះ និយាយ​មក​មើលងាយ​ម៉​ង មើល​ខ្លួនឯង​ផង​មុន​នឹង​និយាយ​ខ្ញុំ ហើយ​បើ​អា​ប្រុស​ខ្លះ​វិញ និយាយ​មក​ដូច​ប្រពន្ធ​ខ្លួនឯង​ប្រុស ម៉ែ​ខ្លួនឯង​ប្រុស អា​គេ​ពាក់​សុភាព​អី មិន​ប្រកាច់​ស៊ែ​រហើយ​រិះគន់​ផង​» ។

បន្ថែម​ពីលើ​អ្វី​ដែល​បាន​បង្ហោះ​ការ​លើ​នេះ អៀ ម៉េ​ង​លិ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា «​នាង​មិន​ចង់​បកស្រាយ​អ្វី​អោយ​កាន់តែ​វែង​ឆ្ងាយ​ឡើយ​លើ​រឿង​នេះ ហើយ​ក៏​មាន​ចេតនា​ណាមួយ​ស្លៀកពាក់​ដូច្នេះ ដើម្បី​ប្រ​ម៉ូត​បុរី​អោយ​គេ​ផង​ដែរ​»​។ នាង​បញ្ជាក់​ថា «​ការ​ស្លៀកពាក់​បែប​នេះ គឺ​មិនមែន​នាង​ចង់​ប្រ​ម៉ូត​បុរី​អោយ​លក់ដាច់ និង​អោយ​មាន​អ្នក​ចូល​មើល​បាន​ច្រើន​នោះ​ឡើយ ព្រោះ​នាង​មិនមែន​ជា​អ្នកលក់​ប្រចាំ​បុរី​នោះ​ទេ ឬ​បាន​កំ​ម៉ុ​យ​ហ្ស​ង់​ពី​បុរី​នោះ​ដែរ​»​។ នាង​ថា «​ចៃដន្យ​អី​នាង​ចង់ទៅ​មើល​ផ្ទះ​នៅ​ទីនោះ​ផង ហើយ​ក៏​ឆ្លៀត​ប្រ​ម៉ូត​ទីផ្សារ​អោយ​បុរី​នោះ​បន្តិច ព្រោះ​ក្នុង​នាម​ជា​អ្នកសិល្បៈ​មួយ​រូប​»​។

នាង​បន្ថែម​ថា «​ការ​ស្លៀកពាក់​របស់​នាង​នា​ពេល​នេះ គឺ​មិនជា​ណាស់ណា​ឡើយ ព្រោះ​នាង​មាន​ពាក់អាវ​ក្រៅ មិនមែន​ព្រ​លែង​ដើមទ្រូង​ចេញ​មក​ក្រៅ​ទាំងស្រុង​នោះ​ឡើយ​»​។ អៀ ម៉េ​ង​លិ បាន​អះអាង​ថា «​ការ​ស្លៀកពាក់​សិច​ស៊ី​គឺជា​ចំណង់​ចំណូលចិត្ត​របស់​នាង​តាំងពី​ដើម​មក ហើយ​ការ​ស្លៀកពាក់​ខាងលើ​នេះ ក៏​មិន​ហួសហេតុ​ពេក​ដែរ ព្រោះ​នេះ​ជា​ឈុត​ខោល​អាវ​ដែល​មាន​អាវ​ក្រៅ និង​ខាងក្នុង​ជា​អាវកាក់ មិនមែន​អាវទ្រនាប់​នោះ​ឡើយ​»​។

យ៉ាងណា បើ​តាម អៀ ម៉េ​ង​លិ ថា ការ​រិះគន់​ពី​មហាជន​នា​ពេល​នេះ គឺ​នាង​ហាក់​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​នោះ​ឡើយ ខណៈ​ពេល​នាង​ចាត់​ទុក​ការ​រិះគន់​ខ្លះ គឺជា​ការ​ជាន់ពន្លិច​មិនមែន​ក្នុង​ន័យ​ស្ថាបនា​នោះ​ឡើយ​។ នាង​បញ្ជាក់​ថា តារា​ស្រុក​ខ្មែរ មិនមែន​តែ​នាង​ម្នាក់​ទេ ដែល​សិច​ស៊ី ពោល​គឺ​មាន​ច្រើន​ទៀត ហេតុ​អ្វី​អ្នកខ្លះ​សំដៅ​តែម​កលើ​នាង​តែ​ម្នាក់? ហើយ​ចង់​ជាន់​នាង​ទម្លាក់​តែ​ម្តង​។ នាង​ថា ប្រសិនបើ​ការ​រិះគន់​ពួក​គាត់​ក្នុង​ន័យ​ស្ថាបនា នោះ​នាង​ទទួលយក តែ​ពួក​គាត់​ខ្លះ​រិះគន់​មក​ជាន់​យើង​តែ​ម្តង ដែល​ការ​រិះគន់​នេះ​នាង​មិន​អាច​ទទួលយក​បាន​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ