ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណង​ទាំង​បី​មិនមែន​ជា​ចំណង​ធម្មតា

2 ឆ្នាំ មុន

កាល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​នៅ​ជា​ពោធិសត្វ ព្រះ​អង្គ​ត្រូវ​ជាប់ជំពាក់​ក្នុង​ចំណង​ទាំង​បី​នេះ​មិនធម្មតា ព្រះ​អង្គ​បាន​រៀប​អភិសេក​ជាមួយ​ព្រះ​នាង​ពិម្ពារ​ក្នុង​ព្រះ​ជន្ម​១៦​វស្សា​ហើយ​ត្រូវ​រួមរស់​ក្នុង​សិរីសម្បត្តិ​រហូត​ដល់​ទៅ​ព្រះ​ជន្ម​២៩​ឆ្នាំ​ទើប​ស្ដេច​យាង​ចេញ​ទៅ​សាង​ផ្នួស​បាន នេះ​ក៏​ព្រោះតែ កូន ភរិយា ទ្រព្យ​នេះឯង​ជា​ចំណង​មាំ​ណាស់ ចងក្រៀក​ព្រះ​អង្គ​ទុក​អស់​ជា​ច្រើន​ឆ្នាំ ។ ហេតុ​នោះ​ទើប​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា…

កាល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​នៅ​ជា​ពោធិសត្វ ព្រះ​អង្គ​ត្រូវ​ជាប់ជំពាក់​ក្នុង​ចំណង​ទាំង​បី​នេះ​មិនធម្មតា ព្រះ​អង្គ​បាន​រៀប​អភិសេក​ជាមួយ​ព្រះ​នាង​ពិម្ពារ​ក្នុង​ព្រះ​ជន្ម​១៦​វស្សា​ហើយ​ត្រូវ​រួមរស់​ក្នុង​សិរីសម្បត្តិ​រហូត​ដល់​ទៅ​ព្រះ​ជន្ម​២៩​ឆ្នាំ​ទើប​ស្ដេច​យាង​ចេញ​ទៅ​សាង​ផ្នួស​បាន នេះ​ក៏​ព្រោះតែ កូន ភរិយា ទ្រព្យ​នេះឯង​ជា​ចំណង​មាំ​ណាស់ ចងក្រៀក​ព្រះ​អង្គ​ទុក​អស់​ជា​ច្រើន​ឆ្នាំ ។

ហេតុ​នោះ​ទើប​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ប្រពន្ធ កូន ទ្រព្យសម្បត្តិ​ទាំងឡាយ​គឺ​សុទ្ធតែ​ជា​គ្រឿង​ចង​ឬ​ជា​ចំណង​ដ៏​ស្វិតស្វាញ មិនមែន​ជា​ចំណង​ធូររលុង​នោះ​ឡើយ គឺជា​ចំណង​ដ៏​រឹង​មាំ​មិន​ងាយ​នឹង​ស្រាយ មិន​ងាយ​នឹង​ដាច់​នោះ​ឡើយ ។

ពុទ្ធ​គាថា​បាន​សម្តែង​ថា បុត្ត​គី​វី ភរិយា​ហ​ត្ថេ ធ​នំ​បា​ទេ ។ ប្រែ​ថា កូន​ចង​.​ក ភរិយា​ចងដៃ ទ្រព្យសម្បត្តិ​ចងជើង ។ ចំណង​ទាំង​បី​នេះ​រមែង​ចងក្រៀក​បុគ្គល​មិន​ឱ្យទៅ​ណា​រួច​ឡើយ បើ​បុគ្គល​នោះ​មិន​មាន​បញ្ញា​ថែម​ទៀត​នោះ ចំណង​នេះ​នឹង​ទាញ​ទម្លាក់​ឲ្យ​ធ្លាក់​ទៅ​ក្នុង​សេចក្តី​ទុក្ខ​មិន​ខាន ។

មាន​មនុស្ស​មិន​តិច​នាក់​ទេ ដែល​បាន​ត្អូញត្អែរ​រៀបរាប់​ពី​ទុក្ខ​លំបាក យ៉ាងនេះ​មួយ យ៉ាងនោះ​មួយ​ព្រោះតែ​ចំណង​ទាំង​បី​នេះ​ចងក្រៀក​ទុក​មិន​ឲ្យ​រើ​រួច​ចេញពី​វដ្តទុក្ខ​នេះ​បាន ទុក្ខ​ព្រោះ​ស្រឡាញ់​ជាប់ចិត្ត ទុក្ខ​ព្រោះ​ការ​ហួងហែង​នេះឯង​ជាម​ហា​ចំណង ។

ហេតុ​នោះ​ទើប​អ្នក​ពុទ្ធ​និយម​ពោល​ថា ប្រពន្ធ កូន ទ្រព្យ ជា​ចំណង​ធំ អ្នក​ឈ្លាស​ប្រតិពល​ទើប​អាច​ស្រាយចំណង​នេះ​បាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ