ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុង​សប្តាហ៍​ទី​២ ក្នុង​ខែមិថុនា មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ជាង ៧​ម៉ឺន​នាក់​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ទេសចរណ៍ លោក​បណ្ឌិត ថោង ខុន បានបញ្ជាក់​នៅ​ថ្ងៃទី​១៤ ខែមិថុនា​ថា នៅ​ចុង​សប្តាហ៍​ទី​២ នៃ​ខែមិថុនា​នេះ គឺ​ចាប់ពី​ថ្ងៃទី​១២…

រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ទេសចរណ៍ លោក​បណ្ឌិត ថោង ខុន បានបញ្ជាក់​នៅ​ថ្ងៃទី​១៤ ខែមិថុនា​ថា នៅ​ចុង​សប្តាហ៍​ទី​២ នៃ​ខែមិថុនា​នេះ គឺ​ចាប់ពី​ថ្ងៃទី​១២ ដល់ ១៣ ខែមិថុនា នៅ​ទូទាំងប្រទេស​កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​សរុប ៧០,៨៧១​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ៧០,១១៧​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៧៥៤ នាក់​។ គោលដៅ​ទេសចរណ៍​សំខាន់ៗ​ប្រចាំ​សប្តាហ៍​ទី​២ រួមមាន​៖ រាជធានី​ភ្នំពេញ​៖ ១៤, ៣៧៨ នាក់ ខេត្តកំពង់ស្ពឺ​៖ ១០,៥១៥ នាក់ ខេត្តកំពត​៖ ៧,៨៤៩ នាក់ ខេត្ត​ព្រះសីហនុ​៖ ៧,០៧៩ នាក់ ខេត្តបាត់ដំបង​៖ ៦,៧៩៤ នាក់ ខេត្តកណ្តាល​៖ ៤,២០៨ នាក់​។​

​លោក​រដ្ឋមន្ត្រី​បន្តថា ចំនួន​នេះ មានការ​ថយចុះ​ប្រមាណ ៩.៥៩% ធៀប​នឹង​សប្តាហ៍​កន្លងមក ហើយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ខែមិថុនា ឆ្នាំ​២០២០ គឺ​ថយចុះ​ប្រមាណ ៥០.៦៩%​។ ការកើនឡើង​នៃ​ជំងឺ​កូ​វីដ​-១៩ នៅតាម​តំបន់​ខ្លះៗ​នៃ​រាជធានី​ខេត្ត​មួយចំនួន បានធ្វើ​ឲ្យ​មានការ​ថយចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ ធៀប​នឹង​ក្នុង​សប្តាហ៍​កន្លងមក ហើយ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ខេត្ត បាន​បង្កើន​ការ​ក្រើនរំលឹក​ដល់​ភ្ញៀវទេសចរ និង​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព នៅ​គ្រប់​គោលដៅ​ទេសចរណ៍ និង​មូលដ្ឋាន​អាជីវកម្ម ពិសេស​ការអនុវត្ត​វិធានការ «៣ កុំ​» និង «៣ ការពារ​»​។

​លោក​រដ្ឋមន្ត្រី​បន្ថែមថា ដោយឡែក សម្រាប់​តំបន់​ទេសចរណ៍​អេកូ​ទេសចរណ៍ និង​ទេសចរណ៍ធម្មជាតិ ដូចជា​គីរីរម្យ ភ្នំ​ខ្នង​ផ្សារ ភ្នំ​ឱ​រ៉ា​ល់ និង​គោលដៅ​ទេសចរណ៍​ខេត្ត​តំបន់ឆ្នេរ នៅតែ​ជា​គោលដៅ ដែលមាន​ភាព​ទាក់ទាញ និង​ទ្រទ្រង់​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​៕ សុខ សា​រ៉ា​យ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ