ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គឹម លី​ហ្សា ចំណង​ស្នេហ៍​ប្រេះឆា ខណៈ​ទឹកមុខ​ប្រឹង​ញញឹម​ឱប​ទុក្ខ

2 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​នាង គឹម លី​ហ្សា បាន​ប្រើ​វិធីសាស្ត្រ​មិន​ទុក្ខសោក​ជាមួយ​ជីវិត​ប្តី​ប្រពន្ធ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជីវិត​ប្រេះឆា ហើយ​មក​ទល់​ពេល​នេះ​។ គឹម លី​ហ្សា បាន​រក្សា​ជំហរ​ស្ងៀមស្ងាត់​បំផុត​កម្រ​នឹង​អោយ​គេ​ដឹង ហើយ​ប្រឹងប្រែង​

រាជធានី​ភ្នំពេញ ៖ អ្នក​នាង គឹម លី​ហ្សា បាន​ប្រើ​វិធីសាស្ត្រ​មិន​ទុក្ខសោក​ជាមួយ​ជីវិត​ប្តី​ប្រពន្ធ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជីវិត​ប្រេះឆា ហើយ​មក​ទល់​ពេល​នេះ​។ គឹម លី​ហ្សា បាន​រក្សា​ជំហរ​ស្ងៀមស្ងាត់​បំផុត​កម្រ​នឹង​អោយ​គេ​ដឹង ហើយ​ប្រឹងប្រែង​ញញឹម​ធ្វើ​មិនដឹង មិន​ឮ គិតតែ​ពី​រឿង​រកស៊ី ដែល​នាង​ខ្វល់ខ្វាយ​រាល់ថ្ងៃ​។ អ្នក​ដែល​បានដឹង​រឿង​នេះ ពិតជា​ភ្ញាក់ផ្អើល​មិន​តិច​នោះ​ទេ ព្រោះ គឹម លី​ហ្សា ក៏​ត្រូវ​បាន​គេ​ចាត់​ចូល​ថា ជាតា​រា​មានសំណាង​ល្អ​បាន​ប្តី​ដុក​ទ័​រ​នៅ​អូស្ត្រាលី បែរជា​មក​បាក់បែក​ទាំង​តែ​មាន​ដល់​ទៅ​កូន​២​នាក់​។

តារា​សម្តែង គឹម លី​ហ្សា កម្រ​បើក​កកាយ​ណាស់ ទោះជា​យ៉ាងណា យោង​តាម​ការ​ឆ្លើយ​តប (Reply) របស់ គឹ​ម លី​ហ្សា ទៅ​កាន់​មិត្តភក្តិ​ដែល​ចូល​មក​បញ្ចេញយោបល់ (Comment) ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង លី​ហ្សា បាន​បញ្ជាក់​ថា ការ​ប្រកាស​លែង​ប្តី​របស់​នាង គឺជា​ការ​ពិតមែន មិនមែន​ជា​ការ​លេងសើច​ទេ​» ។ ដោយ​នាង​បញ្ជាក់​ថា «​មុន​ការ​ប្រកាស​បែប​នេះ នាង​និង​ប្តី​បាន​រស់នៅ​បែក​ផ្ទះ បែក​បន្ទប់ បែក​គ្រែ​ជាង​១​ឆ្នាំ​មក​ហើយ ដោយសារ​តែ​ការ​មិន​ចុះសម្រុង​គ្នា​»​។ គឹ​ម លី​ហ្សា ថែម​ទាំង​បង្ហើប​ថា «​គ្រោង​ធ្វើ​ពិធីជប់លៀង​លែង​ប្តី ដើម្បី​លា​កម្ម​ជួប​ស្នេហ៍​មិន​សមប្រកប​ទៀត​ផង​»​។

គួរ​រំលឹក​ថា អតីត​តារា​សម្តែង​រូប​ស្រស់​សាច់​សខ្ចី គឹ​ម លី​ហ្សា បាន​រៀប​ការ​ជាមួយ​បុរស​អាណិកជន​ខ្មែរ​នៅ​អូស្ត្រាលី ឈ្មោះ គី​វ វុ​ឌ្ឍី ហៅ​ស្តេ​វិ​ន មានមុខរ​បរជា​គ្រូពេទ្យ កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៣ ដោយ​មាន​វត្តមាន​សិល្បករ​-​សិល្ប​ការិនី​ជា​ច្រើន​រយ​នាក់ បាន​អញ្ជើញ​ចូលរួម​អបអរសាទរ បន្ទាប់​ពី​នាង​និង​ស្វាមី​មាន​ទំនាក់ទំនង​ស្នេហា​ផ្អែមល្ហែម​នឹង​គ្នា​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ​។
គឹម លី​ហ្សា ក៏​បាន​ផ្តាច់​សិល្បៈ ក្រោយ​ពេល​រៀប​ការ​បាន​ប៉ុន្មាន​ខែ ដើម្បី​ចេញ​ទៅ​រស់នៅ​អូស្ត្រាលី ។ នាង​ក៏​ជា​អតីត​ក្រុម​ចម្រៀង​រៃ​មាស​តោ​មាស ដ៏​លេចធ្លោ ហើយ​ក៏​ក្លាយជា​តារា​សម្តែង​ដ៏​ប៉ិនប្រសព្វ និង​បាន​ឡើង​កូដ​ខ្លាំង ពេល​ក្លាយជា​តួ​សម្តែង​។

អតីត​តារា​សម្តែង គឹ​ម លី​ហ្សា ដែល​បាន​រៀប​ការ​ប្តី​ជា​អាណិកជន​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី និង​បាន​ចេញ​ទៅ​រស់នៅ​ក្រៅប្រទេស ជាមួយ​ស្វាមី​បាន​មួយ​រយៈ​ក៏​បាន​វិល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​នោះ ដោយ​បោះបង់​អាជីព​សិល្បៈ ងាក​មក​ប្រកប​របរ​លក់​ផលិតផល​អន​ឡាញ និង​ម្ជូរ​ក្រឡុក​នោះ ហើយ​ថ្មី​ៗ​នេះ ស្រាប់តែ​ត្អូញ​ថា នាង​រស់នៅ​ជាមួយ​ប្តី​ដូច​ឱប​ភ្លើង និង​បាន​ប្រកាស​លែង​ប្តី​ដុក​ទ័​រ​នោះ ក្រោយ​ពី​បាន​រស់នៅ​បែក​គ្រែ​ជាមួយ​ប្តី​ជាង​១​ឆ្នាំ​មក​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ