ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់សណ្ឋាគារផ្តើមរៀបយុទ្ធសាស្ត្ររកចំណូល ខណៈពលរដ្ឋអ្នកដើរកម្សាន្តក៍ត្រូវការស្តារជីវភាពដែរ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សណ្ឋាគារ ផ្ទះសំណាក់ ដែលបានរអាក់រអួលស្ទើរមិនដំណើរការអាជីវកម្មរបស់ខ្លួនច្រើនខែមកហើយដោយសារជំងឺកូវីដ ១៩ នោះ បាននិងកំពុងត្រៀមរៀបចំយុទ្ធសាស្ត្រនៅក្នុងការទាក់ទាញភ្ញៀវឡើងវិញក្រោយពីខ្លួនបាត់ចំណូលច្រើនខែមកនោះ ។ ប៉ុន្តែកូវីដ…

រាជធានីភ្នំពេញ ៖ សណ្ឋាគារ ផ្ទះសំណាក់ ដែលបានរអាក់រអួលស្ទើរមិនដំណើរការអាជីវកម្មរបស់ខ្លួនច្រើនខែមកហើយដោយសារជំងឺកូវីដ ១៩ នោះ បាននិងកំពុងត្រៀមរៀបចំយុទ្ធសាស្ត្រនៅក្នុងការទាក់ទាញភ្ញៀវឡើងវិញក្រោយពីខ្លួនបាត់ចំណូលច្រើនខែមកនោះ ។ ប៉ុន្តែកូវីដ ១៩ ដែលបំផ្លាញសេដ្ឋកិច្ចពលរដ្ឋជាទូទៅនោះ ក៍តម្រូវឲ្យពលរដ្ឋដែលជាអ្នកដើរកម្សាន្តត្រូវការពេលវេលាមួយរយៈនៅក្នុងការស្តារជីវភាពគ្រួសារឲ្យប្រសើរឡើងវិញដែរមុននិងធ្វើដំណើរកម្សាន្តដែលនាំឲ្យមានសកម្មភាពហិរញ្ញវត្ថុក្នុងសង្គមឡើងវិញនោះ ។ 

លោកស្រី ខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជា បានឲ្យដឹងថា គ្រាន់តែស្ថានការណ៍ជំងឺកូវីដបានបន្តិចប្រធានសមាគម និងស្ថាប័នដែលពាក់ព័ន្ធវិស័យទេចរណ៏ទាំងអស់ចាប់ផ្តើមរវល់ប្រជុំច្រើនជាងមុនទៀត ដើម្បីជជែកពិភាក្សា ស្វែងរកផែនការយុទ្ធសាស្ត្រល្អៗដើម្បីស្តារវិស័យទេសចរណ៏ឡើងវិញ និងដើម្បីប្រកួតប្រជែងក្នុងការទាក់ទាញភ្ញៀវទេសចរក្នុងត្រីមាសទី ៤ ក្នុងឆ្នាំ ២០២១ ខាងមុខនេះ ។ 

ការរៀបចំផែនការយុទ្ធសាស្រ្តរបស់វិស័យឯកជននេះ បានធ្វើឡើងក្រោយពីក្រសួងទេសចរណ៍ កំពុងជំរុញផងដែលពីការសិក្សាលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចហើយ ដែលមកពីទីផ្សារណាមានហានិភ័យទាប នៅក្នុងនៅក្នុងជំហ៊ានដំបូងរបស់ខ្លួន ដែលរំពឹងថា នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី ៤ ខាងមុខនេះ ដើម្បីសង្គ្រោះឧស្សាហកម្មទេសចរណ៍របស់កម្ពុជាឡើងវិញ ដែលកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរពីការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ។ 

តាមក្រសួងទេសចរណ៍ កាលពីឆ្នាំ ២០២០ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ១,៣១ លាននាក់ប៉ុណ្ណោះ ដោយមានការថយចុះប្រមាណ ៨០% និងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៩ លាននាក់ ថយចុះ ២០% បើធៀបនឹងឆ្នាំ ២០១៩ កន្លងទៅ ។ ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិកាលពីឆ្នាំមុន បានធ្វើឲ្យឧស្សាហកម្មទេសចរណ៍កម្ពុជា បាត់បង់ចំណូលជាង ៣ ពាន់លានដុល្លារអាមេរិក ។ 

ចំណែកផលប៉ះពាល់លើវិស័យសណ្ឋាគារ ផ្ទះសំណាក់វិញ ក្រសួងថា ពេញមួយឆ្នាំ ២០២០ កន្លងទៅនៅទូទាំងប្រទេសមានសណ្ឋាគារចំនួន ២៥៩ ទីតាំង ស្មើនឹង ១៤,៤៥៣ បន្ទប់ និងផ្ទះភ្ញៀវចំនួន ២៩៤ ទីតាំង ស្មើនឹង ៣,១៧១ បន្ទប់ ត្រូវបិទទ្វារជាបន្តបន្ទាប់ ក្នុងនោះទីតាំងដែលរងផលប៉ះពាល់ខ្លាំងជាងគេមានរាជធានីភ្នំពេញ ខេត្តសៀមរាប ស្វាយរៀង កំពត បន្ទាយមានជ័យ និងខេត្តបាត់ដំបង ។ នៅក្នុងនោះបុគ្គលិកបម្រើការងារក្នុងវិស័យនេះជាច្រើនមុឺននាក់បានបាត់បង់ការងារផងដែរ ។

នៅក្នុងការស្តារសេដ្ឋកិច្ចខ្លួនឡើងវិញនេះ គេសង្កេតឃើញសណ្ឋាគារ ផ្ទះសំណាក់ជាច្រើនបានបញ្ចុះតម្លៃបន្ទប់ស្នាក់របស់ខ្លួនពី ៣០ ទៅ ៥០% ជាទាក់ទាញភ្ញៀវ ប៉ុន្តែអ្នកបម្រើរការងារក្នុងវិស័យនេះ ម្នាក់នៅសៀមរាបនិយាយថា ទោះបីប៉ុន្មានសប្តាហ៍នេះ មានសកម្មភាពដើរកម្សាន្តរបស់ពលរដ្ឋក្នុងស្រុកទៅទឹកដីខេត្តសៀបរាមក្តី តែការដើរកម្សាន្តនោះពលរដ្ឋមិនសូវចំណាយប្រាក់ឡើយ ពួកគាត់មិនចូលទទួលទានអាហារក្នុងភោជនីយដ្ឋាន និងសម្រាកក្នុងសណ្ឋាគារឬផ្ទះសំណាក់ឡើយ ។ ពលរដ្ឋដើរលេងតែដាក់ស្បៀងអាហារពីផ្ទះ និងត្រឡប់មកផ្ទះវិញពេលយប់ ។ 

ជាការកត់សម្គាល់ពលរដ្ឋជាច្រើនបានរងផលប៉ះពាល់ប្រាក់ចំណូលពីវិបិត្តកូវីដ ១៩ ដូច្នេះស្របពេលអ្នករកទទួលទានក្នុងវិស័យទេសចរណ៍ស្តារសេដ្ឋកិច្ចរបស់គេឡើងវិញ ពលរដ្ឋអ្នកដើរកម្សាន្តក៍ត្រូវការពេលវេលា ដើម្បីស្តារចំណួលរបស់ខ្លួនសិនដែលមុនធ្វើដំណើរកម្សាន្តក្រោយវិបិត្តកូវីដ ១៩ នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ