ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយរៀល មានកម្លាំងយ៉ាងណាធៀបនឹងលុយប្រទេសទាំងនេះ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធានាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣១ ខែឧសភា…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធានាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ នេះ ឱ្យដឹងថា ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧២ រៀល, ១ អឺរ៉ូ ទិញចូល ៤៩៦២ រៀល លក់ចេញ ៥០១២ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣១៣៦ រៀល លក់ចេញ ៣១៦៨ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ យន់ចិន ទិញចូល ៦៤០ រៀល លក់ចេញ ៦៤៦ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៧០៥ រៀល លក់ចេញ៣៧៤២ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៦៥ រៀល លក់ចេញ ៣៦៩ រៀល ។

ជាមួយគ្នានេះហាងឆេងប្រាក់ដុល្លារស៊ីងហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០៧៥ រៀល លក់ចេញ ៣១០៦ រៀល ខណៈ ១ បាតថៃ ទិញចូល ១៣០ រៀល លក់ចេញ ១៣២ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕  

                       

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ