ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុត​តំណាង​ជាតិ​ជាប់​លេខ១ និង​ជា​បវរកញ្ញាតស៊ូ មតិ​លើ​ឆាក​អន្តរជាតិ

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ ពេលវេលា​នៅ​កម្ពុជា ដែល​ត្រូវ​នឹង​យប់​ថ្ងៃ​ទី​១៦ នៅ​សហរដ្ឋអាមេរិក ការ​

សហរដ្ឋអាមេរិក ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ ពេលវេលា​នៅ​កម្ពុជា ដែល​ត្រូវ​នឹង​យប់​ថ្ងៃ​ទី​១៦ នៅ​សហរដ្ឋអាមេរិក ការ​ប្រកួត​បវរ​កញ្ញាឯក​ចក្រវាល​លើក​ទី​៦៩ បាន​រក​ឃើញ​ឈុត​តំណាង​ជាតិ​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ ២០២០​ ដែល​បាន​ទៅ​លើ​ប្រទេស​មី​យ៉ា​ន់​ម៉ា គ្រង​ដោយ​បវរកញ្ញា Thuzar Wint Lwin ជាមួយ​ឈុត​តំណាង​ជាតិ​នៃ​ជនជាតិ​ដើម​ភូមា រួម​ជាមួយ​បដា «Pray For Myanmar» ដែល​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន​។ គួររំលឹកថា ទីបំផុត​! បវរកញ្ញា​មួយ​រូប​នេះ​ជា​ម្ចាស់​មកុដ Miss Universe ឆ្នាំ​២០២០

បើ​ទោះបីជា​មិន​អាច​ឈ្នះ​មុ​កដប​វរ​កញ្ញាឯក​ចក្រវាល​ក៏​ពិតមែន ប៉ុន្តែ​បវរកញ្ញា​ភូមា​ដែល​ជាប់​ក្នុង​បេក្ខភាព ២១​នាក់​ចុង​ក្រោយ​រូប​នេះ បាន​ប្រើប្រាស់​វេទិកា​ការ​ប្រកួត​នេះ ដោយ​ក្នុង​ដៃ​កាន់​បដា «​សូម​អធិស្ឋាន​ដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា​» ដើម្បី​បង្ហាញ​អំពី​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​កំណើត​របស់​នាង​។ ព្រមទាំង​ដង្ហោយ​រក​ជំនួយ​ពិភពលោក​សម្រាប់​ប្រជាជន​ភូមា ដែល​កំពុង​ស្លា​.​ប់​យ៉ាង​រង្គាល ដោយ​អំពើ​បង្ក្រាប់​របស់​ក្រុម​យោធា ចាប់តាំងពី​មាន​រដ្ឋប្រហារ​មក​។

បវរកញ្ញា Thuzar Wint Lwin បាន​និយាយ​ថា «​ប្រជាជន​របស់​យើង​ជិត​ស្លា​.​ប់​អស់ហើយ​។ ដោយ​ត្រូវ​បាន​បាញ់​ស​.​ម្លា​.​ប់​ជា​រៀងរាល់ថ្ងៃ​ដោយ​ក្រុម​យោធា​។ ដូច្នេះ​ខ្ញុំ​ចង់​ជំរុញ​ឱ្យ​ពិភពលោក​និយាយ​អំពី​ប្រទេស​មី​យ៉ា​ន់​ម៉ា​។ ហើយ​ក្នុង​នាម​ជា​បវរកញ្ញា​ចក្រវាល​មី​យ៉ា​ន់​ម៉ា ចាប់តាំងពី​មាន​រដ្ឋប្រហារ​យោធា​មក ខ្ញុំ​បាន​និយាយ​ចេញពី​បញ្ហា​នេះ​រហូត តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។

សូម​រំលឹក​ថា កាលពី​ខែកុម្ភៈ​កងកម្លាំង​យោធា​បាន​ដណ្តើម​កាន់កាប់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដោយ​ឃុំខ្លួន​មេដឹកនាំ​ជាប់​ឆ្នោត​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី និង​សមាជិក​ដទៃ​ទៀត របស់​គណបក្ស​លោកស្រី​។

ចាប់តាំងពី​ពេល​នោះ​មក ប្រទេស​នេះ​ស្ថិត​ក្នុង​ស្ថានភាព​ចលាចល​។ ពលរដ្ឋ​ភូ​ម៉ា​បន្ត​តវ៉ា​ប្រឆាំង​នឹង​ការ​កាន់កាប់​របស់​យោធា​។ ហើយ​យ៉ាង​ហោច​ណាស់​ជន​ស៊ី​វិល ៧៨៨​នាក់​បាន​ស្លា​.​ប់រួម​ទាំង​កុមារ ៥២​នាក់​ផង​ដែរ​។ ខណៈ​ដែល​ជាង ៣,០០០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ឃុំខ្លួន​៕ (​ដកស្រង់​ចេញពី Rappler)

https://www.youtube.com/watch?v=JueAdROkk3c

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ