ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​មួយប៉ប្រិចភ្នែក​! ក្រុម​ជាង​ជា​ច្រើន​នាក់​កំពុង​ស្ទូច​ផ្ទះ ស្រាប់​ស្រុត​រលំ​ផ្ទះ​សង្កត់ពីលើ

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ស្រុត​ដី​រលំ​ផ្ទះ​សង្កត់ពីលើ​មនុស្ស បណ្តាល​ឱ្យ​ស្លា​.​ប់ម្នាក់ និង​របួសធ្ងន់​-​ស្រាល​ចំនួន​៤​នាក់ ខណៈ​ពេល​ដែល​ក្រុម​ជាង​កំពុង​តែ​ស្ទូច​ផ្ទះ​មួយ​ខ្នង ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១១ ខែឧសភា…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ស្រុត​ដី​រលំ​ផ្ទះ​សង្កត់ពីលើ​មនុស្ស បណ្តាល​ឱ្យ​ស្លា​.​ប់ម្នាក់ និង​របួសធ្ងន់​-​ស្រាល​ចំនួន​៤​នាក់ ខណៈ​ពេល​ដែល​ក្រុម​ជាង​កំពុង​តែ​ស្ទូច​ផ្ទះ​មួយ​ខ្នង ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​ជី​យោគ ឃុំ​កំពង់​ចិ​ត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មាន ៖ ១-​ឈ្មោះ ហ៊ា សុ​ហ៊ុន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​ជី​មាស ឃុំ​ម្សា​ក្រង ស្រុក​ស្ទោង ជា​កូនជាង (​បាន​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ​) ទី​២-​ឈ្មោះ ពិន ខុ​ម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ទីលំនៅ​ភូមិ​ស៊ី​វុ​ត្ថា ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ជា​មេការ (​រង​របួសធ្ងន់​) ទី​៣-​ឈ្មោះ ញឹក យ៉ា​ន់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ម្សា​ក្រង​ត្បូង ឃុំ​ម្សា​ក្រង ស្រុក​ស្ទោង ជា​កូនជាង (​របួសធ្ងន់​) ទី​៤-​ឈ្មោះ ឃឿ​ន អិ​ល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទីលំនៅ​ភូមិ​សំបួរ​ត្បូង ឃុំ​ម្សា​ក្រង ស្រុក​ស្ទោង (​របួសស្រាល​) និង​ទី​៥-​ឈ្មោះ គី គ​ន្ធា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ម្សា​ក្រង​ត្បូង ឃុំ​ម្សា​ក្រង ស្រុក​ស្ទោង ជា​កូនជាង (​រង​របួសស្រាល​) ។

បើ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ បន្ទាប់​ពី​មានការ​ពឹងពាក់​ពី​ម្ចាស់ផ្ទះ ហើយ​ក៏​បាន​ត្រូវរ៉ូវ​តម្លៃ​គ្នា​ជាមួយនឹង​ខាង​ជាង​ៗ​ស៊ីឈ្នួល​ស្ទូច​ផ្ទះ​រួច​មក ម្ចាស់ផ្ទះ​ក៏​បាន​រក​វេលា​ល្អ​សម្រាប់​ស្ទូច​ផ្ទះ ចំណែកឯ​ក្រុម​ជាង​វិញ​ក៏​បាន​រៀបចំ​ជើង​ព្រួល​ទុក​រួច​ជា​ស្រេច ដោយ​រង់​ចាំតែ​ដល់​ពេលវេលា​កំណត់ និង​ចាប់ផ្តើម​ស្ទូច​ឡើង​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា លុះដល់​វេលា​កំណត់​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ ខណៈ​ពេល​ក្រុម​ជាង​ៗ​កំពុង​តែ​ដំណើរការ​ស្ទូច​ផ្ទះ​ឡើង​បាន​តែ​បន្តិច ក៏​ស្រាប់តែ​តួ​ផ្ទះ​ទាំងមូលរ​លំបាក់​សង្កត់ពីលើ​ក្រុម​ជាង​តែ​ម្តង បណ្តាល​ឱ្យ​មនុស្ស​ស្លា​.​ប់ម្នាក់ និង​រង​របួសធ្ងន់​-​ស្រាល​ចំនួន​៤​នាក់​ទៀត ទើប​បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​ឆោឡោ ។

ប្រភព​ដដែល​ប្រាប់​ថា ចំពោះ​មូលហេតុ ដែល​បណ្តាល​ឲ្យ​រលំ​ផ្ទះ​សង្កត់ពីលើ​មនុស្ស​ខាងលើ​នោះ គឺ​នៅ​ពេល​ដែល​ក្រុម​ជាង​កំពុង​តែ​ដំណើរការ​ស្ទូច​ផ្ទះ​នោះ បាន​ធ្វើ​ឲ្យ​ស្រុត​ដី រួច​ក៏​កាច់​ជំ​ទល់​រលំ​ផ្ទះ​សង្កត់​មក​លើ​ក្រុម​ជាង​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ដែល​រង​របួស​ទាំង​៤​នាក់ ត្រូវ​បាន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្ទោង ចំណែក​ជន​រង​គ្រោះ​ដែល​បាន​ស្លា​.​ប់ ក៏​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ