​កាន់កាំបិត​ផ្គាក់​អង្គុយចាំ​ ព្រោះហ៊ានលាក់​ឪពុក​និង​ស្រី​របស់​គាត់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កាន់កាំបិត​ផ្គាក់​អង្គុយចាំ​ ព្រោះហ៊ានលាក់​ឪពុក​និង​ស្រី​របស់​គាត់

1 អាទិត្យ មុន
  • Kratié

ខេត្តក្រចេះ​៖ បុរស​​​ម្នាក់​ត្រូវ​នគរបាល​ស្រុក​សំបូរ​ចាប់ខ្លួន បន្ទាប់​ពី​បុរស​រូប​នេះ​បាន​យក​កាំបិត​ផ្គាក់​រង់ចាំ​កា.ប់សម្លា.ប់​អ៊ំ​បង្កើត​របស់​ខ្លួនដែលជា​មេ​ភូមិ ដោយ​ចោទប្រកាន់​​ថា​ ​ព្យាយាម​លាក់​ឪពុក​និង​ស្រី​របស់​ឪពុក​នៅ​លើ​ផ្ទះ ស្ថិត​នៅ​ភូមិ​សង្គម​​ ឃុំ​សណ្តាន់ ស្រុក​សំបូរ​ ខេត្តក្រចេះ​។ អធិការរង​ទទួល​យុត្តិធម៌នៃ​អធិការ​នគរបាល​ស្រុក​សំបូរ…

ខេត្តក្រចេះ​៖ បុរស​​​ម្នាក់​ត្រូវ​នគរបាល​ស្រុក​សំបូរ​ចាប់ខ្លួន បន្ទាប់​ពី​បុរស​រូប​នេះ​បាន​យក​កាំបិត​ផ្គាក់​រង់ចាំ​កា.ប់សម្លា.ប់​អ៊ំ​បង្កើត​របស់​ខ្លួនដែលជា​មេ​ភូមិ ដោយ​ចោទប្រកាន់​​ថា​ ​ព្យាយាម​លាក់​ឪពុក​និង​ស្រី​របស់​ឪពុក​នៅ​លើ​ផ្ទះ ស្ថិត​នៅ​ភូមិ​សង្គម​​ ឃុំ​សណ្តាន់ ស្រុក​សំបូរ​ ខេត្តក្រចេះ​។

Picture

អធិការរង​ទទួល​យុត្តិធម៌នៃ​អធិការ​នគរបាល​ស្រុក​សំបូរ លោក​ណ​យ ស៊ី​ថា​ច បាន​ឲ្យ​ដឹង​ថា នៅ​យប់​រំលងអ​ធ្រា​ត្រឈាន​ចូល​ថ្ងៃ​ទី​០៤​ ឧសភា​ ​បន្ទាប់ពីទទួល​ព័ត៌មាន​ថា នៅ​ចំណុច​ផ្ទះ​លោក​មេ​ភូមិ​ខាងលើ មាន​ករណី​អំពើ​គំរាម​គំ​ហែង​ថា​នឹង​សម្លា.ប់​បង្ក​ឡើង​ដោយ​ជន​ស​ង្ស័យ ​ឈ្មោះ​ឡាវ ឡែ​ន ភេទ​ប្រុស អាយុ២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។

Picture

ក្រោយ​ពី​ទទួល​ព័ត៌មាន​នេះភ្លាម​ កំលាំង​ជំនាញ​នគរបាល​ស្រុក សហការ​ជាមួយ​កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សណ្តាន់ បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ នៅផ្ទះ​លោក​មេ​ភូមិ បាន​ឃើញ ឈ្មោះ​ឡាវ ឡែ​ន កំពុង​កាន់​កាំបិត​ផ្គាក់​រង​ចាំ​នៅ​កាំ​ជ​ណ្តើរ​ខាងក្រោយ​ផ្ទះ​របស់ឈ្មោះ នៅ ម៉ូ​នី​ន ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ​ ជា​មេ​ភូមិ​សង្គម ពេល​នោះ ​​ជនសង្ស័យ​មិន​បាន​ឲ្យ​សមត្ថកិច្ច​ចូល​ទៅ​ជិត​រូបគេ​នោះ​ទេ និង​បាន​ស្រែក​គំរាម​ទៅ​លើឈ្មោះ នៅ ម៉ូ​នី​ន ថា​ បើឯង​ហ៊ានបើកទ្ធា​រ​ផ្ទះ ខ្លួន​គេ​នឹង​កាប់សម្លា.ប់​ចោល រួម​ទាំង​អ្នក​នៅ​លើ​ផ្ទះ​ទាំង​អស់នោះ​ភ្លាម ពេល​សមត្ថកិច្ច​ឃើញ​សកម្មភាព​មិន​ស្រួល​ ក៏​ប្រើ​កំលាំង​ហ៊ុមព័ទ្ធ​រង់​ចាំ​ដល់​ពេល​ព្រឹក​ទើប​ដំណើរការ​អនុវត្ត​បន្ត​។

Picture

លោក​អធិការរង​បញ្ជាក់​ថា លុះ​ព្រឹក​ឡើង​វេលា​ម៉ោង៦ ទើបសមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឡាវ ឡែ​ន បាន​រួម​ទាំង​វត្ថុ​តាង​កាំបិត​ផ្គាក់​ចំនួន​០១ផង​ដែរ​។ បច្ចុប្បន្ន ​កំលាំង​នគរបាល​កំពុង​ធ្វេ​ី​ការ​សាកសួរ​ជន​ស​ង្ស័​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ ​ដើម្បី​កសាង​សំនុំរឿងប​ញ្ចូ​ន​ទៅ​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​បន្ត​តាម​នីតិវិធី​ ។ ដោយ៖ ប៊ុ​ន លី​ន​ណា

Picture

​​