ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២នាក់​ប្តី​ប្រពន្ធ​​ចេញ​​ពី​​តំបន់បិទខ្ទប់ភ្នំពេញ​ លុះ​មក​ដល់​​ស្រុកកំណើត ​ពិនិត្យ​សំណាក​វិជ្ជមាន​កូវីដ​

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ ពី​នាក់​ប្តី​ប្រពន្ធ​ចេញពី​តំបន់​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ លុះ​​ត្រឡប់​មក​ស្រុក​កំណើត​ធ្វើ​ឲ្យ​សមត្ថកិច្ច និង​​អាជ្ញាធរ​ក៏​ដូច​អ្នក​ជិតខាង​ក្នុងភូមិ​មានការ​ព្រួយ​បារ​ម្ភៈ​ខ្លាច​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩ ខណៈ​ខេត្តស្វាយរៀង​បាន​ស្ងប់ស្ងាត់​គ្មាន​អ្នក​ឆ្លង​ថ្មី​១០​ថ្ងៃ​មក​ហើយ ស្រាប់តែ​ពិនិត្យ​សំណាក មាន​វិជ្ជមាន​២​នាក់​ប្តី​ប្រពន្ធ​។​ នេះបើ​តាម​​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២ ​ខែឧសភា ឆ្នាំ​២០២១…

ខេត្តស្វាយរៀង​៖ ពី​នាក់​ប្តី​ប្រពន្ធ​ចេញពី​តំបន់​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ លុះ​​ត្រឡប់​មក​ស្រុក​កំណើត​ធ្វើ​ឲ្យ​សមត្ថកិច្ច និង​​អាជ្ញាធរ​ក៏​ដូច​អ្នក​ជិតខាង​ក្នុងភូមិ​មានការ​ព្រួយ​បារ​ម្ភៈ​ខ្លាច​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩ ខណៈ​ខេត្តស្វាយរៀង​បាន​ស្ងប់ស្ងាត់​គ្មាន​អ្នក​ឆ្លង​ថ្មី​១០​ថ្ងៃ​មក​ហើយ ស្រាប់តែ​ពិនិត្យ​សំណាក មាន​វិជ្ជមាន​២​នាក់​ប្តី​ប្រពន្ធ​។​ នេះបើ​តាម​​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២ ​ខែឧសភា ឆ្នាំ​២០២១ នៅ​ឃុំ​ក្រោលគោ​ ស្រុក​ស្វាយ​ជ្រំ​ ខេត្តស្វាយរៀង​ ។

តាម​​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២ ​ឧសភា ​ឆ្នាំ​២០២១ ក្រុមការងារ​ចម្រុះ ដឹកនាំ​ដោយ​លោក​ហែម សា​រិ​ទ្ធ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស្វាយ​ជ្រំ និង​លោក​ភោគ​ វណ្ណ​ថន​ មេឃុំ ក្រោលគោ​និង​សមត្ថកិច្ច​នៃ​ក្រុមការងារ​បាន ចុះ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ ទើប​វិល​ត្រឡ​ប់​ពី​ធ្វើការ​នៅ​ភ្នំពេញ​ត្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រយៈពេល​១៤​ថ្ងៃ​ ​និង​បាន​យក​សំណាក​ចំពោះ​អ្នក​ធ្វើ​ចា​ត្តា​ឡី​ស័ក ​ហើយ​លទ្ធផល​បាន​ពិនិត្យ​សំណាករកឃើញ​​វិជ្ជមាន​កូ​វី​ដ​១៩​ នៅ​ភូមិ​ឃួ​ច​ចំនួន​២​នាក់ ​ក្នុងនោះ​ម្នាក់​ឈ្មោះ​សូត រ៉ា អាយុ​២៥​ឆ្នាំ ជា​ប្តី និងម្នាក់ទៀតជា​ប្រពន្ធ​ឈ្មោះ រស់ ថា​ អាយុ​២១​ឆ្នាំ ករណី​ធ្វើតេស្ត​រហ័ស​ហើយ​រក​ឃើញ​វិជ្ជមាន​។ បច្ចុប្បន្ន​ក្រុមការងារ​បាន​បញ្ជូន​​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ​ទៅ​ដាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្វាយ​ជ្រំ ។

ដោយឡែក​​​អ្នក​ប៉ះពាល់​ផ្ទាល់​និង​ដោយ​ប្រយោល​សរុប​ចំនួន​៣៩​នាក់​ (ស្រី​៣០​នាក់) ពួក​គាត់​រស់នៅ​ភូមិ​ឃួ​ច ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។ ​ក្នុងនោះ​អ្នកប៉ះពាល់ដោយផ្ទាល់​​ចំនួន​៥នាក់ រួម​មាន​ ១-ឈ្មោះ​​រស់ ស៊ា ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ២-ឈ្មោះ​កា សា​រ៉ាត់ ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ៣-​ឈ្មោះ​សឿ​ន ដា​ណេ​ត ភេទ​ស្រី អាយុ​១៣​ឆ្នាំ ៤-ឈ្មោះ​ឡ​ន ស្រី​មាស ភេទ​ស្រី ​អាយុ​៦​ឆ្នាំ​ និង​៥-ឈ្មោះ​​រ៉េ​ន ដា​ណេ ភេទ​ស្រី​ អាយុ​៥​ឆ្នាំ​ ។ (ជា​​ក្រុម​គ្រួសារ​អ្នកមាន​ជម្ងឺ​កូ​វី​ដ​១៩ ចំនួន​៥​នាក់​(ស្រី​៤​នាក់​)។

​ចំណែក​អ្នក​ដែល​ប៉ះពាល់​ដោយ​ប្រយោលចំនួន​៣៤នាក់​​​ រួម​មាន​ ១-​ឈ្មោះ​សុក សា​រ៉េ​ន ភេទ​ស្រី ២-​ប៉ែន យាន ភេទ​ស្រី​ ៣-​ឈ្មោះ​​សូ សា​មន់ ភេទ​ស្រី ​៤-ឈ្មោះ​សំ គី ភេទ​ស្ រី៥-ឈ្មោះ​​មុំ ស៊ី​ណា ភេទ​ស្រី ៦-ឈ្មោះ​​មុំ សា​រ៉ុ​ន ភេទ​ស្រី ៧-ឈ្មោះ​​អ៊ី​ ទូច ភេទ​ស្រី ៨-ឈ្មោះ​​ស្រី សា​រួន ភេទ​ស្រី ៩-​ឈ្មោះ​ស្រី សាវ​ន់ ភេទ​ស្រី ១០-ឈ្មោះ​​គុយ សុ​ផា​រី ភេទ​ស្រី ១១-ឈ្មោះ​​អៀង​ ទូច ភេទ​ស្រី១២-ឈ្មោះ​​អៀង ស្រីរ​ត្ន័ ភេទ​ស្រី​. ១៣-ឈ្មោះ​​សុក សេង ភេទ​ប្រុស ១៤-ឈ្មោះ​​នាង អូន ភេទ​ស្រី ១៥-ឈ្មោះ​​ឡាំ យិ ភេទ​ស្រី​ ១៦-ឈ្មោះ​​ស៊ឹម រ​ដ្ឋា ភេទ​ប្រុស ១៧-ឈ្មោះ​​ពៅ ស៊ី​ណា ភេទ​ស្រី ១៨-ឈ្មោះ​​ប្រាក់ ខ្លួ​ត ភេទ​ប្រុស​ ១៩-ឈ្មោះ​​សុក ប្រឹប ភេទ​ស្រី ២០-ឈ្មោះ​​វ៉ា​ន ហុង​លី ភេទ​ប្រុស ២១-ឈ្មោះ​​ឆាយ ស៊ី​នី ភេទ​ស្រី ២២-ឈ្មោះ​​កែន សឿ​ន ភេទ​ស្រី ២៣-​ឈ្មោះ​​ស្រី ភា ភេទ​ស្រី ២៤-​ឈ្មោះ​​អ៊ុំ សឿ​ន ភេទ​ស្រី ២៥-​ឈ្មោះ​​សុក រ៉ា​ន ភេទ​ស្រី ២៦-​ឈ្មោះ​​កែន សួ ភេទ​ស្រី ២៧-​ឈ្មោះ​តុ​ក តា ភេទ​ស្រី ភូមិ​បន្លា​ស្អិត ២៨-​ឈ្មោះ​​ត្រ​ឡង​ យាយ​គ្រួ​ច ​នៅ​ភូមិ​បន្លា​ស្អិត ២៩-​ឈ្មោះ​​ក្មួយ ងិ​ប ភូមិ​ឃួ​ច ៣០-​ឈ្មោះ​​ប៊ូ ព្រាង ភេទ​ប្រុស ៣១-​ឈ្មោះ​​ឡាំ សា​រ៉េ​ន ភេទ​ស្រី ៣២-​ឈ្មោះ​សូ សំភោ ភេទ​ស្រី ៣៣-​ឈ្មោះ​​ឡាំ សុង ភេទ​ប្រុស ៣៤-​ឈ្មោះ​​កា អឿ​ង ភេទ​ស្រី ។

​តាម​ប្រភពដដែល​​បន្ត​ទៀត​ថា ក្រុមការងារ និង​​អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​អប់រំ​ណែនាំ​អោយ​ពួក​គាត់​ធ្វើ​ច​ត្តា​ឡី​ស័កនៅផ្ទះ​របស់​គាត់​រយះ​ពេល​១៤​ថ្ងៃ និង​ជា​ពិសេស​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ជាប់​ជា​និច្ច គឺ​៣​កុំ ៣​ការពារ​។ ​អាជ្ញាធរ​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ធ្វើ​ការងារនៅ​ក្នុង​តំបន់​ក្រហម ឬ​តំបន់​បិទ​ខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ សូម​បន្ត​រស់នៅ​កន្លែង​នោះ​បន្ត​ទៀត​ដើម្បី​ឲ្យ​ក្រុម​គ្រូពេទ្យ​ពិនិត្យ​យក​សំណាក និង​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩ ឲ្យ​គ្រប់​ដូ​ស និង​រហូត​ដល់​អាជ្ញាធរ​បញ្ចប់​ការ​បិទ​ខ្ទប់​បើក​ឲ្យ​ធ្វើ​ដំណើរ ចាំ​ត្រឡប់​មក​ផ្ទះសម្បែង ចៀស​វាង​ការ​ឆ្លង​ដល់​សហគមន៍​ ជា​ពិសេស ម្តាយ ឪពុក និង​កូន​ដូច​ករណី​ខាងលើ​នេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ