ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំបុត្រ​អ្នក​ស្លា.ប់​ក្នុង​គុក​ខ្មែរក្រហម​ធ្វើ​ឱ្យ​អ្នកនិពន្ធ​អង់គ្លេស​រំជួលចិត្ត

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ខ្មែរ​ម្នាក់​ដែលជាប់គុក​ទួល​ស្លែង​ក្នុង​សម័យ​ខ្មែរក្រហម បានលួច​សរសេរ​សំបុត្រ​លាក់​ទុក​សំដែង​អំពី​សេចក្ដីស្នេហា និង​សេចក្ដី​នឹករលឹក​ទៅ​ប្ដី​របស់​នាង ។ កាលពី​ជំនាន់​នោះ ពួក​ប៉ុ​ល ពត គេ​មិន​ឱ្យ​អ្នក ទោស​នៅ​គុក​ទួល​ស្លែង​មាន​របស់​អ្វី​ក្រៅ​តែ ពី​ខោ​និង​អាវ​មួយ​ចង្កេះ​ឆ្អេះ​ជាប់​នឹង​ខ្លួន​ទេ ហើយ​គេ​ក៏​មិនដឹង​ថា តើ​នាង​បាន​អ្វី​យក​មក សរសេរ​នៅ​លើ​ក្រដាស​ដែល​មិនដឹង​ថា បានមកពីណា​ដែរ ។ គេ​មិន​អាច​ដឹង​ថា តើ​នាង​លាក់

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ខ្មែរ​ម្នាក់​ដែលជាប់គុក​ទួល​ស្លែង​ក្នុង​សម័យ​ខ្មែរក្រហម បានលួច​សរសេរ​សំបុត្រ​លាក់​ទុក​សំដែង​អំពី​សេចក្ដីស្នេហា និង​សេចក្ដី​នឹករលឹក​ទៅ​ប្ដី​របស់​នាង ។ កាលពី​ជំនាន់​នោះ ពួក​ប៉ុ​ល ពត គេ​មិន​ឱ្យ​អ្នក ទោស​នៅ​គុក​ទួល​ស្លែង​មាន​របស់​អ្វី​ក្រៅ​តែ ពី​ខោ​និង​អាវ​មួយ​ចង្កេះ​ឆ្អេះ​ជាប់​នឹង​ខ្លួន​ទេ ហើយ​គេ​ក៏​មិនដឹង​ថា តើ​នាង​បាន​អ្វី​យក​មក សរសេរ​នៅ​លើ​ក្រដាស​ដែល​មិនដឹង​ថា បានមកពីណា​ដែរ ។ គេ​មិន​អាច​ដឹង​ថា តើ​នាង​លាក់​ទុក​សំបុត្រ នោះ​បាន​យូរ​ប៉ុនណា​ទេ តែ​ក្រោយមក​ពួក​ខ្មែរក្រហម​ដែល​ប្រជាជន​ខ្មែរ​តែង​ហៅ​ថា ​បិសាច អាវ​ខ្មៅ ​នោះ​បាន​ចាប់​សំបុត្រ​នេះ​បាន ។ នាងជា​អ្នកទោស​ក្នុង​គុក​ធំ ហើយ​ថែម​ទាំង​លួច ប្រព្រឹត្ដ​ខុស​មាគ៌ា​អង្គការភ្នែកម្នាស់​ដែល​ហាម ប្រជាជន​ខ្មែរ​ទាំងអស់​មិន​ឱ្យ​មាន​សិទ្ធិ​សេរីភាព ខាង​សាសនា ស្នេហា មនោសញ្ចេតនា​បងប្អូន កូនចៅ សាច់ញាតិ ប្ដី​-​ប្រពន្ធ​នោះ​ទៀត ដូច្នេះ បើ​ទោះបីជា​មិន​ប្រាប់​ក៏​គេ​ដឹង​ដែរ​ថា នាង​ពិត ជា​មិន​អាចរ​ស់បាន​ដល់​ថ្ងៃ មក​រា ឆ្នាំ​១៩៧៩ នោះ​ទេ ។

សំបុត្រ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង សាល​តម្កល់​ឯកសារ​មួយ​ក្នុង​បរិ​វេ​ណ​អតីត​គុកទួល​ស្លែង​ដោយ​អ្នកកាសែត​ស្រី ជនជាតិ​អា​មេ រិ​ក​ឈ្មោះ Elisabeth Beckea កាលពី​ទស​វត្ស ឆ្នាំ​៩០ ដែល​តាម​រយៈ​សំបុត្រ​នោះ​គេ​បាន​ស្គាល់ ឈ្មោះ​ម្ចាស់​សំបុត្រ​ថា បុប្ពា​ណា ហើយ​បុប្ពា​ណា និង​ប្ដី​របស់​នាង​ក៏​ជា​កម្មាភិបាល​ខ្មែរក្រហមដូច​គ្នា​ដែរ មិនមែន​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ធម្មតានោះ​ទេ ។ បន្ទាប់​ពី​បាន​រក​ឃើញ​អត្ថន័យ​នៅ​ក្នុង​សំបុត្រ​ខ្មោច​នោះ​ហើយ  Elisabeth Beckea ក៏​បាន​យក​រឿង​នេះ​ទៅ​ចុះ​ផ្សាយ​នៅ​ក្នុង​សៀវភៅ​មួយ​ក្នុង​ប្រទេស​អង់គ្លេស ដែល​សៀវភៅ នេះ​បាន​និយាយ​អំពី​ជីវិត​របស់​ប្រជាពលរដ្ឋ កម្ពុជា​ក្នុង​សម័យ​ខ្មែរក្រហម ធ្វើ​ឱ្យ​អ្នកស្រី Sara O’Brien ជនជាតិ​អង់គ្លេស​មានការ​ចាប់ អារម្មណ៍​ចំពោះ​ភាព​ក្ដុកក្ដួល​ និង​អាណិត​ខ្លោច ចិត្ដ​ចំពោះ​វាសនា​អាយុជីវិត​របស់​ពលរដ្ឋ​ខ្មែរនា​សម័យ​ខ្មែរក្រហម ។ ដោយសារ​ឥទ្ធិពល​នេះ អ្នកស្រី Sara O’Brien បាន​ចំណាយពេល​១០ ឆ្នាំ​ដើម្បី​រៀបចំ​បង្កើត​ជា​គ្រោងឆ្អឹង​សំរាប់ សរសេរ​រឿងល្ខោន​អូ​ប៉េ​រា​មួយ និង​ចំណាយពេល​មួយ​ឆ្នាំ​គត់​នៅ​ក្នុង​ការ​សរសេរ​ដល់ទីបញ្ចប់ ។

បច្ចុប្បន្នដើម្បី​ផ្សព្វផ្សាយ​ល្ខោន​អូ​ប៉េ​រ៉ា ដែល​និយាយ​អំពី​ជីវិត​សម័យ​ខ្មែរក្រហម​នៅក្នុង​ប្រទេស​កម្ពុជា​វិញ អ្នក​និ​ព​ន្ធ Sara O’Brien បាន​សំរេច​យក​រឿង​នេះ​មក​សំដែង​រួម​គ្នា​បី​ជាតិ សាសន៍ គឺ​កម្ពុជា បារាំង​និង​អា​មេ​រិ​ក ។ ដោយ មើលឃើញ​ភាព​អច្ឆរិយៈ​របស់កុមារី​ បុស្បា ប៉ាន់ ដែល​មាន​សម្លេង​សូ​ប្រា​ណូ អ្នកចំរៀង​កំរិត អន្ដរជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ អ្នកនិពន្ធ រូប​នេះ​បាន​សំរេចចិត្ដ​ជ្រើសរើស​យក​រូប​នាង សំរាប់​សំដែង​ធ្វើ​ជា​កុមារី​ម្នាក់​ដែល​ជាប់គុកទួល​ស្លែង គឺ​សំដែង​តាម​ឈុត​មួយ​ក្នុង​រឿងល្ខោន​អូ​ប៉េ​រ៉ា របស់​អ្នកស្រី ។ ការ​សំដែង​នោះ ធ្វើ​ឡើង​នា​សាលសន្និសីទ​ចតុមុខ​នៅ​ថ្ងៃ​ទី​៨ សីហា វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ដោយសំបុត្រ​មួយ​លក់​ក្នុង​តំលៃ​១០.០០០​រៀល ។

លោក​ម៉េ​ង ហ៊ា​ង ឪពុក​របស់​កុមារី ​បុស្បា ប៉ាន់ បាន​និយាយ​ថា ការ​ដែល​គេ​ហៅ ​បុស្បា ប៉ាន់​ថា កុមារី​អច្ឆរិយៈ​នោះ​គឺ​នៅ​ត្រង់​ថា នាង​ជាកុមារី​កម្ពុជា​តែ​ម្នាក់​គត់​ដែល​រៀន​ចេះ​ជំនាញបាន​ច្រើន ខុស​ប្លែក​ពី​កុមារី​ដទៃ​ដែល​មិន​អាច ធ្វើ​ដូច គឺ​នាង​ចេះ​ច្រៀង​បាន​ពីរោះ​ហើយ​មានសម្លេង​សូ​ប្រា​ណូ​ទៀត គឺជា​សម្លេង​មួយ​ដែល ខ្ពស់​កំរិត​អន្ដរជាតិ ។ នាង​ចេះ​លេង​ព្យ៉ា​ណូ ហ្គី​តា វី​យ៉ូ​ឡុ​ង កីឡាហែលទឹក កីឡា​យូ​ដូ ទទួល​បាន​ពានមាស ។ នាង​មាន​សុខភាព​ល្អ     កំលាំងកាយ​មាំមួន រៀន​ពូកែ និង​មាន​លក្ខណៈ ជានា​រីត​ស៊ូ ហើយដោយ​សារ​តែ​ចំណុច​តស៊ូ​នេះ ហើយ​ទើបនាង​ទទួល​បាន​ជំនាញ​ជា​ច្រើន​នោះ ៕