សូម​​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ! ខណៈជំងឺ​កូ​វី​ដ​-១៩ កំពុង​តែ​រីក​រាលដាល ល្បិច​កល​បោកប្រាស់​ក៏កំពុង​​រីក​រាលដាល​ដូច​គ្នា – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ! ខណៈជំងឺ​កូ​វី​ដ​-១៩ កំពុង​តែ​រីក​រាលដាល ល្បិច​កល​បោកប្រាស់​ក៏កំពុង​​រីក​រាលដាល​ដូច​គ្នា

2 អាទិត្យ មុន

រាជធានីភ្នំពេញ ​៖ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ​នឹង​ការ​រាតត្បាត​ពី​ជំងឺ​កូ​វី​ដ​-១៩ ក៏​មាន​ជនខិលខូច​មួយ​ចំនួន​បាន​កំពុង​រិះរក​ល្បិច​កល ​ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ ដោយ​បន្លំ​ធ្វើ​ជា អាជ្ញាធរ ឬ​សប្បុរសជន​ដើម្បី​ចែក​ម្ហូបអាហារ ជួយ​ឧបត្ថម្ភ​ថវិកា…

រាជធានីភ្នំពេញ ​៖ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ​នឹង​ការ​រាតត្បាត​ពី​ជំងឺ​កូ​វី​ដ​-១៩ ក៏​មាន​ជនខិលខូច​មួយ​ចំនួន​បាន​កំពុង​រិះរក​ល្បិច​កល ​ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ ដោយ​បន្លំ​ធ្វើ​ជា អាជ្ញាធរ ឬ​សប្បុរសជន​ដើម្បី​ចែក​ម្ហូបអាហារ ជួយ​ឧបត្ថម្ភ​ថវិកា ឬ​ផ្ដល់​ប្រាក់​កម្ចី​ជាដើម ដូច្នេះ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជនខិលខូច​មួយ​ចំនួន ដែល​អាច​ឆ្លៀតឱកាស​បោកប្រាស់​បងប្អូន​តាម​រយៈ​ទូរស័ព្ទ ឬ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ក្រោម​រូបភាព​ផ្សេង​ៗ​មាន​ដូច​ជា ​៖

Picture

១-​ការ​ជួយ​ឧបត្ថម្ភ​ថវិកា ឬ​ម្ហូបអាហារ​៖

-ជនខិលខូច​អាច​ផ្ញើ​សារ ឬ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ក្នុង​ន័យ​ជួយ​ឧបត្ថម្ភ ប៉ុន្តែ​ទាមទារ​ឱ្យ​បងប្អូន​ចុច Like ដើម្បី​បង្កើន​ចំនួន Like ផេ​ក​របស់​ពួក​គេ ឬ Share ព័ត៌មាន​ដើម្បី​បំពុលសង្គម​តែ​ប៉ុណ្ណោះ​។

២- ការ​ផ្ដល់​ប្រាក់​កម្ចី​ងាយ​ៗ ៖

-ទាមទារ​ឱ្យ​បង់​កម្រៃ​សេវាកម្ម​ជា​មុន​ ។

-ភ្ជាប់​មក​ជាមួយ​នូវ​តំណរ​ភ្ជាប់ (Link) ដែល​មាន​ផ្ទុកមេរោគ​ដើម្បី​លួច​យក​ទិន្នន័យ​ ។

៣-​ក្លែងបន្លំ​ជា​អាជ្ញាធរ ឬ​មន្ត្រី​មន្ទីរពេទ្យ ហើយ​ទាមទារ​ឱ្យ​បង់ប្រាក់​ដើម្បី​ជួយ​ឧបត្ថម្ភ ឬ​ជួយ​សង្គ្រោះ​បងប្អូន ​៖
ដើម្បី​ការពារ​ពី​ការ​បោក​បន្លំ​ដោយ​ជនខិលខូច​មួយ​ចំនួន តាម​រយៈ​រូបភាព​ដូច​ខាងលើ សូម​បងប្អូន​អនុវត្ត​តាម​ការ​ណែនាំ​មួយ​ចំនួន ដូច​ខាងក្រោម ​៖

-សូម​ធ្វើការ​បញ្ជាក់​ប្រភព​ព័ត៌មាន ថា​ជា​ប្រភព​ផ្លូវការ មុន​នឹង​ចុច​លើ​តំណ​ភ្ជាប់ (Link) ឬ​ចុច Like ឬ Share ផេ​ក​ណាមួយ​ ។

-សូម​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​មុន​នឹង​ផ្ដល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ទាក់ទង​នឹង​ការ​ឧបត្ថម្ភ​ម្ហូបអាហារ ឬ​ការ​ឧបត្ថម្ភ​ផ្សេង​ៗ​ទៀត ដើម្បី​ចៀសវាង​កុំឱ្យ​ជន ខិលខូច​អាច​យក​ទិន្នន័យ​ទាំងនេះ​ទៅ​ធ្វើការ​បោក​បញ្ឆោត​នៅ​ពេល​ក្រោយ ​។ ក្នុង​ករណី​ដែល​មានការ​សង្ស័យ បងប្អូន​អាច​ធ្វើការ​ទំនាក់ទំនង​ទៅ​លេខ​ទូរ​សព្ទ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ឱ្យ​ប្រើប្រាស់ ដើម្បី​ទទួល​ព័ត៌មាន​លម្អិត​ ។

-ក្នុង​ករណី​ដែល​មានការ​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​សេវា​សុខាភិបាល សូម​ទូរ​សព្ទ​ទៅ​លេខ ១១៥ ឬ​ទំនាក់ទំនង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​សួរនាំ​បន្ថែម ឬ​បញ្ជាក់​ពី​ព័ត៌មាន​ទាំងនោះ​ ៕