ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​ទាំងនេះ អ្នក​អាច​រក​ប្រាក់​ចំណូល​បន្ថែម​បាន ​ក្នុង​សម័យ​កូ​វី​ដ​-១៩ (​វគ្គ​២)

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វគ្គ​មុន យើងបាន​ដកស្រង់​ការ​ចែករំលែក​របស់​អ្នកជំនាញ​ម្នាក់ អំពី​ប្រភេទ​ការងារ​ដែល​អាច​រក​ប្រាក់​ចំណូល​បន្ថែម​ក្នុង​សម័យ​កូ​វី​ដ ​១៩ ​។ ប្រភព​ចំណូល​បន្ថែម​ត្រូវ​បាន​បែងចែក​ជា ២ ប្រភេទ…

រាជធានី​ភ្នំពេញ ៖ កាលពី​វគ្គ​មុន យើងបាន​ដកស្រង់​ការ​ចែករំលែក​របស់​អ្នកជំនាញ​ម្នាក់ អំពី​ប្រភេទ​ការងារ​ដែល​អាច​រក​ប្រាក់​ចំណូល​បន្ថែម​ក្នុង​សម័យ​កូ​វី​ដ ​១៩ ​។ ប្រភព​ចំណូល​បន្ថែម​ត្រូវ​បាន​បែងចែក​ជា ២ ប្រភេទ គឺ​ប្រភេទ​ចំណូល​សកម្ម និង​ចំណូល​អកម្ម​ ។ ក្នុង​វគ្គ​មុន យើង​បាន​លើកយក​ប្រភេទ​ចំណូល​សកម្ម មក​បកស្រាយ​រួច​មក​ហើយ ដូចនេះ​ខាងក្រោម​នេះ​ជា​វគ្គ​បន្ទាប់​ដែល​និយាយ​ពី ប្រភព​ចំណូលអកម្ម​ ។

នៅ​ក្នុង​ការ​ស្វែងរក​ចំណូល​បន្ថែម លោកគ្រូ ស៊ា​ន ធនិន អគ្គនាយក​ក្រុមហ៊ុន CEO Master Club Investment បាន​បកស្រាយ​ថា ៖ «​ប្រភព​ចំណូល​អកម្ម គឺជា​ប្រភព​ចំណូល ដែល​យើង​មិន​បាន​ចេញ​ពលកម្ម​អ្វី​ច្រើន​ទេ ប៉ុន្តែ​ទទួល​បាន​ចំណូល​មក​វិញ​ ។ បងប្អូន​ធ្លាប់​ឭ​ពាក្យ​ថា គ្រាន់តែ​ដេក​ក៏​មាន​ចំណូល​ចូល​ដែរ​» ​។ តោះ ចង់​ដឹង​ថា លោកគ្រូ ស៊ា​ន ធនិន បាន​និយាយ​អ្វី​ខ្លះទៅ​នឹង​ប្រភព​ចំណូល​អកម្ ម? ខាងក្រោម​នេះ​ជា​ចម្លើយ ​៖

ទី​ ១. ប្រភេទ​អចលនទ្រព្យ​ផ្សេង​ៗ ដែល​យើង​មាន ​៖ ប្រសិនជា​បងប្អូន​មាន ផ្ទះ បន្ទប់ ដី អគារ​នានា នោះ​អ្នក​អាច​ដាក់​វិនិយោគ​ដោយ​ការ​ជួល កុំឱ្យ​វា​នៅ​ទំនេរ​ចោល យើង​ត្រូវ​រក​អ្នក​ដែល​ត្រូវការ ​។ ហើយ​យើង​ត្រូវ​មើល​ប្រសិនជា​មាន​អ្នក​ត្រូវការ​ឃ្លាំង​ដើម្បី​ជួល ប៉ុន្តែ​អ្នកមាន​តែ​ដី ដូចនេះ​អ្នក​ត្រូវ​តែ​ច្នៃ​ដី​នោះ ដោយ​ធ្វើ​ឃ្លាំង​សម្រាប់​គេ​ជួល ប៉ុន្តែ​អ្នក​ក៏​ត្រូវ​មាន​តិច​និក​ក្នុង​ការ​ប្រ​កូ​ប្រកាស​រក​អ្នក​ជួល​ផង​ដែរ ​។ ហើយ​សម្រាប់​អ្នក​ដែល​មាន​ចលនទ្រព្យ​វិញ ដូច​ជា​ឡាន ម៉ូតូ រឺម៉ក អ្នក​ទាំង​អស់នេះ​ក៏​អាច​ជួល​ឱ្យ​គេ​បាន​ដែរ អ្នកខ្លះ​មាន​ឡាន​ជួល​ឱ្យ​ជនបរបទេស​ជាដើម អ្នកខ្លះ​មាន​ម៉ូតូ ដូច​សម័យនេះ​គេ​អាច​ជួល​ម៉ូតូ​ទៅ​ដឹក​ជញ្ជូន​អីវ៉ាន់ ឬ​ម្ហូបអាហារ​តាម​រយៈ​គេ​ក​ម្ម៉​ង់​តាម​អន​ឡាញ ​។​ល​។

ទី​ ២. រៀន​វិនិយោ គ​៖ ប្រសិនជា​យើង​នៅ​សល់​លុយ​ខ្លះ គឺ​យើង​រៀន​វិនិយោគ​ជាមួយ​មិត្តភក្តិ រឺ​អ្នកជំនាញ​ផ្នែក​វិនិយោគ (​ដែល​អ្នក​អាច​ជឿជាក់​បាន និង​មាន​ភាព​ច្បាស់លាស់ ប្រាកដប្រជា​) ដើម្បី​ភាគលាភ ឬ​ផល​ចំណេញ ​។ មាន​ពេល​ខ្លះ​អ្នក​វិនិយោគ ឬ​ក្រុមហ៊ុន​វិនិយោគ​មួយ​ចំនួន គេ​មានគំនិត​វិនិយោគ​ច្រើន ប៉ុន្តែ​ពេល​ខ្លះ​ពួក​គេ​ក៏​ត្រូវការ​ទុន​វិនិយោគ​ពី​អ្នក​ដែល​នៅ​សល់​លុយ​ដែរ ដូចនេះ​ប្រសិនជា​អ្នកមាន​លុយ ហើយ​មិនដឹង​យក​ទៅ​ប្រើ​ណា និង​មិន​ទាន់​មានគំនិត​រកស៊ី អុីចឹង​អ្នក​អាច​ទៅ​រក​មិត្តភក្តិ​ ឬ​ក្រុមហ៊ុន​វិនិយោគ​ ។ បងប្អូន​ត្រូវ​ដឹង​ថា ​ការ​វិនិយោគ​ត្រូវ​មានការ​ច្បាស់លាស់ ប្រសិនជា​បងប្អូន​វិនិយោគ​មិន​ស្រួល​អាចយក​អង្ករ​ចាក់​អង្កាម ខាតបង់​ហើយ​ត្រូវ​គេ​បោក​ទៀត​ ។ ប្រសិនជា​ធ្វើ​ជាមួយ​អ្នក​ណា​ក៏​ដោយ ក៏​ត្រូវ​មាន​កិច្ចសន្យា ឬ​ក្រដាស​ស្នាម​ច្បាស់លាស់​ដែរ បើ​ទោះបី​គេ​ជា​មិត្តភក្តិ​ជិត​ស្និត​យ៉ាងណា​នោះ ​។

ទី​ ៣. ដាក់​សន្សំ​នៅ​ធនាគារ រឺ​មីក្រូហិរញ្ញវត្ថុ​ ៖ ប្រសិនជា​បងប្អូន​មាន​ប្រាក់​ច្រើន​មិន​ហ៊ាន​វិនិយោគ​ ឬ​ខ្លាច​ចាញ់បោក​គេ អុីចឹង​អ្នក​អាច​ដាក់​ប្រាក់​របស់​អ្នក​ក្នុង​ធនាគារ រឺ​មីក្រូហិរញ្ញវត្ថុ (​សន្សំ​មាន​កាលកំណត់ ហើយ​បើក​ការ​ប្រាក់​ប្រចាំខែ ឬ​ចុង​គ្រា​) ប៉ុន្តែ​សូម​បញ្ជាក់​បន្តិច​ដាក់​ប្រាក់​ក្នុង​សម័យនេះ (​កូ​វី​ដ ​១៩) ការ​ប្រាក់​រៀង​ធ្លាក់​បន្តិច​ហើយ ហើយ​វា​អាស្រ័យ​ទៅ​តាម​ធនាគារ​ឬ រឺ​មីក្រូហិរញ្ញវត្ថុ​ដែរ​ ។ ប៉ុន្តែ​វា​នៅ​តែ​ជា​ជម្រើស​ល្អ​នឹង មាន​ប្រភេទ​គណនេយ្យ​ខ្លះ​អាច​ឱ្យ​ការ​ប្រាក់​អ្នក​ប្រចាំខែ ឬ​ប្រចាំឆ្នាំ (​សន្សំ​មាន​កាលកំណត់ ហើយ​បើក​ការ​ប្រាក់​ប្រចាំខែ ឬ​ចុង​គ្រា​)​ ។

ទី​ ៤. ចងការ​ប្រាក់ (​មានទ្រព្យ​ធានា និង​លិខិត​ស្នាម​ច្បាស់លាស់​) ៖ ប្រសិនជា​បងប្អូន​មិនសូវ​ខ្លាច​ហានិភ័យ ​និង​ចង់បាន​ចំណូល​មក​វិញ​ច្រើន បងប្អូន​អាច​យក​ប្រាក់​ទៅ​ចងការ​បាន​ ។ ប៉ុន្តែ​អ្នក​ត្រូវ​តែ​មាន​ភាព​ច្បាស់លាស់ អ្នក​ចង់​មក​ចងការ​យើង​មាន​អ្វី​ដើម្បី​បញ្ចាំ​ ឬអត់ ហើយ​របស់​បញ្ចាំ​នឹង​ត្រូវ​ស៊ើប​មើល​ផង ស្របច្បាប់​ ឬ​អត់​ ។ ដូចនេះ​បើ​ប្រៀបធៀប​ជាមួយ​ការ​ដាក់​ចងការ និង​ដាក់​ប្រាក់​ជាមួយ​ធនាគារ លុយ​នៅ​ក្នុង​ធនាគារ​ទទួល​បានការ​ប្រាក់​ទាប ប៉ុន្តែ​ហានិភ័យ​ក៏​ទាប​ដែរ ដល់​ចងការ​ប្រាក់​មាន​ហានិភ័យ​ខ្ពស់ ប៉ុន្តែ​បើ​ធ្វើ​ត្រូវការ​ប្រាក់​ទទួល​បាន​ខ្ពស់ ​។ ចំណុច​នេះ​សូម​បងប្អូន​គិតពិចារណា​ដោយ​ខ្លួនឯង ​៕

អត្ថបទសរសេរ ដោយ