ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយកម្ពុជាតវ៉ាយ៉ាងក្តៅគគុក៖ សារព័ត៌មាន Vice Asia លុប​ខ្លឹមសារ​នៃ​បទ​សម្ភាសន៍ និង​ចេញ​សារ​សុំ​ទោស​ក្រុម​គ្រួសារ​ជន​រង​គ្រោះ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយមានប្រតិកម្មពីសាធារណជនជាតិ អន្តរជាតិ និង​វិធានកា​រ​នា​នារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅទីបំផុត សារព័ត៌មាន Vice Asia បានសម្រេចលុបខ្លឹមសារ​…

រាជធានី​ភ្នំពេញ ៖ ក្រោយមានប្រតិកម្មពីសាធារណជនជាតិ អន្តរជាតិ និង​វិធានកា​រ​នា​នារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅទីបំផុត សារព័ត៌មាន Vice Asia បានសម្រេចលុបខ្លឹមសារ​ នៃបទសម្ភាសន៍ ជាមួ​យ​ជនជាតិអៀកឡង់ឈ្មោះ Matt Loughrey ចេញពីបណ្ដាញផ្សព្វផ្សាយរបស់ខ្លួន និងចេញសារសុំទោស​ជាសាធា​រណៈ ចំពោះក្រុមគ្រួសារជនរងគ្រោះ និង​ប្រជាជន​កម្ពុជា​ចំនួន ២ លើក  ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងមួយ នៅ​ថ្ងៃ​ទី ១៩ ខែ មេ​សា ឆ្នាំ ២០២១ នេះថាសារព័ត៌មាន Vice Asia បានសុំទោស ចំនួន ២ ដង បន្ទាប់ពី លើក​ទី ១ កាលពី​ថ្ងៃ​សុក្រ ទី ៩ ខែ​មេសា បណ្ដាញ​សារព័ត៌មាន VICE Asia បាន​ចុះផ្សាយ​បទសម្ភាស​មួយ​ជាមួយ Matt Loughrey វិចិត្រករ ដែល​បាន​កែប្រែ​រូបថត​ជនរងគ្រោះ​ពី​មន្ទីរ​ស-២១ នៅរាជធានីភ្នំពេញ ប្រទេស ​កម្ពុជា ទៅជា​រូប​គូល័រ ដែល​រូបថត​ទាំង​នោះ​ធ្លាប់​ប្រើប្រាស់​ដោយ​របប​ខ្មែរក្រហម​នា​អំឡុង​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩។ អត្ថបទ​ផ្សព្វផ្សាយ​នេះ​បាន​បង្ហាញ​រូបថត​ជនរងគ្រោះ​ក្នុង​សម័យ​ខ្មែរក្រហម​ដែល​ច្នៃ​ដោយ​លោក Loughrey ខុសពី​ការពិត។ សាច់រឿង​អត្ថបទ​នេះ មិន​បាន​ឆ្លើយតប​ទៅនឹង​កម្រិត​ស្តង់ដា​នៃ​វិចារណកថា របស់ VICE Asia ឡើយ ហេតុដូច្នេះ​ទើប​អត្ថបទ​ខាងលើ​ត្រូវ​ដកចេញ​ពី​បណ្តាញ​សារព័ត៌មាន។

បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តថា​ សារព័ត៌មាន VICE Asia បាន​សរសេរ​សូមទោស​លើក​ទី ២ ថា «យើងខ្ញុំ​បាន​ចំណាយពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ដើម្បី​ពិនិត្យ​ឡើងវិញ​នូវ​កង្វះខាត​ក្នុង​ការចេញ​ផ្សាយ​អត្ថបទ​របស់ Matt Loughrey។ យើងខ្ញុំ មាន​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការឈឺចាប់​បណ្តាល​មកពី​អត្ថបទ​នេះ និង​សូម​អភ័យទោស​ដោយស្មោះ​ចំពោះ​ក្រុមគ្រួសារ​ជនរងគ្រោះ​ និង​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា ។ បច្ចុប្បន្ន យើងខ្ញុំ​កំពុង​ទាក់ទង​ផ្ទាល់​ជាមួយ​សហគមន៍​ និង​បុគ្គល​មួយចំនួន​ ដើម្បី​បញ្ជាក់​ពី​បញ្ហា​នេះ។ យើងខ្ញុំ​នឹង​បន្ត​ខិតខំ​ត្រួតពិនិត្យ និង​ថ្លឹងថ្លែង​យ៉ាង​ហ្មត់ចត់​ចំពោះ​អត្ថបទ​ដែល​ត្រូវ​ចុះផ្សាយ​ក្នុង​បណ្តាញ​របស់​យើងខ្ញុំ ដើម្បី​ធានាថា​នឹងមិន​ឲ្យ​មាន​ការខ្វះខាត​កើតមាន​ឡើង​ជាថ្មី​ម្ដង​ទៀតឡើយ»។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១ បានតវ៉ាតាមរយៈការស្នើ​ដល់​សារព័ត៌មាន VICE Asia ឱ្យ​លុប​រូប​ជនរងគ្រោះ​ជំនាន់​ខ្មែរក្រហម​ដែល​ខ្លួន​យក​ពី​មន្ទីរ​ស-២១ ទៅ​បង្ហោះ​តែ​បែរជា​កែ​ខុសពី​ស្ថានភាព​ដើម ព្រោះវាខុសនឹងប្រវត្តិសាស្រ្តរបស់ខ្មែរ ៕

អត្ថបទសរសេរ ដោយ