ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​នារី​ស្បែក​ខ្មៅ​កម្ពុជា មាន​បំណង​ប្រឡង​កម្មវិធី Miss Grand International 2021

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​បវរកញ្ញា​លំដាប់​ល្បី​ៗ​ប៉ុន្មាន​កម្មវិធី ដែល​យើង​ដឹង រួម​មាន Miss Universe Miss Grand International…

រាជធានី​ភ្នំពេញ ៖ វិស័យ​បវរកញ្ញា​លំដាប់​ល្បី​ៗ​ប៉ុន្មាន​កម្មវិធី ដែល​យើង​ដឹង រួម​មាន Miss Universe Miss Grand International Miss World ឃើញ​ថា ម្ចាស់​មកុដ​បាន​ទៅ​លើ​នារី​វ័យឆ្លាត​ស្បែក​ខ្មៅ​ដណ្តើម​បាន​។ ម្ល៉ោះហើយ ទើប​ក្លាយជា​កំណត់​ត្រា​ថ្មី​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រឡង​នារី​កំពូល សម្រស់​មក​ពី​ជុំវិញ​ពិភពលោក​។

តើ​សម្រាប់​កម្ពុជា អាច​យឺត​ពេល​ទេ នូវ​ពេល​ដឹង​ថា មាន​នារី​ស្បែក​ខ្មៅ​កូនកាត់​ម្នាក់​នឹង​បន្ត​ចូល​មក​ប្រឡង ហើយ​តស៊ូ​អោយ​ឈ្នះ​មកុដ ដើម្បី​ឡើង​ឆាក​អន្តរជាតិ? តើ​អ្នក​ដឺ​ង​ទេ ពេល​ខ្លះ​យើង​អាច​វិភាគ​ត្រូវ តែ​ពេល​ខ្លះ​គឺ​ផ្ងារជើង​តែ​ម្ដង?

ជាក់ស្ដែង​ដូច​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នៃ​វិស័យ​បវរកញ្ញា Beauty Pageant ដែល​មានការ​ទស្សន៍​ទាយ​ទុក​មុន​នៃ​ម្ចាស់​មកុដ​រាជ​នី​សម្រស់​ប្រចាំឆ្នាំ ៖

១.​ការ​ប្រកួត​បវរកញ្ញា​ពិភពលោក Miss World ឆ្នាំ​២០១៩ ដែល​មកុដ​ធ្លាក់​ទៅ​លើ​ស្ត្រី​ស្បែក​ខ្មៅ​មក​ពី​ប្រទេស​ចា​ម៉ៃ​កា Jamaica ។

២.​មុន​នឹង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព័​ត្រ​នៃ​ការ​ប្រកួត​បវរកញ្ញា​ចក្រ​វា​ឡ Miss Universe ឆ្នាំ​២០១៩ មក​ដល់​គ្រប់​គ្នា​រំពឹង​ថា ថៃ ហ្វី​លី​ពី​ន សហរដ្ឋអាមេរិក ឬ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ដែល​មាន​ប្រជាប្រិយភាព តែ​ជាក់ស្ដែង​ចុង​ក្រោយ​បាន​ទៅ​ល​ល​ស្ត្រី​ស្បែក​ខ្មៅ​មក​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង South Africa ។

៣.​ថ្មី​ៗ​នេះ នៃ​ការ​ប្រកួត​បវរកញ្ញា Miss Grand international ឆ្នាំ​២០២០ ដែល​ធ្វើ​អោយ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ម្ដងទៀត ដែល​ស្ដ្រី​ស្បែក​ខ្មៅ​មក​ពី​សហរដ្ឋអាមេរិក USA ដណ្ដើម​បាន​មកុដ​ដែល គ្រប់​គ្នា​មិន​ធ្លាប់​បាន​គិត​។

ក្រោយ នី​ន ម៉ា​លី​ណែ​ត ប្រកាស​ថា ខ្លួន​នឹង​ចូលរួម​ប្រកួត​បវរកញ្ញា Miss Grand Cambodia ឆ្នាំ​២០២១ ភ្លាម​ៗ​នោះ លោក អ៊ិ​ន សុ​ភី​ន ដែល​ជា​អ្នកគ្រប់គ្រង​កម្មវិធី មិន​បង្អង់​យូរ​ឡើយ​។ ដោយ​ចាប់ផ្ដើម​ធ្វើការ​តាមដាន​រាល់​សកម្មភាព​ចាស់​ៗ​របស់​នាង ថែម​ទាំង​សរសើរ​ថា ៖ « Wow So Amazing » ថែម​ទៀត​ផង​។

នាង នី​ន ម៉ា​លី​ណែ​ត ធ្លាប់​ឃើញ​មាន​ប្រវត្តិ​ចូលរួម​ប្រកួត​បវរកញ្ញា នៅ​ក្នុង​កម្មវិធី​មួយ​ចំនួន​នៅ​កម្ពុជា​ដូច​ជា ប្រកួត​កញ្ញាឯក​ចក្រ​វា​ឡ​ជំនាន់​រឿ​ន ណាត ។ ការ​ប្រកួត​កម្មវិធី​ប្រឡង​ម៉ូ​ដែល​ហើយ ក៏​ជា​តារា​បង្ហាញ​ម៉ូ​ដ​ម្នាក់​។ នាង​ជា​កូនកាត់​បរទេស ហើយ​អាច​និយាយ​ភាសា​អង់គ្លេស​ល្អ​។ យ៉ាងណា​គេ​រំពឹង​ថា ស្រី​ស្អាត​ស្រអែម​ខ្មៅ​នេះ នឹង​បន្ត​បាន​តំណែង​លេចធ្លោ ក្រោយ​ហ្វឹកហាត់​រួច​មក​ប្រឡង Miss Grand Cambodia 2021​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ