ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​បី​ប្រការ​ដែល​ភិក្ខុ​គប្បី​ពិចារណា​គ្រប់​ឥរិយាបថ

3 ឆ្នាំ មុន

គម្ពីរ​អ​ង្គុ​ត្តរ​និកាយ ទសក​និបាត លេខ​៥០ ព្រះ​ភគវា​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ​គប្បី​ពិចារណា​នូវ​ធម៌​បី​ប្រការ​ខាងក្រោម​នេះ​ឱ្យ​បាន​គ្រប់​ឥរិយាបថ ដើម្បី​កុំឱ្យ​ភ្លេចស្មារតី​ថា ខ្លួន​កំពុង​តែ​ស្ថិត​ក្នុង​សមណភេទ ។ ៨-…

គម្ពីរ​អ​ង្គុ​ត្តរ​និកាយ ទសក​និបាត លេខ​៥០ ព្រះ​ភគវា​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ​គប្បី​ពិចារណា​នូវ​ធម៌​បី​ប្រការ​ខាងក្រោម​នេះ​ឱ្យ​បាន​គ្រប់​ឥរិយាបថ ដើម្បី​កុំឱ្យ​ភ្លេចស្មារតី​ថា ខ្លួន​កំពុង​តែ​ស្ថិត​ក្នុង​សមណភេទ ។

៨- ភិក្ខុ​គប្បី​ពិចារណា​រឿយ​ៗ​ថា យប់​និង​ថ្ងៃ​ទាំងឡាយ​ចេះ​តែង​កន្លង​ទៅ​ៗ តើ​អាត្មាអញ បាន​ធ្វើ​កិច្ចការ​អ្វីខ្លះ​ហើយ ?

៩- បព្វជិត​គប្បី​ពិចារណា​រឿយ​ៗ​ថា អាត្មាអញ​មាន​សេចក្តី​អភិរម្យ ត្រេកអរ​ក្នុងផ្ទះ​ដ៏​ស្ងាត់​ខ្លះ​ដែរ​ឬទេ ?

១០- ភិក្ខុ​គប្បី​ពិចារណា​រឿយ​ៗ​ថា ឧត្តរិមនុស្សធម៌ គឺ​ធម៌​ជា​របស់​មនុស្ស​ដ៏​ប្រសើរ​ក្រៃ​លែង មាន​ដល់​អាត្មាអញ​ដែរ​ឬ ធម៌​ដ៏​វិសេស​ដែល​គួរ​នឹង​ឃើញ​ដោយ​ប្រាជ្ញា​ដ៏​ប្រសើរ អាត្មាអញ​បាន​ត្រាស់​ដឹង​ហើយ​ឬ អាត្មាអញ​បាន​យល់​ច្បាស់​ហើយ​ឬ​នៅ ?

កាលបើ​ភិក្ខុ​ទាំងឡាយ​បាន​ពិចារណា​ដេញដោល​សួរ​ខ្លួនឯង​ដូច្នេះ​ឱ្យ​បាន​ញឹក​ៗ​ញយ​ៗ​ហើយ នោះ​នឹង​មិន​ភ្លេចភ្លាំង​ស្មារតី​ក្នុង​ការ​ប្រតិបត្តិ​ធម៌​វិន័យ​ឡើយ ពិសេស​ក្នុង​សម័យ​ដ៏​គ្រោះថ្នាក់​នៃ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​នេះ ការ​ស្ថិត​នៅ​ទី​ស្ងាត់​គឺជា​រឿង​ល្អ​បំផុត​នៃ​អ្នកបួស ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ