រាជធានីភ្នំពេញ ៖ កញ្ញា មាស ដាណា ស្ថាបនិក The Snack (អាហារសម្រន់ដ៏រីករាយ) មានទីតាំងនៅតាមបណ្តោយផ្លូវ៣៦០ (ផ្លូវឡានទឹក) បានឲ្យកោះសន្តិភាពដឹងថា «ដោយមើលឃើញសិស្ស និងយុវវ័យកម្ពុជានៅពេលសព្វថ្ងៃនេះ ញុំាអាហារសម្រន់នៅតាមដងផ្លូវដែលមួយចំនួនខ្វះនូវអនាម័យ ទើបជំរុញឲ្យនាងខ្ញុំបង្កើត The Snack នេះឡើងកាលពីខែកក្កដា ឆ្នាំ២០១៥ កន្លងទៅ ក្នុងន័យចូលរួមផ្តល់នូវអាហារដែលមានអនាម័យ និងគុណភាពជូនដល់ពួកគាត់។ កញ្ញាបន្តថា The Snack ក្រៅពីផ្តល់ជូននូវតម្លៃសមរម្យដូចទៅនឹងអ្នកលក់ដូរនៅខាងក្រៅ ហើយនោះ The Snack ជាកន្លែងមួយមានការតុបតែងមានលក្ខណៈបែបជប៉ុន អាហារផ្តោតសំខាន់ទៅគុណភាព និងអនាម័យខ្ពស់គិតគូរដល់សុខភាពភ្ញៀវជាចម្បង ។ ពិសេសទៀតនោះ មានភ្លេងស្តាប់កម្សាន្ត មានសេវាអ៊ីនធើរណេត (Wifi) ផ្តល់ជូនភ្ញៀវប្រើប្រាស់ដោយឥតគិតថ្លៃនោះថែមទៀត»។
កញ្ញា មាស ដាណា បន្តទៀតថា The Snack មានអាហារសម្រន់ជាច្រើនដូចជា ជើងមាន់អាំងអំបិលម្ទេស ពងមាន់អាំង ផ្សិតភ្លៅមាន់អាំងអំបិលម្ទេស ប្រហិតអាំងអំបិលម្ទេស (សាច់ត្រី+សាច់គោ) ហតដកអាំងអំបិលម្ទេស ប៉ាត់តេអាំងអំបិលម្ទេស មឹកអាំងអំបិលម្ទេស បង្គាអាំងអំបិលម្ទេស ស្លាបមាន់អាំងអំបិលម្ទេស សាច់អាំងគោអាំង-ជ្រក់ កង្កែបអាំងអំបិលម្ទេស គាវបំពង នំបុ័ងប័រ បាយស-ប៉ាត់តេ-ហតដកប្រហិតត្រី (ចំហុយត្រីម្ទេស) ដោយឡែកតម្លៃមានចាប់ពី១.៥០០រៀលដល់៦.០០០រៀលក្នុងមួយចានទៅតាមប្រភេទមុខម្ហូប និងមានភេសជ្ជៈគ្រប់មុខ និងទឹកកកឈូសប្រចាំត្រកូល១៩៨០ផងដែរ។
ស្ថាបនិក The Snack បានបញ្ជាក់បន្ថែមថា អតិថិជនគោលដៅសំខាន់របស់ The Snack គឺផ្តោទៅលើសិស្សសាលា និងយុវវ័យ។ ផ្នែកលើគុណភាពផលិតផល សេវាកម្ម និងទីតាំងល្អធ្វើឲ្យ The Snack ទទួលបានភ្ញៀវចូលមកទទួលសេវានៅទីនេះ មានចំនួនច្រើនលើសពីការរំពុងទុក ហើយការកើនឡើងនេះវាស្របពេលសិស្ស និងយុវវ័យកម្ពុជា មានការស្វែងយល់ និងចង់ដឹងទីកន្លែងដែលមានរៀបចំស្អាត អនាម័យខ្ពស់ និងមានតម្លៃសមរម្យអាចទទួលយកបាន។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃចំនួនភ្ញៀវពីមួយខែទៅមួយខែ ស្ថាបនិក The Snack បានបញ្ជាក់ថា «ជាការឆ្លើយតបទៅកំណើនភ្ញៀវនេះ The Snack ទើបតែបានពង្រីកសាខាថ្មីមួយទៀតបន្ថែមស្ថិត នៅតាមណ្តោយផ្លូវ២៧៦ ខាងលិចសាលារៀនព្រះយុគន្ធរ ដើម្បីផ្តល់ជូនភ្ញៀវកាន់តែមានភាពងាយស្រូលក្នុងការទទួលសេវាកម្ម ហើយនៅក្នុងដំណើរចាប់ផ្តើមដំបូងនៅសាខាថ្មីនេះ យើងមានបម្រើជូននូវភេសជ្ជៈ ប្រចាំត្រកូល គឺទឹកកកឈូសឆ្នាំ១៩៨០។ លើសពីនេះ យើងនៅមានការដឹកជូនដល់ទីកន្លែងក្នុងរង្វង់ចម្ងាយ២.៥គីឡូម៉ែត្រ ក្នុងករណីភ្ញៀវកុម្ម៉ង់ទិញចាប់១០កែវឡើង និងនៅមានការថែមជូន១កែវផ្សេងទៀតផងដែរ។សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ ០១០៦៦៦០១០/ ០១០ ៨៣៨ ០១០៕
ចែករំលែកព័តមាននេះ