ចៅអធិការ​ចំនួន​៥​វត្ត​នាំ​ទេយ្យទាន​ទៅ​ប្រគល់​ជូន​ស្ត្រី​មេម៉ាយ​កូន​៦​ដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅអធិការ​ចំនួន​៥​វត្ត​នាំ​ទេយ្យទាន​ទៅ​ប្រគល់​ជូន​ស្ត្រី​មេម៉ាយ​កូន​៦​ដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ

1 ខែ មុន
  • Kampong Chhnang

ខេត្តកំពង់ឆ្នាំង ៖ ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​ស្ត្រី​មេម៉ាយ​មានកូន​៦​នាក់​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់​ផ្ទះ​មួយ​ខ្នង​កាលពី​ពេល​ថ្មី​ៗ​នេះ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២១ ព្រះ​ចៅអធិការ​វត្ត​ចំនួន​៥​អង្គ​មក​ពី​វត្ត​ចំនួន​៥ បាន​និមន្ត​នាំ​យក​អំណោយ​ជា​ទ័យ​ទាន គ្រឿង​ឧបភោគ បរិភោគ…

ខេត្តកំពង់ឆ្នាំង ៖ ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​ស្ត្រី​មេម៉ាយ​មានកូន​៦​នាក់​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់​ផ្ទះ​មួយ​ខ្នង​កាលពី​ពេល​ថ្មី​ៗ​នេះ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២១ ព្រះ​ចៅអធិការ​វត្ត​ចំនួន​៥​អង្គ​មក​ពី​វត្ត​ចំនួន​៥ បាន​និមន្ត​នាំ​យក​អំណោយ​ជា​ទ័យ​ទាន គ្រឿង​ឧបភោគ បរិភោគ ទៅ​ប្រគល់​ជូន​ដល់​ស្ត្រី​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ភូមិ​កងមាស ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ។

Picture

ព្រះ​អង្គ​ព្រះ​នាម ម៉ុ​ច សៅ​លី ជា​ចៅអធិការ​វត្ត​ក្រឡាញ់​ចាស់ មាន​ថេរ​ដិ​កា​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ថា ស្ត្រី​ឈ្មោះ ជា សុបិន ជា​ស្ត្រី​មេ​ម៉ាយ​មានកូន​៦​នាក់​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ផ្ទះ​អស់ ទើប​ព្រះសង្ឃ​៥ អង្គ​មាន ៖ ព្រះ​អង្គ វង្ស កុសល ចៅអធិការ​វត្ត​វិហារ​ហ្លួង​, អាត្មាភាព ម៉ុ​ច សៅ​លី គ​ង្គ​នៅ​វត្ត​ក្រឡាញ់​ចាស់​, ព្រះ​អង្គ នាង ភា​រុណ គង់ នៅ​វត្ត​ប​ល្ល័​ង្គ​, ព្រះ​អង្គ សេង ដា គង់នៅ​វត្ត ធម្ម​រតនសោភា ទ្រា និង​ព្រះ​អង្គ សុត សុ​ឡា​ង គង់នៅ​វត្ត​ក្រាំង​លាវ ។

Picture

ទាំង​៥​អង្គ​បាន​ឯកភាព​គ្នា ជា​ឯកច្ឆ័ន្ទ​នាំ​យក​អំណោយ​មក​ប្រគល់​ជូន​ស្ត្រី​មេ​មេម៉ាយ​រង​គ្រោះ​ដោយ​អគ្គិភ័យ ដែល​ទ័យ​ទាន​រួម​មាន អង្ករ​១០០​គីឡូក្រាម មី​៥​កេស ទឹកក្រូច​៥​កេស បា​ឡុ​ង​១ និង​បច្ច័យ​ចំនួន​៤០​ម៉ឺន​រៀល​ផង​ដែរ​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ អាជ្ញាធរ​ភូមិ​-​ឃុំ ក៏​បាន​ចូលរួម និង​ថ្លែង​នូវ​អំណរ​ព្រះ​គុណ​ដល់​ព្រះសង្ឃ​ទាំង​៥​អង្គ​ដែល​បាន​នាំ​យក​ទេយ្យទាន​មក​ប្រគល់​ជូន​ស្ត្រី​រង​គ្រោះ​ដោយ​អគ្គិភ័យ​នេះ​។

សូម​បញ្ជាក់​ថា អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​របស់​ស្ត្រី​មេម៉ាយ​ឈ្មោះ ជា សុបិន អាយុ​៤៥​ឆ្នាំ មានកូន​៦​នាក់ កាលពី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២១៕

Picture
Picture
Picture
Picture
Picture
Picture
Picture