ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តកំពង់ចាមចុះ​​បង្កើត​ទីតាំង​​​ច​ត្តា​ឡី​ស័​កចំនួន​៣​ស្រុក​​បន្ថែម​​ទៀត

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ខេត្ត ​ក៏​ដូច​ជា​ជំនាញ​សុខាភិបាលបាន​បង្កើត​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ស្រុក​ចំនួន​៣ ក្នុង​នោះ​រួម​មាន​ចំការលើ ព្រៃឈរ​ និង​បា​ធា​យ​ ដើម្បី​ត្រៀម​ដាក់​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ព្រោះ​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ កាន់តែ​ខិត​ជិត​មក​ដល់ ដូច្នេះ​…

ខេត្តកំពង់ចាម​៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ខេត្ត ​ក៏​ដូច​ជា​ជំនាញ​សុខាភិបាលបាន​បង្កើត​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ស្រុក​ចំនួន​៣ ក្នុង​នោះ​រួម​មាន​ចំការលើ ព្រៃឈរ​ និង​បា​ធា​យ​ ដើម្បី​ត្រៀម​ដាក់​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ព្រោះ​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ កាន់តែ​ខិត​ជិត​មក​ដល់ ដូច្នេះ​ ពលករ​ចូល​ខ្ទង់ពាន់​នាក់នឹង​ត្រូវ​មក​លេង​ស្រុក​កំណើត ដើម្បី​ចៀសវាង​កុំឱ្យ​ជំងឺ​កូ​វី​ដ​-១៩ ឆ្លង​ចូល​ក្នុង​សហគមន៍ ចាំបាច់​ត្រូវ​តែ​ធ្វើ​ច​ត្តា​ទ្បី​ស័ក​១៤​ថ្ងែ​ជា​មុន​សិន ​ទើប​មាន​សុវត្ថិភាព​។

លោក​ហាន កុសល អភិបាលរង​ខេត្តបាន​គូសបញ្ជាក់​ថា ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ covid ​​ព្រឹក​ថ្ងៃ​ទី​១៥ មីនា ២០២១ អមដំណើរ​ដោយ​មាន​រូប​លោក​ និង​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រមទាំង​សហការី​បាន​ចុះ​មក​កាន់​ស្រុក​ចំការលើ ដោយ​បាន​ណែនាំ​លោក​អភិបាលស្រុក ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត ដោយ​បង្កើត​មជ្ឈមណ្ឌល​ច​ត្តា​ទ្បី​ស័ក​ចំនួន​៣​កន្លែង ក្នុង​នោះ​មាន​បរិក្ខារ​ប្រើប្រាស់​រួម​ទាំង​បន្ទប់ទឹក អគ្គិសនី​ប្រើប្រាស់​ដោយ​មិន​ឲ្យ​ខ្វះ​។ ដើម្បី​ត្រៀម​ដាក់​ពលករ​មក​ពី​ប្រទេស​ថៃ ព្រោះ​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​កាន់តែ​ខិត​ជិត​មក
​ដល់​។

លោក​ហាន កុសល អភិបាលរង​ខេត្តមាន​ប្រសាសន៍​បន្ត​ថា ជាមួយ​នោះ​មាន​កម្មករ​ធ្វើ​ផ្លូវ​ចំនួន​២​នាក់ បាន​លួច​ធ្វើ​ដំណើរ​ចេញពី​ខេត្ត​ព្រះ​សីហ​នុ លុះ​មក​ដល់​ស្រុក​ចំការលើ​នា​ពេល​ថ្មី​ៗ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ និង​បាន​រាយ​ការណ៍​មក​ជំនាញ​សុខាភិបាល​ខេត្ត​ ដោយ​បាន​យក​កម្មករ​ទាំង​ពីរ​នាក់​នោះ​ធ្វើ​ច​ត្តា​ទ្បី​ស័ក​នៅ​សណ្ឋាគារ​មេគង្គ ព្រមទាំង​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ​ ។

បេសកកម្ម​បាន​បន្ត​មក​ស្រុក​ព្រៃឈរ​នៅ​ជាប់​នឹង​ដងផ្លូវ​ជាតិ​លេខ​៧ ដោយ​ឯកឧត្តម​អភិបាលខេត្ត បាន​ក្រើនរំលឹក​ឲ្យ​អភិ​បាលស្រុក​ព្រៃឈរ ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៀត ក្នុង​នោះ​បង្កើត​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​សាលា​ពុទ្ធិកបឋមសិក្សា​ក្នុងស្រុក​ព្រៃឈរ​មួយ​កន្លែង រួម​នឹង​បាន​ចុះ​ពិនិត្យ​ទីតាំង​បញ្ចុះសព​សម្រាប់​បងប្អូន​ខ្មែរឥស្លាម ប្រសិនបើ​មាន​ករណី​ស្លាប់​ដោយ​ជម្ងឺ​កូ​វី​ដ នឹង​ត្រូវ​យក​ទៅ​បញ្ចុះ​នៅ​ទីនោះ ដោយ​អនុវត្ត​វិធានការ​តាម​ជំនាញ​សុខាភិបាល និង​បាន​បន្តការងារ​មក​គោលដៅ​ទី​៣ នៅ​វិទ្យាស្ថាន​ជាតិ​បា​ធា​យ ជាប់​នឹង​សាលាស្រុក​បា​ធា​យ ដែល​នឹង​ត្រូវ​បង្កើត​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក ត្រៀម​ដាក់​ពលករ​មក​ពី​ប្រទេស​ថៃ ។ ចាប់ពី​ពេល​នេះ​ទៅ ​រដ្ឋបាល​ខេត្តកំពង់ចាម​គឺ​ត្រូវ​អនុវត្ត​វិធានការ​តឹង​រឹង​តាម​ច្បាប់ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​​នឹង​ជម្ងឺ covid អោយ​មាន​ប្រសិទ្ធភាព ក្នុង​ករណី​បើសិន​មាន​បុគ្គល​ណា​ម្នាក់​ពេល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​កន្លែង​ណាមួយ​ក្នុង​ខេត្ត​កំពង់ចាម ហើយ​បុគ្គល​នោះ​បាន​រត់​ចេញ​គឺ​ត្រូវ​ប្រឈម​នឹង​ច្បាប់​ដោយ​ផាកពិន័យ​និង​ជាប់​ទោសទណ្ឌ​បន្ថែម​ទៀត​។

លោក​ហាន កុសល អភិបាលរង​ខេត្ត​បញ្ជាក់​ថា ចំពោះ​សិស្ស​រៀន​នៅ​សាលា​បឋម​សិក្សា​​នានា​ក្នុង​ខេត្តកំពង់ចាម មិន​ទាន់​ត្រូវ​បាន​បិទទ្វារ​នោះ​ទេ នេះ​ដោយសារ​តែ​ការ​ខិតខំ​ប្រឹងប្រែង​របស់​តន្ត្រី​អប់រំ​ព្រមទាំង​គ្រូបង្រៀន​ដោយ​បាន​អនុវត្ត​នៅ​វិធានការ​៣​កុំ​និង​៣​ការពារ ។ ទោះជា​បែប​នេះ​ក្តី​អាជ្ញាធរ​ខេត្ត គឺ​នៅ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន គឺ​ខិតខំ​ប្រឹងប្រែង​ទាំង​យប់​ទាំង​ថ្ងៃ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ជំងឺ​កូ​វី​ដ​ធ្វើ​យ៉ាងណា​កុំឱ្យ​ជំងឺ​នេះ​ឆ្លង​ចូល​ក្នុង​សហគមន៍​៕​

អត្ថបទសរសេរ ដោយ