ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់ទុនជាង ២,២៥ លានដុល្លារ ដើម្បីប្រែក្លាយកោះមួយទាក់ទាញភ្ញៀវទេសចរ និងសម្រាប់ស្រ្តីវ័យចំណាស់មានការងារធ្វើ !

3 ឆ្នាំ មុន

ប្រទេសកូរ៉េខាងត្បូង ៖ ប្រសិនជាលោកអ្នកបានធ្វើដំណើរទៅដល់កោះពណ៌ស្វាយ នោះលោកអ្នកនឹងឃើញមានស្ត្រីៗជាច្រើននាក់បាន ស្លៀកពាក់និងក្រវាត់ចង្កេះពណ៌ស្វាយ ហើយដើរតម្រង់ជួរគ្នានៅលើសួនផ្កាឡាវេនឌ័រ ដើម្បីកាត់ស្មៅ ឬរុក្ខជាតិដែលបំផ្លាញផ្កាឡាវេនឌ័រ ។ កោះពណ៌ស្វាយគឺជាកោះមួយ…

ប្រទេសកូរ៉េខាងត្បូង ៖ ប្រសិនជាលោកអ្នកបានធ្វើដំណើរទៅដល់កោះពណ៌ស្វាយ នោះលោកអ្នកនឹងឃើញមានស្ត្រីៗជាច្រើននាក់បាន ស្លៀកពាក់និងក្រវាត់ចង្កេះពណ៌ស្វាយ ហើយដើរតម្រង់ជួរគ្នានៅលើសួនផ្កាឡាវេនឌ័រ ដើម្បីកាត់ស្មៅ ឬរុក្ខជាតិដែលបំផ្លាញផ្កាឡាវេនឌ័រ ។

កោះពណ៌ស្វាយគឺជាកោះមួយ ដែលមានភូមិសាស្រ្តនៃទិសនិរតីនៃប្រទេសកូរ៉េ ចាប់តាំងពីទីក្រុងធំ Shinan បានដាក់ទុនសម្រាប់វិនិយោកលើកោះនេះ ក្រោមទំហំទឹកប្រាក់ប្រមាណជា ៤,៨ ពាន់លានវ៉ុន (៤,២៥ លានដុល្លារអាមេរិក) មកបានប្រែរក្លាយកោះមួយនេះទៅជាកោះពណ៌ស្វាយ និងមានការគូរគំនូរលើដំបូល ដែលមានផ្ទៃដីជាង ២៨.០០០ ម៉ែត្រការ៉េ ។ យោងតាមការថ្លែងប្រាប់ពីក្រុមការងារ នៃការិយាល័យប្រចាំតំបន់បានឱ្យដឹងថា យុទ្ធនាការនេះបានទាក់ទាញមនុស្សជាង ៤៨៧.០០០ នាក់ ចាប់តាំងពីការចាប់ផ្តើមជាផ្លូវការនៅឆ្នាំ ២០១៩ មកម៉្លេះ ។

ដើម្បីឱ្យមានភាពទាក់ទាញកាន់តែខ្លាំងនៅលើកោះនេះ ត្រូវបានបំផុសគំនិតឱ្យមានការជិះប៉េងប៉ោងហោះជុំវិញ ដើម្បីឱ្យភ្ញៀវទេសចរបានទស្សនាទេសភាពទាំងស្រុងនៅលើកោះនេះ ព្រមទាំងផ្ទះប្រជាជន ផ្លូវ និងស្ពានដែលលាបពណ៌ស្វាយ ដើម្បីឱ្យស៊ីពណ៌គ្នាជាមួយនឹង ផ្កាឡាវេនឌ័រ ឬផ្កាផ្សេងទៀតដែលមានពណ៌ស្វាយ ដើម្បីផ្លាស់ប្តូរទីក្រុង ដែលនៅលើកោះ Bakji (កោះពណ៌ដស្វាយ) នេះឱ្យទៅជាកន្លែងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនជាងមុន ។

ស្ត្រីចំណាស់ម្នាក់ដែលជាអ្នករស់នៅលើកោះនោះជាង ៦០ឆ្នាំកន្លងមកហើយ គាត់មានឈ្មោះថា Shin Deok-im មានវ័យ ៧៩ ឆ្នាំ បាននិយាយថា ៖ «មនុស្សចាស់ៗដូចជាពួកយើង គឺមានតែទីនេះហើយជាកន្លែងល្អសម្រាប់ពួកយើង ។ ហើយចាប់តាំងពីពេលដែលយុវវ័យឬក្មេងៗ បានចាកចេញពី កោះនេះមក ពួកយើងពិតជាមានចិត្តសប្បាយរីករាយនៅពេលយើងឃើញមានភ្ញៀវទេសចរ ក្មេងៗមកកម្សាន្តទីនេះ ព្រោះថាពេលឃើញពួកគាត់ដូចឃើញចៅៗខ្ញុំអញ្ចឹងដែរ» ។

កោះដ៏តូចនេះ គឺមានភាពស្ងប់ស្ងាត់ មានប្រជាជនត្រឹមតែជាង មួយរយនាក់ប៉ុណ្ណោះ ហើយត្រូវបានជ្រើសរើសសម្រាប់គម្រោងទេសចរណ៍ ដែលគាំទ្រដោយរដ្ឋាភិបាលផងដែរ ។ ភោជនីយដ្ឋាននានានៅលើកោះនេះ បានបម្រើម្ហូបដោយអង្ករស្វាយ និងចានឬសម្ភារៈពណ៌ស្វាយទាំងអស់ ។ អ៊ុំស្រី Jung Soon-shim ដែលជាអ្នកស្រុកម្នាក់ទៀត ដែលមានអាយុ ៨៨ ឆ្នាំបាននិយាយថា ៖ «រាល់ព្រឹកខ្ញុំស្លៀកពាក់ពណ៌ស្វាយពីក្បាលដល់ចុងជើង រួមទាំងខោអាវ និងស្បែកជើងរបស់ខ្ញុំផងដែរ វាពិតជាធ្វើឱ្យខ្ញុំសប្បាយចិត្តណាស់» ។

អ្នកទេសចរម្នាក់ មានឈ្មោះថា Shin Eun-me បាននិយាយថា ៖ «ពួកយើងមិនអាចធ្វើដំណើរកម្សាន្តក្រៅប្រទេសបានទេ ដូចនេះពួកយើងបានត្រឹមតែធ្វើដំណើរកម្សាន្តក្នុងស្រុកប៉ុណ្ណោះ ហើយយើងមានតែកោះនេះទេដែលពួកយើងចង់មកមុនគេ ។ នៅពេលយើងបានឃើញ អ្នកស្រុកនៅលើកោះនេះស្លៀកពាក់ពណ៌ស្វាយ និងទេសភាពពណ៌នឹងទៀត វាហាក់បីដូចជាក្នុងសុបិន្តអញ្ចឹង និងធ្វើឱ្យអារម្មណ៍អណ្តែតអណ្តូង» ៕ ប្រភព ៖ រ័យទ័រ

អត្ថបទសរសេរ ដោយ