ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង ឆ​ន សុ​វ​ណ្ណា​រាជ និង​កញ្ញា មាន សុនី​តា លើកទឹកចិត្ត​និស្សិត NPIC កំពុង​សិក្សា​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ក្នុង​កម្មវិធី Samsung Tech Institute

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង និង​តារា​សម្តែង​ដែល​ចាប់អារម្មណ៍​ជាមួយ​បច្ចេកវិទ្យា​លោក​ឆ​ន សុ​វ​ណ្ណា​រាជ និង​កញ្ញា មាន សុនី​តា បាន​ចុះ​ជួប​លើកទឹកចិត្ត​ដល់​និស្សិត​ដែល​កំពុង​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង និង​តារា​សម្តែង​ដែល​ចាប់អារម្មណ៍​ជាមួយ​បច្ចេកវិទ្យា​លោក​ឆ​ន សុ​វ​ណ្ណា​រាជ និង​កញ្ញា មាន សុនី​តា បាន​ចុះ​ជួប​លើកទឹកចិត្ត​ដល់​និស្សិត​ដែល​កំពុង​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្នែក​ផលិតផល​អេ​ឡិច​ត្រូ​និ​ច (Samsung Tech Institute) ចំនួន​62​នាក់ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​សាម​សុង​ថៃ អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​នៅ​កម្ពុជា  នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​នៃ​កម្ពុជា (NPIC) កាលពី​ថ្ងៃ​ទី​០២ កញ្ញា ដើម្បី​ជួយ​លើកទឹកចិត្ត​ដល់​និស្សិត​ដែល​ចូលរួម​ឲ្យ​ខិតខំ​យកចិត្តទុកដាក់​លើ​ការ​សិក្សា​បន្ថែម​ទៀត​។

លោក​ឆ​ន សុ​វ​ណ្ណា​រាជ បាន​ថ្លែង​លើកទឹកចិត្ត​ដល់​និស្សិត​ទាំងអស់​ថា «​ខ្ញុំ​យល់​ថា នេះ​ជា​កម្មវិធី​សិក្សា​ដ៏​ពិសេស​មួយ​ដែល​មាន​សាស្ត្រាចារ្យ​ដ៏​ឆ្នើម​ជាមួយនឹង​ការ​បំពាក់​ផលិតផល​សាម​សុង​ទំនើប​ៗ​សម្រាប់​ការ​អនុវត្ត​ជាក់ស្តែង ដូច្នេះ​សូម​ប្អូន​ៗ​ទាំងអស់​ខិតខំ​រៀនសូត្រ និង​ក្រេបជញ្ជក់​ចំណេះដឹង​ពី​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ​ឲ្យ​បាន​ច្រើន​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​។ បើ​ចេះ​ជំនាញ​ពិតប្រាកដ​អ្នក​ទាំងអស់​គ្នា​ពិតជា​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​ជា​មិន​ខាន ដ្បិត​ទីផ្សារ​នៃ​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​របស់​ក្រុមហ៊ុន​សាម​សុង​នា​ពេល​បច្ចុប្បន្ន​មិន​ថា តែ​ទូរស័ព្ទ​ដៃ ទូរ​ទឹកកក ទូរទស្សន៍ និង​ផលិតផល​ផ្ទះបាយ​ផ្សេង​ៗ​សុទ្ធតែ​កំពុង​ពេញ​និយម​ប្រើប្រាស់​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ជុំវិញ​ពិភពលោក​»​។

តារា​ល្បី​កញ្ញា មាន សុនី​តា និង​លោក​ឆ​ន សុ​វ​ណ្ណា​រាជ ក៏​បាន​ផ្តល់​ឲ្យ​សម្ភារ​សិក្សា​មួយ​ចំនួន​ដល់​និស្សិត​ទាំងនោះ​រួម​មាន សៀវភៅ ប៊ិក ខ្មៅ​ដៃ បន្ទាត់ ក្រដាស​កត់ត្រា  និង​របស់របរ​ផ្សេង​ៗ​ទៀត​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​សិក្សា​រៀនសូត្រ​ប្រចាំ​ថ្ងៃ ។

វគ្គ​បណ្តុះបណ្តាល​ផ្នែក​ផលិតផល​អេ​ឡិច​ត្រូ​និ​ចនេះ មាន​រយៈពេល​4​ខែ​ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​24 មិថុនា នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​24 តុលា 2015 នេះ​។ និស្សិត​ដែល​ចូលរួម​ទាំងអស់​បាន​ទទួល​ការ​បណ្តុះបណ្តាល​ទៅ​លើ​ការ​ដំឡើង​ការ​ជួសជុល និង​ដំណោះស្រាយ​បញ្ហា​ផ្សេង​ៗ​ទៅ​លើ​ផលិតផល​បច្ចេកវិទ្យា​មាន​ដូច​ជា ទូរទស្សន៍ ម៉ាស៊ីន​ត្រជាក់ ទូរ​ទឹកកក ម៉ាស៊ីន​បោកគក់ និង​ទូរស័ព្ទ​ដៃ​ជាដើម​។ និស្សិត​ឆ្នើម​ចំនួន​6​នាក់ នឹង​ត្រូវ​បាន​ជ្រើសរើស​ចុះ​កម្មសិក្សា​នៅ​មជ្ឈមណ្ឌល​ផ្នែក​សេវាកម្ម​របស់​ក្រុមហ៊ុន​សាម​សុង ដែល​ពួក​គាត់​ទាំងអស់​អាច​មានឱកាស​ក្លាយជា​បុគ្គលិក​ពេញ​សិទ្ធិ​នៅ​ការិយាល័យ​អេ​ឡិច​ត្រូ​និ​ច​របស់​សាម​សុង​។

លោក​ប៊ុ​ន ភា​រិ​ន្ទ នាយក​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​សូម​អរគុណ​ដល់​កញ្ញា មាន សុនី​តា និង​លោក​ឆ​ន សុ​វ​ណ្ណា​រាជ ដែល​បាន​ចំណាយពេល​ដ៏​មាន​តម្លៃ​មក​លើកទឹកចិត្ត ក៏​ដូច​ជា​ផ្តល់​ជា​សម្ភារ​សិក្សា​ដល់​និស្សិត​ដែល​កំពុង​តែ​ខ្វះខាត​។ នេះ​ពិតជា​ទ​ង្វើ​ដ៏​គួរ​ឲ្យ​កោតសរសើរ​មួយ​»​។

លោក​សាស្ត្រាចារ្យ ស្រី ភា​រុណ  ដែល​កំពុង​បង្រៀន​បច្ចេកទេស​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ដល់​និស្សិត​ទាំងនេះ​បាន​មាន​ប្រសាសន៍​ថា «​វគ្គ​សិក្សា​គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​ទូរស័ព្ទ​របស់​សាម​សុង​នេះ​អាច​ជួយ​ឲ្យ​និស្សិត​រៀន និង​អនុវត្ត​ជាក់ស្តែង​ជាមួយនឹង​ផលិតផល​ទំនើប​ដែល​កំពុង​ទទួល​ការ​ពេញ​និយម​ពី​សំណាក់​អ្នក​ប្រើប្រាស់​»​។ 

និស្សិត ហួត ជំនិត ដែល​កំពុង​រៀន​ឆ្នាំ​ទី​4 នៃ NPIC បា​នប​ញេ្ច​ញ​ចំណាប់អារម្មណ៍​ថា  «​ខ្ញុំ​បាន​រៀន​នូវ​ចំណេះដឹង​ជា​ច្រើន​ទាក់ទង និង​ការ​ដំឡើង និង​ការ​ជួសជុល​សម្ភារ​ទំនើប​ដែល​ខ្ញុំ​អាច​យក​ចំណេះដឹង​ទាំងនេះ​ទៅ​ប្រើ​បាន​នៅ​ពេល​ដែល​ខ្ញុំ​បញ្ចប់​ការ​សិក្សា​»​។

លោក​ឆែ សុខ​ឡេ​ង ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​សាម​សុង អេ​ឡិច​ត្រូ​និ​ច ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា «​ក្រុមហ៊ុន​សាម​សុង នៅ​តែ​បន្ត​គាំទ្រ​ដល់​និស្សិត​កម្ពុជា​ក្នុង​ការ​ស្វែង​យល់​អំពី​បច្ចេកវិទ្យា​ថ្មី​តាម​រយៈ​វគ្គ​បណ្តុះបណ្តាល និង​ការ​ចុះ​កម្មសិក្សា​ផ្សេង​ៗ ដើម្បី​ជា​ប្រយោជន៍​ប្រជាជន​ទាំងអស់​គ្នា​»៕