ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​លេង​អាប៉ោង​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ឃាត់ខ្លួន​មនុស្ស​៨​នាក់ ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ធំ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​សន្តិសុខ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ែ​ន ហេង​ទិ​ត នាយការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង ដោយ​មានការ​សម្របសម្រួល​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​សន្តិសុខ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ែ​ន ហេង​ទិ​ត នាយការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង ដោយ​មានការ​សម្របសម្រួល​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី និង​មានការ​សហការ​ចូលរួម​ពី​សំណាក់​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៥ បាន​បើក​ប្រតិបត្តិការ​ឆ្មក់​ចុះ​បង្ក្រាប​ទីតាំង​លួចលេងល្បែង​អាប៉ោង​នៅ​ចំណុច​ផ្ទះ​លេខ​២៧៣ ស្ថិត​តាម​បណ្តោយ​ផ្លូវលំ ក្នុងភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​មនុស្ស​៨​នាក់ និង​ដក​ហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ធំ ។

មនុស្ស​ទាំង​៨​នាក់​(​ស្រី​ម្នាក់​) ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ខាងលើ​មាន ១-​ឈ្មោះ ឈឺ​ន ឡូ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​, ២-​ឈ្មោះ ប្រាក់ ច​ន្ថា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​, ៣-​ឈ្មោះ អ៊ុយ រ​ដ្ឋា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​, ៤-​ឈ្មោះ តុ​ប វ​ណ្ណា ភេទ​ប្រុស អាយុ​៥១, ៥-​ឈ្មោះ ឌី វណ្ណ​ដា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​, ៦-​ឈ្មោះ ប្រាក់ ថាំង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​, ៧-​ឈ្មោះ ហ៊ា​ង ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​៨-​ជា​ម្ចាស់​ទីតាំង មានឈ្មោះ​ កែវ វណ្ណ​ណាត ភេទ​ស្រី អាយុ​៤០​ឆ្នាំ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ចុះ​បង្ក្រាប គឺ​នគរបាល​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង​បាន​ទទួល​តម្រុយ​ពី​ទីតាំង​ខាងលើ​ថា កំពុង​លួចលាក់​ពួន​សំងំ​ប្រព្រឹត្តិ​ល្បែង​អាប៉ោង​ខុសច្បាប់ ទើប​នៅ​វេលា​ថ្ងៃខែ​កើតហេតុ​ខាងលើ​សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​បង្ក្រាប​បាន​ជាក់ស្តែង​ ស្រប​ពេល​ពួក​គេ​កំពុង​លេងល្បែង​យ៉ាង​សប្បាយ​អើ​ង​កង​តែ​ម្តង​ទៅ ។

ក្នុង​ការ​ចុះ​បង្ក្រាប​ខាងលើ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​សម្ភារ​មួយ​ចំនួន​ធំ ដូច​ជា​គម្រប​អាប៉ោង​១, ចាន​អាប៉ោង​១, កម្រាល​ចាក់​១​សន្លឹក​, លុយ​ខ្មែរ​ចំនួន​១​លាន​៧០​ម៉ឺន​រៀល​, លុយ​បាត​៣០០០​បាត​, លុយ​ដុល្លារ​១០០​ដុល្លារ និង​ម៉ូតូ​ម៉ាក CD មួយ​គ្រឿង ។

បច្ចុប្បន្ន​មនុស្ស​ទាំង​៧​នាក់ រួម​ទាំង​ម្ចាស់​ទីតាំង​ម្នាក់ និង​វត្ថុ​តាង​ដែល​ដកហូត​ ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​កាន់​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕