ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី ឱ វណ្ណ​ឌី​ន ពន្យល់​ហេតុផល «​ចិន​៦​នាក់​» កើត​កូ​វី​ដ​១៩ ​នៅ​ខេត្ត​ព្រះ​សីហ​នុ​មិន​ដាក់​ក្នុង​សហគមន៍​២០ កុម្ភៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​សាធារណៈជន​ថា ​តើ​ហេតុ​អ្វី​ការ​រក​ឃើញ​ជនជាតិ​ចិន ៦ រូប​កើត​វិជ្ជមាន​កូ​វី​ដ ១៩ នៅ​ខេត្ត​ព្រះ​សីហ​នុ មិន​ត្រូវ​បាន​ចាត់​បញ្ចូល​ក្នុង​ការ​ឆ្លង​ក្នុង​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ។…

រាជធានី​ភ្នំពេញ ៖ ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​សាធារណៈជន​ថា ​តើ​ហេតុ​អ្វី​ការ​រក​ឃើញ​ជនជាតិ​ចិន ៦ រូប​កើត​វិជ្ជមាន​កូ​វី​ដ ១៩ នៅ​ខេត្ត​ព្រះ​សីហ​នុ មិន​ត្រូវ​បាន​ចាត់​បញ្ចូល​ក្នុង​ការ​ឆ្លង​ក្នុង​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ។

លោកស្រី ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ថ្លែង​ នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​ថា អ្នក​ទាំង​៦​រូប​នោះ គឺ​ក្រសួង​នៅ​បន្ត​ស្រាវជ្រាវ​នៅឡើយ​អំពី​ប្រភព​ចម្លង តែ​ជាបឋម​គឺ​អ្នក​ទាំង ៦ នោះ​គឺជា​អ្នកដំណើរ​ដែល​ទៅ​ស្នើ​សុំ​វិញ្ញាបនបត្រ​ដើម្បី​ចេញពី​កម្ពុជា​ដោយ​ខ្លួនឯង ។

លោកស្រី ឱ វណ្ណ​ឌី​ន មាន​បញ្ជាក់​ថា ៦​ករណី​នៃ​ការ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ ១៩ ដែល​សុទ្ធតែ​ជា​ជនជាតិ​ចិន (​ប្រុស​៤ ស្រី​២) មាន​អាសយដ្ឋាន​នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ គឺ​ពួក​គាត់​ទាំង ៦ រូប​នេះ មាន​បំណង​ធ្វើ​ដំណើរ​ទៅ​ចិន​វិញ ហើយ​បាន​ទៅ​ធ្វើតេស្ត​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព ដែល​លទ្ធផល​បង្ហាញ​ថា វិជ្ជមាន ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ។

លោកស្រី​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មាន​ប្រសាសន៍​ពន្យល់​ថា «​ដោយ​យើង​ឈរ​លើ​មូលដ្ឋាន គឺ​ពួក​គាត់​គឺជា​អ្នកដំណើរ ថ្វី​ត្បិត​តែ​ដំណើរ​ចូល​មក​គាត់​បាន​រួច​ផុត​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​គាត់​នៅ​លេង​អីចឹង ប៉ុន្តែ​គាត់​នៅ​តែ​ជា​អ្នកដំណើរ ហើយ​នៅ​ពេល​គាត់​វិល​ត្រឡប់​ទៅ​វិញ​គាត់​មាន​តម្រូវ​ឲ្យ​ធ្វើតេស្ត​ដើម្បី​វិភាគ​រក​ភាព​មាន ឬ​មិន​មាន​វីរុស​កូ​វី​ដ ១៩ ហ្នឹង អ៊ីចឹង​នៅ​ពេល​ណា​ដែល​គាត់​មក​សុំ​វិញ្ញាបនបត្រ​ហ្នឹង​ចាស​ធ្វើតេស្ត​ទៅ យើង​រក​ឃើញ​ថា ​គាត់​វិជ្ជមាន ចឹ​ង​អ្នក​នោះ​ត្រូវ​តែ​ដាក់​ជា​អ្នកដំណើរ​នៅឡើយ ហើយដោយ​ឡែក ហេតុ​អី​បានជា​យើង​អត់​ទាន់​ដាក់​ចូល​ទៅ​ក្នុង​ព្រឹត្តិការណ៍ សហគមន៍​២០ ​កុម្ភៈ ដោយសារ​តែ​យើង​អត់​ទាន់​មានការ​ស្រាវជ្រាវ​ឃើញ​ថា គាត់​មាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ហ្នឹង​នៅឡើយ​ទេ ចាស ពីព្រោះ​នេះ​គឺ​គាត់​មក​ដោយ​ខ្លួន​គាត់ មិនមែន​ក្រុមការងារ​យើង​ដែល​ចុះ​ទៅ​ស្រាវជ្រាវ​ហើយ​ឃើញ​ថា​គាត់​ជា​អ្នក​សង្ស័យ ហើយ​យើង​យក​គាត់​មក​ធ្វើតេស្ត ហើយ​ធ្វើតេស្ត​ទៅ​ឃើញ​ថា​វិជ្ជមាន​អី គឺ​មិនមែន​ទេចាស ។

គឺ​គាត់​មក​ធ្វើតេស្ត​ដោយ​ខ្លួន​គាត់ ក្នុង​វត្ថុបំណង​គឺ​ដើម្បី​វិល​ត្រឡប់​ទៅ​វិញ អ៊ីចឹង​វត្ថុបំណង​គឺ​ដើម្បី​ធ្វើ​ដំណើរ អ៊ីចឹង​កន្លែង​នេះ​ខ្ញុំ​សុំ​បញ្ជាក់​ឲ្យ​ច្បាស់ ហើយ​បើសិនជា​ការ​ស្រាវជ្រាវ​ទៅ ឃើញ​ថា​មានការ​ពាក់ព័ន្ធ​យ៉ាងម៉េច​ៗ​ទៀត ក្រសួង​នឹង​ពិនិត្យ​ទៅ​តាម​លក្ខណៈ​បច្ចេកទេស​បន្ត​ទៀត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ