ដឹងខ្លួនឯងអស់​ផ្លូវ​រត់​ទៀត ជួល​​​ផ្ទះ​សំណាក់​មក​បញ្ចប់រឿង​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ដឹងខ្លួនឯងអស់​ផ្លូវ​រត់​ទៀត ជួល​​​ផ្ទះ​សំណាក់​មក​បញ្ចប់រឿង​

2 អាទិត្យ មុន
  • Stung Treng

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​បាន​ធ្វើ​​​ច.ង.ក.​ស.ម្លា.ប់ខ្លួន និង​ចំរឹង​បង្អួច​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​មួយ​កន្លែងក្បែរ​រង្វង់​មូល កណ្តាល​ក្រុង​ស្ទឹង​ត្រែង​ ក្រោយ​អស់ជំរើស​ក្នុង ការ​គេចខ្លួន ដោយសារ​ដីកា​តុលាការ​តាម​លង​ដូច​ស្រមោល​អន្ទោលតាមប្រាណ ។ ហេតុ​ការណ៍​នេះ…

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​បាន​ធ្វើ​​​ច.ង.ក.​ស.ម្លា.ប់ខ្លួន និង​ចំរឹង​បង្អួច​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​មួយ​កន្លែងក្បែរ​រង្វង់​មូល កណ្តាល​ក្រុង​ស្ទឹង​ត្រែង​ ក្រោយ​អស់ជំរើស​ក្នុង ការ​គេចខ្លួន ដោយសារ​ដីកា​តុលាការ​តាម​លង​ដូច​ស្រមោល​អន្ទោលតាមប្រាណ ។ ហេតុ​ការណ៍​នេះ ​មិន​បាន​ភ្ញាក់ផ្អើល​ដល់​មនុស្ស​ម្នា កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល​ក្នុង​ថ្ងៃ​ទី​២០​ ខែ​កុ​ម្ភះ ​ឆ្នាំ​២០២១ ដោយ​ម្ចាស់ផ្ទះ​សំណាក់​រួម​នឹង​សមត្ថកិច្ច ចុះ​ពិនិត្យ​សព​យ៉ាង​ស្ងៀមស្ងាត់ ។

ទាក់ទិន​ករណី​ខាងលើ ​យោង​តាម​ឯកសារ​សមត្ថកិច្ច​ពី​ខេត្តរតនគិរី បាន​បង្ហាញ​ឲ្យ​ដឹង​ថា ជន​ដែល​បាន​ធ្វើ​អ.ត្ត.ឃា.ត​នេះ មានឈ្មោះ មៀង សឹម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជន​ជាតិ​ទំពួន មុខរបរ​ធ្វើ​ចំការ មានស្រុក​កំណើត​នៅ​ភូមិ​លុង​ឃុ​ង ឃុំ​លុង​ឃុ​ង ស្រុក​បរ​កែវ ខេត្តរតនគិរី មានកូន​ពីរ​នាក់​រស់នៅ​ក្នុង​បន្ទុក ។

តាម​ឯកសារ​របស់​សមត្ថកិច្ច​ដដែល ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ជន​នេះ​បាន​រត់គេច​ខ្លួន​ពី​ខេត្តរតនគិរី ខណៈ​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន ដោយ​មាន​ដីកា​ចេញពី​លោក សួ​ស ឡា ចៅក្រម​ស៊ើបសួរ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី ។ ដោយ​ចោទ​ពី​បទ​ឃា.ត.ក.ម្ម​គិត​ទុកជា​មុន ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​លុង​ឃុ​ង ឃុំ​លុង​ឃុ​ង ស្រុក​បរ​កែវ ខេត្តរតនគិរី កាលពី​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៤ ។

បទល្មើស​ដែល​មាន​ចែង តាម​បញ្ញត្តិ​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ ជា​បទល្មើស​ឧក្រិដ្ឋ តាម​ប្រភព​ព័ត៌មាន​ពី​សាច់​ញាត​ឱ្យ​ដឹង​ថា ជន​ជាប់ពិរុទ្ធ​នេះ​ពាក់ព័ន្ធ​ដីកាចាប់ខ្លួន​ពី​តុលាការ​ដោយសារ​ស.ម្លា.ប់.​ប្រពន្ធ​កាលពី​៧​ឆ្នាំ​មុន​ នៅ​ភូមិ​ឃុំ​ខាងលើ ក្រោយ​ស.ម្លាប់.​​ប្រពន្ធ​ហើយ​បាន​រត់គេច​ខ្លួន រហូត​មក​ដល់​ពេល​នេះ ទើប​សមត្ថកិច្ច​រក​ឃើញ ក្រោយ​ពេល​ជនសង្ស័យ​បាន​ធ្វើ​អត្ត.ឃា.ត​.ច.ង.ក​.សម្លាប់​ខ្លួន នៅ​ក្នុងផ្ទះ​សំណាក់​ក្បែរ​រង្វង់​មូល​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ព្រីង​សង្កាត់​ស្ទឹង​ត្រែង​ក្រុង​ស្ទឹង​ត្រែង ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​កើតហេតុ​ដដែល​នៅ​វេលា​ម៉ោង​៦​ល្ងាច ម្ចាស់ផ្ទះ​សំណាក់​ក៏​បាន​និមន្ត​ព្រះសង្ឃ មក​ធ្វើ​កិច្ច​បញ្ជៀ​ស​គ្រោះ​ចង្រៃ​ ដើម្បី​យក​សព​ចេញពីផ្ទះ​សំណាក់ ប្រគល់​ឱ្យ​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕