រាជធានីភ្នំពេញ៖ នៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២១ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា ស្ថានទូត រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន នឹងរៀបចំនូវសប្តាហ៍គីហ្សូណាជប៉ុន-កម្ពុជា ២០២១ ជាអនឡាញ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ ។
ក្នុងនាមមហោស្រពគីហ្សូណា ដែលជាកម្មវិធីវប្បធម៌ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១២មកម្ល៉េះ ក្នុងគោលបំណងបង្ហាញពីវប្បធម៌ជប៉ុន និងកម្ពុជា ក៏ដូចជាជម្រុញការផ្លាស់ប្តូរបន្ថែមរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរផងដែរ។

ក្នុងសប្តាហ៍គីហ្សូណាជប៉ុន-កម្ពុជា២០២១ នឹងមានកម្មវិធីវប្បធម៌ និងអប់រំតាមអនឡាញជាច្រើននៅលើទំព័រហ្វេសប៊ុកផ្លូវការ «Japan Cambodia Kizuna» ដូចជាការសម្តែងល្ខោនស្បែកតូច របាំហោមរោងយីកេ ការប្រគំតន្ត្រីខ្នាតតូចជប៉ុន-កម្ពុជា ការណែនាំស្តីពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន(MEXT) អាហារូបករណ៍អាស៊ីកាកេហាស៊ី វីដេអូថ្នាក់ភាសាជប៉ុនរបស់អ៊ីរ៉ូដូរី «តើភាសាជប៉ុនរបស់អ្នកដូចមេ្តចហើយ?»
គីហ្សូណាជប៉ុន-កម្ពុជា ក្នុងឆ្នាំ ២០២០របៀបធ្វើ «ឈិរ៉ាស៊ិ ស៊ូស៊ី» និង «និហ្គិរិ ស៊ូស៊ី» របៀបបត់ក្រដាស អូរីហ្កាមិ ការរៀបចំផ្កាបែបជប៉ុន អ៊ិកេបាណា និងមានកម្មវិធីជាច្រើនផ្សេងទៀត។ មានភ្ជាប់ជូនខិតប័ណ្ណដែលមានកម្មវិធីលម្អិត។
គីហ្សូណាជប៉ុន-កម្ពុជា ក្នុងឆ្នាំ ២០២០
គីហ្សូណាជប៉ុន-កម្ពុជា ក្នុងឆ្នាំ ២០២០ស្ថានទូតសង្ឃឹមថា អ្នកចូលរួមនឹងមានអារម្មណ៍កាន់តែស្និទ្ធស្នាលជាមួយប្រទេសជប៉ុន និងបានយល់ដឹងកាន់តែស៊ីជម្រៅទៅលើវប្បធម៌ខ្មែរ និងជប៉ុន តាមរយៈការចូលរួមកម្មវិធីនានាជាអនឡាញនេះ។ សម្រាប់ព័ត៌មានផ្សេងៗ ទាក់ទងនឹងសប្តាហ៍គីហ្សូណា សូមចូលទៅកាន់ទំព័រហ្វេកប៊ុកផ្លូវការ «Japan Cambodia Kizuna» តាមតំណភ្ជាប់ https://www.facebook.com/kizunafestival៕



ចែករំលែកព័តមាននេះ