ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អំពាវនាវកុំឲ្យពលរដ្ឋលក់ដីស្រែ

3 ឆ្នាំ មុន
  • ភ្នំពេញ

លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាតែងតែអំពាវនាវកុំឲ្យ​ពលរដ្ឋលក់ដីស្រែ យកទៅទិញរបស់របរដែលមិនចំណេញពិសេសលោកបាន​សំដៅដល់ការទិញសម្ភារៈ តាមគ្នា មានរថយន្ត គ្រឿងលម្អរជាមាស ពេជ្រជាដើមនោះ។ លោកថានៅពេលពលរដ្ឋលក់ដីស្រែ…

លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាតែងតែអំពាវនាវកុំឲ្យ​ពលរដ្ឋលក់ដីស្រែ យកទៅទិញរបស់របរដែលមិនចំណេញពិសេសលោកបាន​សំដៅដល់ការទិញសម្ភារៈ តាមគ្នា មានរថយន្ត គ្រឿងលម្អរជាមាស ពេជ្រជាដើមនោះ។

លោកថានៅពេលពលរដ្ឋលក់ដីស្រែ ពលរដ្ឋនឹងធ្លាក់ខ្លួនក្រជាច្រើនតំណមនុស្ស។ ដីស្រែនឹងធ្វើឲ្យជីវភាពពលរដ្ឋប្រសើរឡើងតាមរយៈការបង្ករបង្កើនផល ប៉ុន្តែ​ទ្រព្យ​ខ្លះ​ដូចជាគ្រឿងលម្អ មានឡានជាដើមនោះ នាំឲ្យខាតបង់និង​ធ្លាក់ខ្លួនកាន់តែជ្រៅទៅ​ក្នុងភាព​ក្រីក្រក្នុងនាមជាកសិករនោះ​។

មែនទែនទៅគេក៍ធ្លាប់បានឭចាស់ទុំខ្មែរប្រដៅកូនចៅដែលថា បើចង់មានជួញអង្ករ បើចង់ក្រជួញដែក។ ដែលក្នុងន័យនេះប្រហែលជាលោកចង់ឲ្យកូនចៅប្រកបរបរដំាដុះ ធ្វើស្រែចម្ការ បានផលជូញដូរស្រូវអង្ករទៅលើទីផ្សារ ទើបជីវភាពធូរធារពោលគឺ​ក​សិករត្រូវរស់ពឹងលើដីស្រែចម្ការ​នេះឯង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ