ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ផ្តល់​វ៉ាក់សាំង​កូ​វី​ដ​១៩ ដល់​កម្ពុជា​ចំនួន ១​សែន​ដូ​ស

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​ឥណ្ឌា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​អោយ​ដឹង​នា​ល្ងាច​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថា ប្រទេស​ឥណ្ឌា បាន​សម្រេច​ផ្តល់​ការ​ផ្តល់ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​ឥណ្ឌា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​អោយ​ដឹង​នា​ល្ងាច​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថា ប្រទេស​ឥណ្ឌា បាន​សម្រេច​ផ្តល់​ការ​ផ្តល់ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​១​សែន​ដូ​ស ដល់​ប្រទេស​កម្ពុជា ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥត​គិតថ្លៃ ។

សេចក្តី​ប្រកាស​របស់​ស្ថានទូត​ឥណ្ឌា បាន​បញ្ជាក់​យ៉ាងដូច​ថា ស្ថានទូត​ឥណ្ឌា​ភ្នំពេញ មាន​សេចក្តី​សោមនស្ស​រីករាយ សូម​ជូនដំណឹង​ថា រដ្ឋាភិបាល​ឥណ្ឌា​បាន​សម្រេច ផ្តល់​ការ​ផ្គត់​ផ្គង​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​មួយ​សែន​ដុស (១០០,០០០) ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ស្ថានភាព​បន្ទាន់ ។

ការ​ផ្តល់​ការ​ផ្គត់​ផ្គង​នេះ គឺជា​ការ​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​នាយក​រដ្ឋមន្ត្រី សម្តេច ហ៊ុន សែន ទៅ​កាន់​លោកនាយក​រដ្ឋមន្ត្រី ណា​រិ​ន្ត្រា ម៉ូ​ឌី សម្រាប់​ផ្តល់​ជា​ជំនួយ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ។

ការ​ផ្គត់ផ្គង់​ត្រូវ​បាន​ធ្វើ​ឡើង តាម​រយៈ​វិទ្យាស្ថាន​សេរ៉ូម​នៃ​ប្រទេស​ឥណ្ឌា ទោះបីជា​មានការ​ប្រកួតប្រជែង​និង​សំណើ​ជា​ច្រើន​ពី​ប្រទេស​ដៃគូ និង ការ​ប្តេជ្ញា​ចិត្ត​របស់​ឥណ្ឌា ចំពោះ​ប្រជាជន​ខ្លួន​ក្នុងស្រុក​ក៏​ដោយ ។

ការ​សម្រេចចិត្ត​នេះ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ទឹកចិត្ត របស់​ឥណ្ឌា​ចំពោះ​ប្រទេស​កម្ពុជា​ដែល​ជា​ដៃគូ​សំខាន់ និង ជា​ការ​យកចិត្តទុកដាក់​ចំពោះ សុខភាព​និង​សុវត្ថិភាព​សម្រាប់​ប្រជាជន​កម្ពុជា ។

សូម​រម្លឹក​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​សុំ​ជំនួយ​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​១៩ ពី​ប្រទេស​ឥណ្ឌា ដោយសារ​ឥណ្ឌា​ក៏​ជា​ប្រទេស​មួយ​ដែល​ផលិត​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​នេះ​ដែរ ។

ការ​ស្នើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​លោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ