ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធឱវាទ​ទាំង​១១​ចំណុច​ជា​មូលនៃ​ឱវាទ​ទាំងអស់

4 ឆ្នាំ មុន

ព្រះ​បរម​ពុទ្ធោវាទ​ដែល​មាននៅ​ក្នុង​ឱវាទបាតិមោក្ខ​ជា​ព្រះ​ឱវាទ​មាន​សេចក្ដី​វិសេស​១១​ប្រការ​ជាទី​ប្រជុំ​នៃ​ទ្រឹស្តី​ទាំងអស់​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​គឺៈ ១- ការ​មិន​ធ្វើអំពើ​បាប​ទាំងពួង ២- ការ​បំពេញ​កុសល​ឲ្យ​បរិបូណ៌ ៣- ការ​ញ៉ាំង​ចិត្ត​របស់​ខ្លួន​ឲ្យ​ផូរផង់​នេះ​ជា​ពាក្យ​ប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ ៤- ពោល​អំពី​សេចក្ដី​អន់​ធន់ ជា​តបធម៌​ដ៏​ឧត្ដម…

ព្រះ​បរម​ពុទ្ធោវាទ​ដែល​មាននៅ​ក្នុង​ឱវាទបាតិមោក្ខ​ជា​ព្រះ​ឱវាទ​មាន​សេចក្ដី​វិសេស​១១​ប្រការ​ជាទី​ប្រជុំ​នៃ​ទ្រឹស្តី​ទាំងអស់​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​គឺៈ

១- ការ​មិន​ធ្វើអំពើ​បាប​ទាំងពួង ២- ការ​បំពេញ​កុសល​ឲ្យ​បរិបូណ៌ ៣- ការ​ញ៉ាំង​ចិត្ត​របស់​ខ្លួន​ឲ្យ​ផូរផង់​នេះ​ជា​ពាក្យ​ប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ ៤- ពោល​អំពី​សេចក្ដី​អន់​ធន់ ជា​តបធម៌​ដ៏​ឧត្ដម ៥- ព្រះពុទ្ធ​ទាំងឡាយ​តែង​សម្ដែង​ថា ព្រះ​និព្វាន​ជា​ធម៌​ឧត្ដម ។

៦- បុគ្គល​ដែល​សម្លាប់សត្វ​ដទៃ​មិន​ឈ្មោះ​ថា បព្វជិត​, បុគ្គល​ដែល​បៀតបៀន​សត្វ​ដទៃ​មិន​ឈ្មោះ​ថា​ជា​សមណៈ​ឡើយ ៧- មិន​ពោល​តិះដៀល​អ្នក​ដទៃ​, ការ​មិន​បៀតបៀន​អ្នក​ដទៃ ៨- ការ​សង្រួម​ក្នុង​បាតិមោក្ខ ៩- ភាវៈ​ជា​អ្នកដឹង​ប្រមាណ​ក្នុង​ភត្ត ១០- ពេញចិត្ត​នឹង​ទី​ដេក​ទី​អង្គុយ​ដ៏​ស្ងាត់ និង​១១- ការ​បំពេញ​ព្យាយាម​ក្នុង​អធិចិត្ត ។

ឱវាទ​ទាំង​១១​ប្រការ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ